រំហូរមូលធនបរទេសចូលទៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យបណ្ណបំណុលរបស់ឥណ្ឌា ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលៗនៅក្នុងទីផ្សារ ដែលកំពុងអភិវឌ្ឍន៍នៅឆ្នាំនេះ ខណៈដែលទីផ្សារភាគហ៊ុនរបស់ប្រទេស នេះបានឡើងដល់កម្រិតខ្ពស់កាលពីខែមុន ដោយសារសាច់ប្រាក់ងាយស្រួលក្នុងស្រុកមានភាពរឹងមាំ។
ការរះឡើងរបស់ឥណ្ឌានេះ មានការជំរុញដោយកត្តារចនាសម្ព័ន្ធរួមផ្សំគ្នាមួយចំនួន រួមមានទំនាក់ទំនងនយោបាយរបស់ឥណ្ឌា មានស្ថិរភាពទាំងជាមួយសហរដ្ឋអាម៉េរិក និងជាមួយរុស្ស៊ី ការគ្រប់គ្រងបានល្អនូវការទប់ស្កាត់រំហូរសាច់ប្រាក់ ដែលផ្ដល់ផលចំណេញច្រើន និងរូបិយប័ណ្ណរបស់ឥណ្ឌា មិនសូវរងផលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលតម្លៃប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណដែលជាគូប្រជែងដទៃទៀត។
ភាពខុសប្លែកពីគេរបស់ប្រទេសឥណ្ឌា នៅក្នុងចំណោមទីផ្សារហិរញ្ញវត្ថុសកលត្រូវបានបង្ហាញឱ្យឃើញជាក់ស្ដែងកាលពីសប្តាហ៍មុន នៅពេលបណ្ណបំណុលរបស់រដ្ឋាភិបាលឥណ្ឌា នៅតែមានស្ថិរភាព ទោះបីជាមានការលក់ចេញជាសកលនៅក្រសួងរតនាគារអាម៉េរិក ក៏ដោយ។
ប្រទេសឥណ្ឌា បានក្លាយជាទីភ្នាក់ងារដែលកំពុងរះឡើងដ៏សំខាន់មួយសម្រាប់ទីផ្សារហិរញ្ញវត្ថុជាសកល ជាពិសេសនៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក តែម្ដង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ខាងមុខនេះ ខណៈដែលមូលនិធិការពារហានិភ័យត្រូវបានត្រៀមទុកសម្រាប់ការកើនឡើងនូវភាពប្រែប្រួលជាសកល៕
អត្ថបទ៖ សុខ មង្គល