សម្ដេច​ប្រតិកម្ម​នឹង​អ្នក​ជេរ​ប្រមាថ

សម្ដេចតេជោ​ថា អ្នក​ជេរ​ប្រមាថ​សម្ដេច ​អាច​ត្រូវ​'រន្ទះបាញ់​'និង'​រលូត​កូន'


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ ថា អ្នក​ដែល​ជេរ​ប្រមាថ​រូប​លោក​ អាច​នឹង​ត្រូវ​រន្ទះបាញ់ និង​រលូត​កូន ជា​លទ្ធផល​ដែល​ទទួល​ជា​កម្មពារ​ពី​ការ​ជេរ​ប្រមាថ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)
ដោយ

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា សម្តេច ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​ថា ថ្ងៃ​ហ្នឹង គាត់​បាន​ប្រើប្រាស់​សម្ដី​អាក្រក់​មែន ដោយ​រួម​ទាំង​មាន​ពាក្យ «អា ម៉ឹង» ផង​ដែរ។

សម្តេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ ថា «ហើយ​ហ្អែង​ត្រូវចាំណ៎ា! រាសី​ហ្អែង​មិន​ដល់ ហ្អែង​ជេរ​អញ ហ្អែង​ងាប់​ខ្លួន​ហ្អែង​ទេ។ ហ្អែង​ចាំ​មើល រន្ទះបាញ់ អា​ខ្លះ​រលូត​កូន។» «ឮថា នរណា មាន​មី​ដែង​មួយ​ណា​នោះ ឧស្សាហ៍​ជេរ​គេ​ចូល​ទៅ​ខំម៉ិន។ ហ្នឹង​ហើយ​ទណ្ឌកម្ម​លោកកីយ៍។ ឮថា​ ឧស្សាហ៍ឡាយ (live) ជេរ​ខ្ញុំ ពី​ស្រុកបារាំង​មក ឥឡូវ រលូត​កូន ខ្ញុំ​ឮគេ​និយាយ​ដែរ​ទេ ថា រលូត​កូន។ គេ​ប្រឹង​យំ​ទាំង​ប្តី​ទាំង​ប្រពន្ធ»។

សម្តេច ហ៊ុន សែន បាន​និយាយ​ផងដែរ ថា រាសី​មនុស្ស​មិន​ស្មើ​គ្នា​នោះ​ទេ ព្រោះ​មិន​មាន​មនុស្ស​គ្រប់​រូប​អាច​ឡើង​គ្រប់គ្រង​ប្រទេស​បាន​ទាំងអស់​គ្នា​នោះ​ទេ សម្បី​តែ​ធ្វើ​មេភូមិ។ សម្ដេច​ថ្លែង​បែប​នេះថា ៖ «អាហ្នឹង ត្រូវ​ជឿ មាន​ជំនឿ​ខ្លះ​ទៅ ប៉ុន្តែ និយាយ​អ៊ីចឹង មិនមែន​ឲ្យ​ចាត់​ទុក​ជា​អាទិទេព​ទេ គ្រាន់​តែ កុំ​ជេរ​គេ​មើល៍។ បើ​កុំ​ជេរ ខ្ញុំ​ក៏​អត់​ថា​អី​ដែរ។»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន ក៏​បាន​បបួល​គណបក្ស​ប្រឆាំង​ឱ្យ​ស្បថ​រន្ទះ​បាញ់​ចំពោះ​ការ​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​របស់​គាត់​បាន​ធ្វើ​ឱ្យ​អត្រា​អ្នកបោះឆ្នោត​កើន​ឡើង​ខ្ពស់ នៅក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា កន្លង​ទៅ។

នៅខែ​ឧសភា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​និយាយ​ថា អ្នក​ដែល​ជេរ​ប្រមាថ​គាត់ នឹង​ត្រូវ​ស្លាប់​ដោយ​រន្ទះ​បាញ់ ហើយ​ស្លាប់​ដោយ​គ្មាន​ដី​កប់​សាក​សព​ទៀត​ផង។ នៅ​ពេល​នោះ សម្តេច​បាន​លើក​ឧទាហរណ៍​មួយ​ចំនួន​របស់​ពួក​ខ្មែរ​ក្រហម ដែល​បាន​ស្លាប់​និង​ជាប់​ទោស បន្ទាប់​ពី​បាន​ជេរ​ប្រមាថ​មក​លើ​គាត់៕

None



អត្ថបទបន្ទាប់


ផ្លូវ​ដែក​កម្ពុជា​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ មិន​មែន​'ចង​មុង'​ដេញ​ថ្លៃ​ទេ!

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​នៅ​កម្ពុជា នឹង​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ ដោយ​ប…

ក្រុមហ៊ុន​កសិកម្ម​វៀតណាម​ដ៏ធំ ដែលមានសាខានៅកម្ពុជាដែរ ប្រកាសពី​ចំណូល​កើន​ឡើង​ពីការលក់​ផ្លែឈើ

ក្រុមហ៊ុន​កសិកម្ម​ដ៏ធំមួយរបស់​វៀតណាម ឈ្មោះ ហ័ងអាញ់​ជាឡាយ (Hoang Anh Gia Lai) ដែលមានសាខាមួយដែរ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ពី​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ