ករណីឆ្លង​កូវីដ-១៩លើឥស្សរជនជាន់ខ្ពស់​

រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកកម្ពុជា កាលពីម្សិលមិញ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩


លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដេលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត កាលពីថ្ងសទី ៣ ខែវិច្ឆកានោះ ត្រូវបាន រាយការណ៍ថា គឺមានវិជ្ជមានកូវីដ-១៩។ នេះបើតាម ការរាយការណ៍ដោយសារព័ត៌មាន Reuters នៅថ្ងៃទី ៤ វិច្ឆិការនេះ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកកម្ពុជា កាលពីម្សិលមិញ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងការបរទេស​កម្ពុជា)
ដោយ

ប្រភពព័ត៌មាន​បានឲ្យដឹងទៀតថា តាម​ភ្នាក់ងារ​ព័ត៌មាន​ MTI បាន​រាយការណ៍​នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះថា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រីរូបនេះ ពិតជា​បាន​ធ្វើតេស្ដ​រកឃើញ​វិជ្ជមាន​កូវីដ-១៩ នៅក្នុងអំឡុង​ពេល​ធ្វើ​​ដំណើរ​បំពេញ​​ទស្សនកិច្ច​​នៅក្នុងប្រទេសថៃ។ ប៉ុន្ដែ លោក​មិនទាន់​មាន​ចេញ​រោគសញ្ញានោះឡើយ។

សូមបញ្ជាក់ថា មុននឹង​ធ្វើដំណើរ​ទៅកាន់ប្រទេសថៃ រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រីរូបនេះ ក៏បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅកម្ពុជា​ផងដែរ កាលពីព្រឹក​ថ្ងៃទី ០៣ ខែវិច្ឆិកា ដោយបាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន។ បន្ទាប់មក ក៏បាន​នៅរសៀល​ថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី​ការបរទេសហុងគ្រី ក៏បាន​ជួបពិភាក្សាការងារ​ជាមួយ​នឹង​សម្តេច ហ៊ុន សែនផងដែរ។ ក្នុងឱកាសនោះ ខាង​ភាគី​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ក៏បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖

១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។

២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។

៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕

None



អត្ថបទបន្ទាប់


ជាការសងសឹក​យ៉ាងចាស់ដៃ ចិន​នឹង​ផ្អាក​ការនាំចូល​មុខ​ទំនិញ​សំខាន់ៗ​ពី​អូស្ត្រាលី​

នៅ​ក្នុង​ចំណាត់ការមួយ​ដែល​គេ​មើលឃើញថាជា​ការសងសឹក​ដ៏ធំ​បំផុត​មួយរបស់​ខ្លួន ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​ពាណិជ្ជករ​បញ្ឈប់​ការទិញ​ទំនិញ​រប…

តើមន្ត្រីជាន់ខ្ពស់កម្ពុជាណាខ្លះ ដែលបានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩?

ត្រូវបានរាយការណ៍ដោយ ភ្នាក់ងារព័ត៌មានរដ្ឋ MTI នៅរសៀលថ្ងៃទី ០៤ ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី គឺលោក Pé…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ