ចិនធ្វើសកម្មភាពយោធាល្បាតលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់មែន

ចិនអះអាងថា ខ្លួនពិតជាបានធ្វើសកម្មភាពយោធាល្បាតត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់មែន


យោធាចិនបាននិយាយកាលពីថ្ងៃពុធនេះថា ខ្លួនពិតបានធ្វើសកម្មភាពយោធាចុះល្បាតក្នុងលក្ខណៈត្រៀមប្រយុទ្ធ នៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះពិតមែន ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់ខ្លួន គឺចាំបាច់ណាស់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងហៅថា ជា "ការឃុបឃិតគ្នា" រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនអះអាងថា ខ្លួនពិតជាបានធ្វើសកម្មភាពយោធាល្បាតត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់មែន

ប្រទេស​ចិន ដែល​តែងតែ​ទ​ទួ​ច​ថា កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន បាន​បង្កើន​សមយុទ្ធ​យោធា​របស់​ខ្លួន​ជុំវិញ​កោះ​នេះ​ជា​ច្រើន​លើក​ជា​ច្រើន​សារ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​គោលបំណង​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ទីក្រុង​តៃប៉ិ​ឱ្យ​ទទួលយក​អធិបតេយ្យភាព​របស់​ខ្លួន​ក្រោម​អំណាច​ទីក្រុង​ប៉េ​កាំ​ង​។

ទោះបីជា​បែប​នេះ​ក្តី ចិន​បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត​នោះ​ឡើយ ជា​ពិសេស​ចំពោះ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​លោក ចូ បៃ​ដិ​ន បាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​គោលនយោបាយ​ការ​បរ​ទស​អា​មេ​រិ​ក​ជុំរិញ​យុទ្ធសាស្ត្រ​លើ​កោះ​តៃវ៉ាន់​ដោយ លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ជួយ​ជា​ផ្នែក​យោធា​ប្រសិនបើ​ប្រទេស​ចិន​ហ៊ាន​វាយប្រហារ​កោះ​តៃវ៉ាន់​មែន​នោះ​។ ការ​ថ្លែង​នេះ​ធ្វើ​ឡើង ស្រប​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទស្ស​កិច្ច​មក​កាន់​តំបន់​អាស៊ី​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នៃ​ទីបញ្ជាការ​កងទ័ព​រំដោះប្រជាជន​ចិន​ភាគ​ខាងកើត បាន​និយាយ​ថា "​ការ​ល្បាត​ដែល​ត្រៀមប្រយុទ្ធ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​" បាន​ធ្វើ​ឡើង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ហើយ​ជា "​សកម្មភាព​ចាំបាច់​មួយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គំ​ត​រាម​គំ​ហែង និង​ការ​ឃុបឃិត​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កោះ​តៃវ៉ាន់​"​។

ទីបញ្ជាការ​នេះ​បាន​បន្ថែម​ថា "​ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ជា​ញឹកញាប់​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​អា​មេ​រិ​ក​និយាយ​ផ្សេង និង​ធ្វើ​ផ្សេង​ជាមួយ​ចិន ហើយ​ព្រមទាំង​ញុះញង់​ឱ្យ​កោះ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ក៏​ថា​បាន ដែល​ការ​ណ៏​នេះ​នឹង​រុញ​ឲ្យ​កោះ​តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​" ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយ​ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​កងទ័ព​ចិន​នឹង​បន្ត​ពង្រឹង​ការ​ហ្វឹកហ្វឺន​យោធា និង​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី "​រារាំង​" ការ​ជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ និង​សកម្មភាព​របស់​អ្នក​ដែល​គាំទ្រ​ឯករាជ្យ​ភាព​តៃវ៉ាន់​។

គួរ​រំលឹក​ថា កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ថា មាន​យន្តហោះ​របស់​ប្រទេស​ចិន​ចំនួន ៣០ គ្រឿង​ដែល​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​ដែល​ខ្លួន​ការពារ (ADIZ) សារ​ជា​ថ្មី គិត​ចាប់ពី​ខែមករា​កន្លង​មក​។ ជា​ការ​ឆ្លើយ​តប អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ហោះ​ព្រមាន​យន្តហោះ​ចិនដីគោក​ទាំង ៣០​គ្រឿង​ដែល​បាន​ហោះ​ចូល​មក​ដែនអាកាស​របស់​ខ្លួន ឲ្យ​ចាក​ចេញពី​ដែនអាកាស​នោះ​ភ្លាម​ៗ​ផង​ដែរ និង​ក៏​បាន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល ដើម្បី​ត្រួតពិនិត្យ​យន្ដហោះ​ទាំងនោះ​ថែម​ទៀត​ផង​។

បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កោះ​តៃវ៉ាន់​បាន​និយាយ​ថា មាន​តែ​ប្រជាជន​របស់​ខ្លួន​ទេ ដែល​មាន​សិទ្ធិ​សម្រេច​អនាគត​នៃ​ដែន​កោះ​ខ្លួន ដោយ​បាន​បដិសេធ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន​។ តៃវ៉ាន់​បាន​ប្តេជ្ញា​ថា ខណៈ​ពេល​ដែល​យើង​ចង់បាន​សន្តិភាព យើង​ក៏​ត្រូវ​ការពារ​ខ្លួន​ផង​ដែរ ប្រសិនបើ​ចាំបាច់​។

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមូលបត្របំណុលរបស់រដ្ឋ និងបណ្ណបំណុលឯកជនខុសគ្នាដូចម្តេច?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុលរដ្ឋដែលមានតម្លៃ១,២ទ្រីលានរៀល ឬប្រមាណ៣០០ដុល្លារអា…

តើបញ្ហាកង្វះខាតនៃបន្ទះឈីបសាកលអាចអូសបន្លាយដល់ពេលណា?

ព័ត៌មាន
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បានព្រមានកាលពីថ្ងៃអង្គារ ឧសភាថា បញ្ហាកង្វះខាតជាសកលនៃបន្ទះឈីប (Chip) ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ