អត្ថបទពាណិជ្ជកម្ម!

សម័យឥឡូវគេបញ្ជាដកប្រាក់ពីចម្ងាយ ពេលទៅដល់ម៉ាស៊ីនអេធីអឹមដកបានភ្លាម


នៅពេលលោកអ្នកមានធុរៈ ឬកិច្ចការប្រញាប់ណាមួយ ក្នុងតម្រូវការដកប្រាក់ លោកអ្នកគ្រាន់តែចូលក្នុងអេស៊ីលីដាម៉ូបាលហើយធ្វើប្រតិបត្តិការពីចម្ងាយ(តាមរយៈដកប្រាក់រហ័ស)ទុកជាមុន នៅពេលទៅដល់ម៉ាស៊ីនអេធីអឹមលោកអ្នកគ្រាន់តែបញ្ជូលលេខសម្ងាត់មាស លោកអ្នកនឹងដកប្រាក់បានភ្លាមៗ បានយ៉ាងងាយស្រួល ។
សម័យឥឡូវគេបញ្ជាដកប្រាក់ពីចម្ងាយ ពេលទៅដល់ម៉ាស៊ីនអេធីអឹមដកបានភ្លាម
ដោយ

អេស៊ីលីដាម៉ូបាលមានមុខងារមួយឈ្មោះថា ដកប្រាក់រហ័ស Quick Cash ដែលមុខងារនេះជួយបំពេញតម្រូវការរបស់អតិថិជនក្នុងការដកប្រាក់បានយ៉ាងរហ័ស ងាយស្រួល បានទាំងប្រាក់រៀល ប្រាក់ដុល្លារ  (ចាប់ពី១០,០០០រៀល ឬ១០ដុល្លារឡើងទៅ ។ ក្នុងមួយថ្ងៃលោកអ្នកអាចដកប្រាក់រហូតដល់ទៅ ១០០០ដុល្លារ សមមូលនិងប្រាក់រៀល ៤លានរៀល) មិនគិតថ្លៃសេវាពីម៉ាស៊ីនអេធីអឹមជាង១ពាន់គ្រឿងរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស និងជាពិសេសបើសិនលោកអ្នកចង់ឲ្យបងប្អូន សាច់ញាតិ ដកប្រាក់ក៏បាន គ្រាន់តែផ្តល់លេខសម្ងាត់មាស និងចំនួនទឹកប្រាក់ដែលត្រូវដកនោះ នោះនឹងអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមដែលនៅក្បែរៗផ្ទះនោះបានដោយងាយស្រួលផងដែរ ។

ភាពងាយស្រួលដកប្រាក់បានរហ័សទាន់ចិត្តនេះគឺគ្រាន់តែលោកអ្នកចូលទៅអេស៊ីលីដាម៉ូបាល ហើយចុច ដកប្រាក់រហ័ស បន្ទាប់មកជ្រើសរើសគណនី រួចហើយបំពេញចំនួនទឹកប្រាក់ (ប្រាក់រៀលឬដុល្លារ ) ដែលត្រូវដក នៅពេលនោះ ប្រព័ន្ធនិងបង្ហាលលេខសម្ងាត់មាស៦ខ្ទង់ទៅលោកអ្នក ។ លេខសម្ងាត់មាសនេះ គឺសម្រាប់យកទៅដកនៅម៉ាស៊ីនអេធីអឹម បានយ៉ាងលឿនបំផុត គឺគ្រាន់តែលោកអ្នកទៅដល់ទូរអេធីអឹមជ្រើសរើសយកដកប្រាក់រហ័សតាមលេខកូដ ហើយបញ្ជូលលេខសម្ងាត់មាស បញ្ចូលទឹកប្រាក់ដែលយើងបានបង្កើតរួច នោះលោកអ្នកនឹងដកប្រាក់បានភ្លាមៗ ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយដកខ្លួនពីមីយ៉ាន់ម៉ា ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin ងាកទៅរកការផលិតនៅអាមេរិក និងអូស្ត្រាលី

ព័ត៌មាន
ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ជប៉ុន Kirin Holdings កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា តាមរយៈការលក់ភាគ…

អេស៊ីលីដាម៉ូបាល ជាមធ្យោបាយធនាគារឌីជីថលដ៏ទាន់សម័យ និងអាចទំនិញតាមអនឡាញរាប់ពាន់មុខ

ព័ត៌មាន
តើលោកអ្នកកំពុងបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩ តាមការចាប់កាន់ក្រដាសប្រាក់មែនទេ? ជាមួយនឹងអេស៊ីលីដាម៉ូបាល លោកអ្នកមិនបាច់ចាប់កាន់ក្រដាសប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ