ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមឆ្នាំនេះ អាចដល់ ៤៨ពាន់លានដុល្លារ

តើឆ្នាំ២០២២ វៀតណាមនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមប៉ុន្មានពាន់លានដុល្លារ?


វិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌរបស់ប្រទេសវៀតណាម ត្រូវបានរំពឹងថា នឹងមានកំណើននៃការនាំចេញដោយទទួលបានប្រាក់ចំណូលដ៏ខ្ពស់ជិត ៥០ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ ប្រសិនបើស្ថានភាពសាកលអាចប្រសើរឡើងវិញ ក្នុងត្រីមាសទីមួយនេះ។ ប៉ុន្តែ ប្រសិនបើបញ្ហាសាកលនៅបន្តកើតឡើងដូចជា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់គោលជាដើមនោះ ការនាំចេញរបស់វៀតណាមនេះ នឹងមិនមានអ្វីខុសគ្នាពីឆ្នាំ២០២២ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។
តើឆ្នាំ២០២២ វៀតណាមនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមប៉ុន្មានពាន់លានដុល្លារ?

ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាមនៅឆ្នាំ២០២៣នេះ អាចនឹងឈានដល់ ៤៧ ទៅ ៤៨ពាន់លានដុល្លារ ក្នុងសេណារីយ៉ូ វិជ្ជមាន និងមានត្រឹម ៤៥ ដល់ ៤៦ពាន់លានដុល្លារ ក្នុងសេណារីយ៉ូទាបបំផុត។ នេះបើតាមសមាគមកាត់ដេរ និងវាយនភណ្ឌវៀតណាម។

ចំពោះរបៀបដែលក្រុមហ៊ុនសហគ្រាសសម្របខ្លួនតាមការផ្លាស់ប្តូរនៅក្នុងទីផ្សារ នឹងជះឥទ្ធិពលដល់កំណើនចំណូលរបស់ពួកគេ ក្នុងកាលៈទេសៈណាមួយ។

នៅក្នុងសេណារីយ៉ូវិជ្ជមាន ដែលក្នុងនោះអស្ថិរភាពនៅក្នុងទីផ្សារសាកលនឹងអាចត្រូវគ្រប់គ្រងបាន ពោលគឺជារួមគ្រប់សកម្មភាពនៃវិស័យទាំងអស់អាចនឹងងើបឡើងវិញ នៅចុងត្រីមាសទី១ នៃឆ្នាំ២០២៣ នោះការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ របស់វៀតណាម អាចសម្រេចបាន ៤៨ពាន់លានដុល្លារ។

ចំណែកសេណារេយ៉ូទីពីរនោះ គឺទីផ្សារសាកល នឹងងើបឡើងវិញនៅចុងឆមាសទី១ នៃឆ្នាំ២០២៣ ដែលការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ អាចឈានដល់ត្រឹមតែ ៤៥ពាន់លានដុល្លារប៉ុណ្ណោះ។ នៅក្នុងបរិបទនេះ នៅពេលទីផ្សារអន្តរជាតិ លែងមានតម្រូវការបញ្ជាទិញសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងរយៈពេលវែង គឺក្រុមហ៊ុនអាជីវកម្មអាចផ្លាស់ប្តូរទៅការផលិតអ្វីផ្សេងវិញ។ តួយ៉ាង ក្នុងឆ្នាំ២០២២ គឺពួកគេបានចាប់ផ្តើមស្វែងរកទីផ្សារ និងការបង្កើតផលិតផលផ្សេងៗ។

ទោះនៅក្នុងសេណារីយ៉ូណាមួយក៏ដោយ ទីផ្សារសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាម នឹងមិនអាចវិលមករកស្ថានភាពល្អវិញក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៣នេះឡើយ។
យ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា វាមានចំណុចច្បាស់លាស់នៅឆ្នាំក្រោយ ដោយបានកត់សម្គាល់ទៅលើការគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនឹងមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតក្នុងឆ្នាំ២០២៣នេះ និងការដកគោលនយោបាយសូន្យកូវីដ១៩របស់រដ្ឋាភិបាលចិន ក៏ដូចជាថ្លៃដើមភស្តុភារកម្មធ្លាក់ចុះផងដែរ។

ក្រុមហ៊ុននេះបន្តថា ករណីដែលល្អបំផុត គឺស្ថានភាពសេដ្ឋកិច្ចសាកលនឹងកាន់តែមានស្ថិរភាព ហើយជម្លោះភូមិសាស្រ្តនយោបាយត្រូវបញ្ចប់នៅត្រីមាសទី២ នោះការនាំចេញ អាចនឹងកើនឡើងដល់ ៤% ទៅ ៥% ពីឆ្នាំ២០២២។ ប៉ុន្តែ បើបញ្ហាទាំងនេះនៅតែបន្តកើតឡើងរហូតដល់ត្រីមាសទី៣ នោះការនាំចេញមិនមានអ្វីប្រែប្រួលឡើយ។ ហើយបើមានករណីសេណារីយ៉ូដ៏អាក្រក់បំផុតនោះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលក្នុងវិបត្តិ ប្រាក់ចំណូលពីការនាំចេញវាយនភណ្ឌកាត់ដេរវៀតណាមនៅឆ្នាំ២០២៣ អាចនឹងទាបជាង ៥%៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងនឹងសាងសង់មីស៊ីលអន្តរទ្វីបថ្មីដ៏ធំបំផុត ខណៈកូរ៉េខាងត្បូងកំពុងពិភាក្សាការធ្វើសមយុទ្ធនុយក្លេអ៊ែរជាមួយអាមេរិក

បើកឆាកឆ្នាំ២០២៣ភ្លាម មេដឹកនាំរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០១ខែមករាឆ្នាំ២០២៣ បានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរ…

ពូជស្រូវពីវៀតណាម កំពុងដាំដុះកាន់តែច្រើននៅថៃ ខណៈអ្នកជំនាញបារម្ភពីផលប៉ះពាល់ដល់ការនាំចេញ

អនាគតនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២ក្នុងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបណ្តាលមកពីការហូរចូលដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ