អត្ថបទក្រុមហ៊ុន

តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩


កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។
កិច្ចប្រជុំមួយ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ

ក្នុងបរិបទ​ជំងឺរាតត្បាតកូវីដ-១៩ និង​ការបង្រៀនធ្វើឡើង​តាមអនឡាញ ប្រព័ន្ធ SIS បាន​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​ការរៀនសូត្រ​របស់សិស្ស​ផង និងដល់​ការងារ​បង្រៀន​របស់​គ្រូផង ។ SIS គឺជា​កម្មវិធី​មួយ​សម្រាប់​រក្សាទុក​ឯកសារ​នៅ​មួយកន្លែងដែលងាយស្រួល​ក្នុងការស្រាវជ្រាវរក ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ព័ត៌មាន​ជាច្រើន​អាចរក​ឃើញ​ភ្លាម ។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់​មិន​ឲ្យ​ឯកសារ​បាត់​ឬ​ខូចខាតដោយសារសត្វល្អិត ឬទឹក ឬ​ពុកផុយ​នៃក្រដាស​ ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធ​បណ្ណសារ​ឌីជីថលជួយរក្សាទុកដាក់​ព័ត៌មានរបស់សាលារៀនឲ្យកាន់តែមានសុវត្ថិភាពជាងមុនថែមទៀត ។

យោងតាម​លោក ម៉ម សុធានី នាយកវិទ្យាល័យ​ ហ៊ុន សែន សេរីភាព បាន​ឲ្យ​ដឹងថា អ្វីៗ​មានភាពងាយស្រួល​ជាងពីមុន នៅពេលដែល​សាលាបានងាកមក​ប្រើប្រាស់​ប្រព័ន្ធ SIS ។ ហើយ​ទាំងគ្រូ​បង្រៀន ទាំង​សិស្ស​ទទួលផល​ប្រយោជន៍ជាច្រើនពីប្រព័ន្ធ​នេះ ។

លោកនាយក ម៉ម សុធានី បានមានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវនេះ លោកគ្រូអ្នកគ្រូ​អាច​បញ្ចូល​ពិន្ទុ​សិស្ស​នៅក្នុងប្រព័ន្ធ​បាន ។ សិស្ស​អាចតាមដាន​កាលវិភាគសិក្សា​ និងថ្នាក់រៀនរបស់ខ្លួនបាន ។» លោក​បាន​បន្ថែមទៀតថា «ប្រព័ន្ធនេះងាយស្រួល​ក្នុងការប្រើ នៅពេលយើងយល់ពីវា ។»

អ្នកគ្រប់គ្រងរដ្ឋបាល​របស់សាលា គឺលោក ឈិន គឹមហេង បាន​និយាយថា អ្វីៗ​កាន់តែស្រួលប្រើ​ជាងមុន​ជាមួយនឹងប្រព័ន្ធ SIS ៖ «កាលពីមុន កិច្ចការខ្លះដែលចំណាយពេល ៣០នាទី ទៅមួយម៉ោង ដូចជា​ការបញ្ចូល​ពិន្ទុ​ប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។»

យោងតាមក្រុមហ៊ុនមិត្តហ្វូនដែលជាអ្នកបង្កើត​ប្រព័ន្ធ​នេះ​ឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍ​ឡើង​សម្រាប់​ដាក់ពង្រាយ​ទៅកាន់​គ្រប់សាលារៀន​នៅតាមទីជនបទ ដែល​ត្រូវការប្រើប្រព័ន្ធ​នេះ​ចាំបាច់បំផុត ។

ប្រធាន​ផ្នែក​ដែលទទួលបន្ទុក​ប្រព័ន្ធ SIS នៅក្រុមហ៊ុន​មិត្តហ្វូន បាន​និយាយ​យ៉ាងដូច្នេះថា៖ «យើង​នឹង​ដាក់​ពង្រាយ​និងគាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​ ដោយប្រើប្រព័ន្ធ SIS នេះ ដោយ​ផ្ដល់​ស៊ីមកាត​ដែល​ប្រើ​អ៊ីនធឺណិត​ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាចរៀនសូត្រ​ដោយ​មិន​ចាំបាច់​បារម្ភ​អំពី​ស្ថានភាពហិរញ្ញវត្ថុ​គ្រួសារ​ឡើយ ។»

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕
None



អត្ថបទបន្ទាប់


ឌីជីថលូបនីយកម្មមានសារសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជាអំឡុងវិបត្ដិកូវីដ-១៩

សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ …

តើកត្តាអ្វីខ្លះ ជំរុញកម្ពុជា-ចិន បំបែកកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារ មុនផែនការកំណត់?

នៅក្នុងរយៈពេលត្រឹមតែ ១០ខែដំបូងនៅឆ្នាំ២០២១នេះប៉ុណ្ណោះ កម្ពុជា-ចិន បានបំបែកនូវកំណត់ត្រាគោលដៅទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លាររបស់ខ្លួនយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ