កាស៊ីណូ​បើកដំណើរការឡើងវិញ

កាស៊ីណូ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយ តែត្រូវគោរពលក្ខខណ្ឌតម្រូវរបស់ ក្រសួងសុខាភិបាល


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ០៣ កក្កដានេះ បានសម្រេចអនុញ្ញាតឲ្យអាជីវកម្មកាស៊ីណូនៅទូទាំងប្រទេសអាចបើកដំណើរការឡើងវិញហើយចាប់ពីពេលនេះតទៅ ប៉ុន្ដែសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ ជាងនេះទៀត កាស៊ីណូទាំងអស់ ក៏ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវពីក្រសួងសុខាភិបាលដើម្បីបង្ការមេរោគឆ្លងកូវីដ-១៩ផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន។
កាស៊ីណូ​ចិន​មួយ​ នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។
ដោយ

ការសម្រេច​ឲ្យ​កាស៊ីណូ​បើកដំណើរការ​ឡើងវិញនេះ គឺបាន​ធ្វើឡើង​ក្រោយពេលដែល​អាជីវកម្មកាស៊ីណូ​ត្រូវបាន​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​អស់​រយៈពេល​៣ខែ​មកហើយ ក្រោមហេតុផល​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​មេរោគកូវីដ-១៩។

បើតាម​ឯកឧត្តម ផៃ ស៊ីផាន បាន​ស្រង់​ប្រសាសន៍​សម្តេច ហ៊ុន សែន​​អំពី​ការអនុញ្ញាត​ឲ្យកាស៊ីណូ​បើកឡើងវិញនេះ គឺនៅពេល​សម្តេច អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ប្រព្រឹត្តទៅ​វិមានសន្ដិភាព នៅព្រឹកថ្ងៃទី ៣ ខែកក្កដា​ឆ្នាំ២០២០នេះ។

ឯកឧត្តម​ ផៃ ស៊ីផាន បានសរសេរ នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក​​ថា «សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានប្រកាស​អនុញ្ញាតដល់​កាស៊ីណូមាន​លទ្ធភាពបើក​ប្រតិបត្តិការ​អាជីវកម្មសារ​ជាថ្មីវិញ ក៏ប៉ុន្តែ​មានតែ​ល្បែងភ្នាល់ និងស្លតម៉ាស៊ីន​តែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់​នោះ ត្រូវស្នើសុំឱ្យមាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ដែលមានភ្ជាប់​លក្ខខណ្ឌ​តម្រូវមួយ​ចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។»

ឯកឧត្តម ផៃ ស៊ីផាន បាន​បន្ថែមទៀតថា ការដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​កាស៊ីណូ​បើកដំណើរការឡើងវិញ​តែចំពោះ ស្លុតម៉ាស៊ីននេះ គឺដោយសារតែ​ល្បែង​ស្លុតម៉ាស៊ីនេះ មិនមាន​ការអង្គុយ​ជុំគ្នា ដែល​នឹងអាច​មាន​ហានិភ័យខ្ពស់​ក្នុងការ​ចម្លង​មេរោគកូវីដ-១៩ នោះទេ។

សូមរំឭកថា អំឡុងពេលដែល​ប្រទេស​កម្ពុជា​មានការ​លុកលុយខ្លាំង​ដោយសារមេរោគឆ្លង​កូវីដ-១៩ កាលពីខែ​មេសា​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​អាជីវកម្មកាស៊ីណូ​នៅទូទាំងប្រទេស ក្នុងគោលដៅ​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃមេរោគកូវីដ-១៩។

ឯកឧត្តម រស់ ភីរុណ អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បានបញ្ជាក់​កាលពីពេល​ថ្មីៗនេះថា បន្ទាប់ពីមានការផ្ទុះ​ឡើងនៃ​ជំងឺកូវីដ ១៩ នៅក្នុងប្រទេស​កម្ពុជាកាន់តែខ្លាំងឡើងៗមក រាជរដ្ឋាភិបាលបាន​សម្រេចប្រកាសបិទ​ជាបណ្ដោះអាសន្ន​ចំពោះអាជីវកម្ម​កាស៊ីណូ​នៅកម្ពុជាចាប់តាំង​ពីដើមខែមេសា ដោយរាប់ចាប់​តាំងពីពេលនោះមក គឺរដ្ឋមិនទទួល​បានចំណួល​ពីវិស័យ​កាស៊ីណូ​នេះឡើយ។ មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ចរូបនេះ បានអះអាងទៀតថា បើទោះបីជា នៅដើមត្រី​មាសទី១ឆ្នាំ២០២០ កម្ពុជាប្រមូលចំណូលពីវិស័យកាស៊ីណូបានចំនួនខ្លះក៏ដោយ ក៏ប៉ុន្តែមិនច្រើននោះឡើយ ព្រោះវាជាអំឡុងពេលនៃការចាប់ផ្តើមប្រមូលស្រាប់តែមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩តែម្តង។

កាលពីឆ្នាំ២០១៩ កន្លងទៅរដ្ឋ​ប្រមូល​ចំណូល​ពីវិស័យ​កាស៊ីណូ​មានប្រមាណ ៥៦ លានដុល្លារ ប៉ុន្តែសម្រាប់​ឆ្នាំ២០២០ ប្រាក់​ចំណូល​ពីវិស័យនេះ ត្រូវបានគេ​មើលឃើញថា គឺអាចនឹង​ធ្លាក់ចុះ​ខ្លាំង​បំផុត៕

None



អត្ថបទបន្ទាប់


ទឹកប្រាក់ ៣៦​លាន​រៀល ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​របស់​ធនាគារ ស្ថាបនា និង វីង

ត្រឹមតែ៧សប្តាហ៏សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីងបានផ្តល់ទឹកប្រាក់ចំនួន៣៦លានរៀលដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា…

របាយការណ៍ UN ៖វិស័យទេសចរណ៍ពិភពលោកអាចខាតបង់ដល់ ៣,៣ទ្រីលានដុល្លារនៅឆ្នាំ២០២០

នៅឆ្នាំ២០២០នេះ វិស័យទេសចរណ៍ទូទាំងសកលលោកអាចនឹងត្រូវខាតបង់ប្រាក់ចំណូលរហូតដល់ដទៅ ៣,៣ទ្រីលានដុល្លារអាមេរិក ដោយសារតែ មេរោគកូវីដ១៩ បានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ