មហាសេដ្ឋី

នៅជុំវិញពិភពលោកមានមហាសេដ្ឋីប៉ុន្មាននាក់ និងមានទ្រព្យសម្បត្តិសរុបប៉ុន្មាន?


ទស្សនាវដ្តី Forbes ថ្មីៗនេះ បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោករាប់ពាន់នាក់ជាមួយទ្រព្យសម្បត្តិដែលមានតម្លៃសរុបដ៏មហាសាល។ចំនួនមហាសេដ្ឋី ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤ នេះ គឺជាកំពូលអ្នកមាននៅក្នុងប្រទេសចំនួន ៣២នៅលើភពផែនដី ។ តើនៅជុំវិញពិភពលោកមានមហាសេដ្ឋីប៉ុន្មាននាក់ និងមានទ្រព្យសម្បត្តិសរុបប៉ុន្មាន?
មហាសេដ្ឋី
ដោយ

ទស្សនាវដ្តី Forbes បានប្រកាសថា មហាសេដ្ឋីពិភពលោក ដែលគេបានកត់ត្រា ហើយប្រកាសនៅក្នុងឆ្នាំ២០២៤ នេះ គឺមានចំនួនសរុបជិត ៣ពាន់នាក់ ជាមួយទ្រព្យសម្បត្តិមានតម្លៃសរុបជាង ១៤ ពាន់ពាន់លានដុល្លារ ឬ ១៤​ទ្រីលានដុល្លារ​។ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជាមួយនឹងការកើនឡើងសេដ្ឋកិច្ចទីផ្សារ និងការកើនឡើងនៃទ្រព្យសម្បត្តិ បានធ្វើឱ្យមនុស្សថ្មីចំនួន ២៦៥នាក់ បានក្លាយជាមហាសេដ្ឋីនៅឆ្នាំនេះ ខណៈនៅក្នុងសេចក្តីរាយការណ៍កាលពីឆ្នាំមុន អ្នកដែលកើនទ្រព្យក្លាយជាមហាសេដ្ឋី គឺមានត្រឹមតែ ១៥០ រូបប៉ុណ្ណោះ។ នៅក្នុងចំណោមមហាសេដ្ឋីថ្មី ដែលបានកត់ត្រាទាំងនោះ ក៏មានទាំងកីឡាករ និងតារាចម្រៀងផងដែរ។

តាមការកត់ត្រាបានឲ្យដឹងថា ក្រុមកីឡាករ និងតារា ដែលជាប់ជាមហាសេដ្ឋីនៅលើពិភពលោកនោះ គឺពួកគេមានទ្រព្យសម្បត្តិសរុបរហូតដល់ ៥១០ពាន់លានដុល្លារ​ ដោយជាមធ្យមពួកគេម្នាក់មានទ្រព្យសម្បត្តិចាប់ពី ១ពាន់៩០០លានដុល្លារ​ឡើងទៅ ហើយសព្វថ្ងៃនេះ ពួកគេកំពុងតែរស់នៅប្រទេសចំនួន ៣២នៅលើពិភពលោក ។

ទស្សនាវដ្ដី Forbes បានរាយការណ៍ទៀតថា សហរដ្ឋអាម៉េរិកនាំមុខគេ ដោយមានជនជាតិអាម៉េរិកជាមហាសេដ្ឋីចំនួន ៦៧រូប ខណៈចិន បានរក្សាតំណែងលេខពីរ ដែលបានបង្កើនចំនួនមហាសេដ្ឋីថ្មីទៅក្នុងបញ្ជីសរុប ៣១នាក់ បើទោះបីជាចិនកំពុងតែមានវិបត្តិក៏ដោយចុះ។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌាបានបន្ថែមមហាសេដ្ឋីថ្មីចំនួន ២៥រូប ដោយរួមទាំងលោកស្រី រ៉េនូកា ចាទីអានី ( Renuka Jagtiani ) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Landmark Group ដែលមានទ្រព្យសម្បត្តិជិត ៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាមស្រូបទាញភ្ញៀវទេសចរបរទេសបានជាង ៤លាននាក់នៅ៣ខែឆ្នាំនេះ ខណៈកម្ពុជាទៅកម្សាន្តនៅវៀតណាម មានកំណើនខ្ពស់ជាងគេ

វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ស្រូបទាញភ្ញៀវទេសចរបរទេសបានជាង៤លាន៦សែននាក់នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង៣% បើធៀបនឹងរយៈពេលដូ…

តើកម្ពុជា ត្រូវធ្វើបែបណាខ្លះដើម្បីពង្រីកឧស្សាហកម្មអចលនទ្រព្យ និងសំណង់ឱ្យមានការរីកចម្រើនបន្ថែម?

បន្ទាប់ពីមានការស្នើសុំពីសំណាក់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីឱ្យជួយដោះស្រាយនូវបញ្ហប្រឈម និងវិបត្តិដែលវិស័យអចលនទ្រព្យ និងសំណង់នៅកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ