កូវីដ១៩ នៅ​កម្ពុជា

កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន​ដែល​បាន​ជាប់កុន​ដោយសារកូវីដ១៩


ប្រទេស​កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន ដែល​បាន​ជាប់​គាំង​ដោយសារ​តែ​វីរុស​រាតត្បាត​កូវីដ១៩។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា។
នាយករដ្ឋមន្ត្រី​ឥណ្ឌា ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ (រូបឯកសារ)
ដោយ

ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ថា គម្រោង​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា គឺ​លោក​ ណារិនដ្រា ម៉ូឌី អំពី​ការរួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក៏ដូចជា​ទំនាក់​ទំនង​ទ្វេ​ភាគី និង​តំបន់។

សេចក្តី​ជូនព័ត៌មាន​នោះ បាន​និយាយ​ដូច្នេះ​ថា “យន្តហោះ​មួយ​គ្រឿង​នឹង​ដឹក​ពលរដ្ឋ​និង​និស្សិត​កម្ពុជា ចំនួន​៦០​នាក់ ពីឥណ្ឌា មក​កម្ពុជា​វិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយ​ពលរដ្ឋ​ឥណ្ឌា នឹង​ត្រលប់​ទៅ​ស្រុក​វិញ តាម​ជើង​យន្តហោះ​នៅព្រឹក​ថ្ងៃទី១១ ខែ​មិថុនា​នេះ និង​មួយ​ជើង​ទៀត នៅថ្ងៃទី១៩ ខែ មិថុនា ដែល​មាន​ចំនួន​សរុប ២៨០​នាក់។”

សេចក្តី​ជូន​ព័ត៌មាន​នោះ បាន​បន្ត​ថា “ថ្នាក់​ដឹកនាំ​ទាំងពីរ​ឯកភាព​គ្នា​ថា ដំណើរ​ទៅមុខ​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម ក្រោយ​កូវីដ១៩ ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​និង​ការសម្រប​សម្រួល​ជា​អន្តរជាតិ​កាន់តែ​ខ្លាំង​ជាង​មុន៕”




អត្ថបទបន្ទាប់


អឺរ៉ុប​កៀរគរ​ថវិកា​ ៤៤៣​លាន​អឺរ៉ូ ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច

សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​នេះ ថា ខ្លួន​បាន​និង​កំពុង​កៀរគរ​ថវិកា​ចំនួន ៤៤៣​លាន​អឺរ៉ូ ជា​ជំនួយ​ឥត​សំ…

ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលអាចនឹងបន្ថែមថវិកាលើស ៣៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ក្រសួងត្រៀមនឹងបញ្ចេញថវិកាប្រមាណពី៣០០លាន ទៅ៣៥០លានដុល្លារ ឬលើសពីនេះ ដើម្បីជួយដល់ការដោះស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ