ប្រទេសវៀតណាម

តើបំណុលសាធារណៈវៀតណាមនៅ៥ឆ្នាំចុងក្រោយនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?


ប្រទេសវៀតណាម នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការគ្រប់គ្រងបំណុលសាធារណៈបានយ៉ាងល្អ ដោយកម្រិតបំណុលមានការថយចុះគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅឆ្នាំ២០២១ បំណុលសាធារណៈរបស់ប្រទេសវៀតណាមត្រឹមតែជាង ៤៣% នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ ពោលគឺមានទាបជាងកម្រិតពិដានបំណុល ៦០% ដែលបានកំណត់ដោយរដ្ឋសភាវៀតណាម ហើយបើធៀបនឹងនឹងកម្រិតបំណុលដែលធ្លាប់មានកាលពីឆ្នាំ២០១៧ ឃើញថាវាបានបង្ហាញពីការថយចុះគួរឲ្យកត់សម្គាល់។
តើបំណុលសាធារណៈវៀតណាមនៅ៥ឆ្នាំចុងក្រោយនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?

នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​វៀតណាមVN Expressនៅថ្ងៃ​នេះ​។​

យោងតាមព្រឹត្តិប័ត្រដែលបាន​បោះផ្សាយ​ដោយ​​ក្រសួងហិរញ្ញវត្ថុវៀតណាម​​បាន​បង្ហាញ​ថា បំណុលសាធារណៈរបស់វៀតណាម​បានថយចុះ​ជាបន្តបន្ទាប់​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ​ពោល​គឺបាន​ថយចុះ​ពីកម្រិត​ជាង​៦១% នៃGDP នៅក្នុងឆ្នាំ២០១៧ មក​នៅ​ត្រឹម​កម្រិត​ជាង ៤៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១​ ហើយ​គេ​ធ្វើ​ការ​ធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ គឺ​បំណុលសាធារណៈរបស់វៀតណាម មានចំនួន ១៥៧ ពាន់លានដុល្លារ។​

ក្រៅ​តែ​ពី​បំណុល​សាធារណៈ​ ស្ថិតិ​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​​សម្រាប់​រយៈ​ពេល​ ៥ ឆ្នាំ​ (ពីឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២១​) បាន​បង្ហាញ​ទៀតថា បំណុល​រដ្ឋាភិបាល​, ការធានាបំណុល​​ដោយ​រដ្ឋាភិបាល​ និង​បំណុល​រដ្ឋាភិបាល​មូលដ្ឋាន​​ក៏​កំពុងតែ​ធ្លាក់​ចុះ​ជា​បណ្ដើរៗ​ផង​ដែរ​។​

បំណុលរបស់រដ្ឋាភិបាលបានធ្លាក់ចុះពីកម្រិត​ ៥១,៧% នៃផលិតផលក្នុងស្រុកសរុប​ក្នុងឆ្នាំ​ ២០១៧ មកនៅត្រឹមជាង ៣៩% ​ក្នុងឆ្នាំ២០២១ ​ដែលស្មើនឹងទឹក​ប្រាក់​​ជិត​១៤៤ ពាន់លានដុល្លារ​ ហើយ​បំណុលធានា​ដោយរដ្ឋាភិបាល​វិញ ​បានថយចុះពីកម្រិត​ជាង ៩% ក្នុងឆ្នាំ​២០១៧ មកនៅ​ត្រឹម​ ៣,៨% ​ក្នុងឆ្នាំ ២០២១ ឬ​ជិត ១៤ ពាន់លានដុល្លារ ខណៈ​ដែល​បំណុល​បរ​ទេស​របស់វៀតណាមវិញ​នៅមាន​​​កម្រិត​ ៣៨,៤%​ ​​នៅត្រឹម​​ចុង​ឆ្នាំ​២០២១ ​បើ​ធៀប​នឹងបំណុល​នៅឆ្នាំ​២០១៧​គឺ​មាន​កម្រិត​ ៤៩% នៃផលិតផលក្នុងស្រុកសរុប​។​​

ខណៈពេលដែលបំណុលបរទេសរបស់​វៀតណាម​មានការថយចុះ​នោះ​ បំណុលក្នុងស្រុក​ក៏​បាន​កើនឡើងយ៉ាងខ្លាំង​ទៅ​វិញ​​ ដែល​មានមានប្រហែល ជាង៦៧% ​នៃបំណុល​មិនទាន់សង​សរុប​របស់​រដ្ឋាភិ​បាល​ ឬ​ស្មើ​​នឹង​ទឹក​ប្រាក់​ចំនួន​៩៥ ពាន់លានដុល្លារគិតនៅចុងឆ្នាំ ២០១។​ កិច្ច​សន្យា​សង​​បំណុលបរទេសរបស់ប្រទេសនេះ បានកើនឡើងបន្តិច​ផងដែរ គឺ​កើន ៦,៨% នៃការនាំចេញ​សរុបកាលពីឆ្នាំមុន។​

យោង​តាម​​ព្រឹត្តិ​ប័ត្រ​ដដែល​នេះ​បាន​បង្ហាញ​ថា ប្រទេស​ជប៉ុន ​កូរ៉េខាងត្បូង បារាំង និង​អាល្លឺម៉ង់ ​គឺ​ជាម្ចាស់បំណុលទ្វេភាគីធំជាងគេរបស់វៀតណាម​ ហើយ​​គិតត្រឹមឆ្នាំ​ ២០២១ ប្រទេសជប៉ុន​បានផ្តល់ប្រាក់កម្ចី​ចំនួនជាង១៥ពាន់លានដុល្លារទៅឲ្យវៀតណាម។ ​កូរ៉េខាងត្បូង​ និងបារាំង​បានផ្ដល់កម្ចីដល់វៀតណាម​ប្រហែលប្រហែលគ្នា គឺក្នុងរង្វង់​ប្រហែល១,៣ពាន់លានដុល្លារ។

ក្រៅ​តែ​ប្រទេស​ទាំង​នេះ វៀតណាម​ក៏បានខ្ចីបំណុល​ពី​ស្ថាប័នផ្ដល់​ប្រាក់កម្ចីជាច្រើនផ្សេងទៀតផងដែរ ដូចជា​ធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ ​និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទឹកប្រាក់ជាង ៨ពាន់លាន​ដុល្លារ។​​

ដោយឡែក នៅឆ្នាំនេះរដ្ឋាភិបាលវៀតណាម​ត្រូវគេរំពឹងថា​នឹងខ្ចីប្រាក់រហូតដល់ចំនួន ៣០ ពាន់​លាន​ដុល្លារ ថែម​ទៀត ​ដែល​ក្នុងនោះ ៩៦% គឺជាប្រាក់កម្ចីដើម្បីរក្សាតុល្យភាពថវិការដ្ឋ។

ប្រសិនបើផលិត​ផល​ក្នុង​ស្រុក​សរុប​​របស់​វៀតណាម​នៅឆ្នាំ២០២២នេះ​បាន​កើនឡើងដូចការរំពឹងទុក​មែន​នោះ​ ​រដ្ឋាភិបាល​បាន​គណនាថា​ បំណុលសាធារណៈនឹងមានប្រហែល ៤៣-៤៥% នៃផលិត​ផល​ក្នុង​ស្រុក​សរុប៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការនាំចេញដំឡូងមីបន្ដកំណើនខ្ពស់ ស្របពេលការនាំចេញកសិផលសំខាន់ៗជាច្រើនទៀតធ្លាក់ចុះ, តើមកពីហេតុអ្វី?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កសិកម្ម អះអាងថា ទីផ្សារនាំចេញដំឡូមីនៅរយៈពេលចុងក្រោយនេះ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈតម្លៃវិញក៏មានភាពល្អប្រសើរផងដែរ…

តៃវ៉ាន់រំឭកប្រាប់អាមេរិកពី “ការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន” ខណៈកំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីទីក្រុងប៉េកាំង

ព័ត៌មាន
មេដឹកនាំកំពូលរបស់តៃវ៉ាន់ស្រី Tsai Ing-wen បានប្រាប់អភិបាលរដ្ឋ Indiana របស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី២២ ខែសីហានេះថា កោះតៃវ៉ាន់ចង់បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ