កូវីដ១៩នៅហុងកុង

ទីក្រុងហុងកុងកំពុងពិចារណាឲ្យពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ ក្រោយប្រធានាធិបតីចិនប្រាប់ឲ្យពង្រឹងការគ្រប់គ្រងកូវីដ១៩


អាជ្ញាធរទីក្រុងហុងកុងកំពុងពិចារណារៀបចំឲ្យមានការធ្វើតេស្តរកមេរោគកូវីដ១៩ លើពលរដ្ឋទាំងអស់ជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ ត្រូវចាត់វិធានការជាចាំបាច់ និងតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ដែលកំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។
ទីក្រុងហុងកុងកំពុងពិចារណាឲ្យពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ ក្រោយប្រធានាធិបតីចិនប្រាប់ឲ្យពង្រឹងការគ្រប់គ្រងកូវីដ១៩ (រូបភាព៖ រ៉យទ័រ)
ដោយ

ការធ្វើតេស្តជាកំហិតនឹងចាប់ផ្តើមនៅក្នុងខែមីនា ហើយប្រជាជនទាំងមូលរបស់ហុងកុ​ងដែលបច្ចុប្បន្នមានចំនួនជាង ៧ លាននាក់នឹងត្រូវធ្វើតេស្តគ្រប់ៗគ្នា ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហុងកុង​បានផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះ ប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់នឹងត្រូវធ្វើតេស្តចំនួន ៣ លើក។ 

ចំនួនករណីវិជ្ជមានបានកើនឡើងដល់កម្រិតខ្ពស់ជារៀងរាល់ថ្ងៃដែលចំនួនអ្នកឆ្លងមាន​រហូតដល់ជាង ៦ ពាន់ករណីក្នុងមួយថ្ងៃ។ និន្នាការធ្វើតេស្តប្រជាជនទាំងអស់ក្នុងទីក្រុង គឺដើម្បីស្វែងរកការកាត់ផ្តាច់ប្រភពនៃការឆ្លងថ្មី ហើយស្របតាមគោលនយោបាយគ្មានកូវីដ​របស់រដ្ឋាភិបាល​ចិនផងដែរ។ ទន្ទឹមនឹងនេះ ករណីកំពុងរីករាលដាល​យ៉ាងឆាប់រហ័ស​ក្នុងចំណោម​មនុស្សចាស់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងហោចណាស់ មាន​អ្នកជំងឺកូវីដប្រហែលជាង ១ ម៉ឺន នាក់នៅហុងកុង​កំពុង​ស្ថិតក្នុងបញ្ជីរង់ចាំ​ ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមន្ទីរពេទ្យមួយចំនួន​បានដំឡើងគ្រែនៅខាងក្រៅបន្ទប់មន្ទីរពេទ្យ ដើម្បីទប់ទល់នឹងតម្រូវការអ្នកជំងឺ​ដ៏ច្រើនលើសលប់នេះ។ 

មែនទែនទៅ ហុងកុងបានអនុវត្តការរឹតបន្តឹង​ទីតាំង​ក្នុងតំបន់ និង ព្រំដែន យ៉ាងតឹងរ៉ឹងជាងទីក្រុងភាគច្រើនក្នុងប្រទេសចិន។ ប៉ុន្តែការចាក់វ៉ាក់សាំង​ក្នុងចំនោម​មនុស្សចាស់​មានភាពយឺតយ៉ាវបើធៀបនឹងកន្លែងផ្សេងទៀត ហើយទីក្រុងមួយនេះ ក៏មានភាព​ទុនខ្សោយ​ក្នុងការអភិវឌ្ឍ​ផ្នែកវេជ្ជសាស្រ្តដែលមិនអាចដោះស្រាយបានគ្រប់គ្រាន់ជាមួយនឹងជំងឺរាតត្បាតយ៉ាងឆាប់រហ័សនោះឡើយ។

កាលពីថ្ងៃពុធ កាសែតមួយក្នុងទីក្រុងប៉េកាំង​បានរាយការណ៍ថា លោក ស៊ី ជីនពីង បាននិយាយ​យ៉ាងខ្លាំងៗថា ​៖ ហុងកុង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ និង ចាត់វិធានការ​កាត់បន្ថយ​​ការ​ឆ្លង​មេរោគ Covid-19 ​គឺ​ជា​បេសកកម្មដែល​ត្រូវធ្វើជាចាំបាច់​។ តាមរយៈការបកស្រាយរបស់លោក ស៊ី ជីនពីង ត្រូវបានគេកត់សម្គាល់​ឃើញថា ជាការស្តីបន្ទោស និងការព្រមានទៅកាន់ហុងកុង​ចំពោះ​ ការបណ្ដែតបណ្ដោយឲ្យកូវីដ១៩​ឆ្លងរាលដាល។ ប្រសិនបើហុងកុងបរាជ័យក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃកូវីដ១៩ មិនយូរមិនឆាប់នោះទេ វានឹងធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​​​​របស់ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្តចិន ដែលបាននិងកំពុងជំរុញគោលនយោបាយគ្មានកូវីដ៕


None



អត្ថបទបន្ទាប់


គោលនយោបាយគ្មានកូវីដរបស់ចិនកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញក្រោយសម្ពាធសេដ្ឋកិច្ចកើនឡើង

ក្រុមអ្នកជំនាញជាច្រើននៅក្នុងប្រទេសចិនកំពុងសិក្សាពីរបៀបកែលម្អគោលនយោបាយប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា Zero COVID ឬគោ…

ចិនច្រានចោល និងរិះគន់អាមេរិកជុំវិញការចោទប្រកាន់ជុំវិញរឿងពាណិជ្ជកម្ម

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាទីក្រុងប៉េកាំងមិនបានធ្វើតាមការប្តេជ្ញាចិត្តនៃការបើកទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ