ការនាំចេញ​នាំ​ចូល

តួលេខ​ទឹក​ប្រាក់​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៧


ទំហំ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​តែ​បន្ត​មាន​កំណើន​ល្អ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នេះ។ នេះ​បើ​យោង​​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​នាំចូល​របស់​កម្ពុជា​នៅ​ឆមាស​ទី១​ឆ្នាំ​២០១៧​នេះ កើន​ឡើង​ជិត ៥​ភាគរយ ជាមួយ​ទឹក​ប្រាក់​សរុប​ប្រមាណ ជាង​១​ម៉ឺន​១ពាន់ ៤២៤​លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ មាន​ទឹក​ប្រាក់​ត្រឹម​តែ ១​ម៉ឺន ៨៩៨​លាន​ដុល្លារ។

គិត​ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​មិថុនា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ផលិត​ផល​សំខាន់ៗ រួមមាន ផលិត​ផល​វត្ថុ​ធាតុ​ដើម​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ រថយន្ត ម៉ូតូ គ្រឿង​អេឡិចត្រូនិច ម្ហូប​អាហារ និង​សំភារៈ​សំណង់ ដែល​មាន​ទឹក​ប្រាក់​សរុប ៦​ពាន់ ៤៧៩​លាន​ដុល្លារ កើន​ឡើង ២​ភាគរយ ធៀប​កាល​ពី​ឆ្នាំ​២០១៦ មាន​ត្រឹម​តែ​ជាង ៦​ពាន់​៣៣០​លាន​ដុល្លារ។

ចំណែក​ការ​នាំ​ចេញ​របស់​កម្ពុជា​វិញ សម្រេច​បាន​ក្នុង​ទឹក​ប្រាក់ ៤​ពាន់​៩៤៥​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន​មាន​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់ ៥៦៨​លាន​ដុល្លារ កើន​ឡើង​ជាង​៨​ភាគ​រយ។ ក្នុង នោះ ផលិត​ផល​ដែល​កម្ពុជា​នាំ​ចេញ​មាន​ផលិត​ផល​សំខាន់ៗ ដូចជា សម្លៀក​បំពាក់ ស្បែក​ជើង អង្ករ កៅស៊ូ និង កង់។ បច្ចុប្បន្ន កម្ពុជា​កំពុង​តែ​ជំរុញ​ខ្លាំង​លើ​ផលិត​ផល​កសិកម្ម និង​ឧស្សាហ​កម្ម​ជា​ចម្បង៕




អត្ថបទបន្ទាប់


ផ្សារ​​ទំនើប​១២០​លាន​​​ដុល្លារ​របស់​កូរ៉េ​​ចូល​មក​រក​ស៊ី​​​នៅកម្ពុជា

ផ្សារ​ទំនើប AEON មកពី​ជប៉ុន ផ្សារ​លក់​ដុំ​លក់​រាយ​ទំនិញ Makro មក​ពី​ថៃ ផ្សារ​ទំនើប Parkson មក​ពី​ម៉ាឡេស៊ី... ឥឡូវ​នេះ មាន​ផ្សារ​…

បាត់​លុយ​៤០០​លាន​ដុល្លារ​ពី​ធនាគារ ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ត្រូវ​ចាប់​ខ្លួន

នៅ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា​ កើត​មាន​ករណី​អំពើ​ពុករលួយ​ដ៏​ធំ​មួយ​នៅ​ក្នុង​វិស័យ​ធនាគារ ដែល​ពាក់ព័ន្ធ​នឹង​លុយ​ប្រមាណ ៤០០​លាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ