កូវីដ១៩នៅឥណ្ឌា

WHO៖ កូវីដ-១៩បំប្លែងខ្លួននៅឥណ្ឌាឆ្លងរាលដាលដល់ ៤០ប្រទេសហើយ


មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីនៅឥណ្ឌាបានរីករាលដាលឆ្លងដល់ជាង ៤០ប្រទេសក្នុងពិភពលោកហើយ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលមានវត្តមានដំបូងក្នុងប្រទេសឥណ្ឌា និងជាដើមចមធ្វើឲ្យឥណ្ឌាកំពុងធ្លាក់ក្នុងក្តីអន្តរាយ ពេលនេះបានឆ្លងរាលដាលដល់ ៤៤ប្រទេសក្នុងពិភពលោកហើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានបារាំង AFP។
គំនូរមេរោគកូវីដ១៩នៅលើជញ្ជាំងតាមដងផ្លូវមួយកន្លែងនាក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា
ដោយ

អង្គការ​សុខភាព​ពិភពលោក បាន​គូសបញ្ជាក់​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ប្រភេទ​ថា «B.16.17» ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​ក្នុង​ខែតុលា ឆ្នាំ​២០២០​។ ក្រោយមក មេរោគ​បំប្លែង​ថ្មី​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ក្នុង​លទ្ធផល​សំណាក​សរុប​ជាង ៤.៥០០ ពី​៤៤​ប្រទេស ដែល​ស្ថិត​ក្រោម​ការ​តាន​ដាន​របស់​អង្គការ​សុខ​ភា​ពិភពលោក​។

បើ​តាម​លទ្ធ​សំណាក​នៅ​ក្នុង​របាយការណ៍ ដែល​ត្រូវ​បញ្ជូន​មក WHO បាន​បង្ហាញ​ថា បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រភព​ដំបូង​, គេ​បាន​រក​ឃើញ​វីរុស​ប្រភេទ «B.16.17» នេះ​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​បា​រ៉ែ​ន​។

បា​រ៉ែ​ន​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដោយ​គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​ជិត ២០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ជាង ៧០០​នាក់​។

នៅ​ដើម​ស​ប្តា​ហ៍​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាក្រក់​ថា មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​នេះ កំពុង​ក្លាយជា​ក្តី​បារម្ភ​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​ហើយ​។

ក្លាយជា​ក្តី​បារម្ភ​ក៏​ដោយសារ​តែ​វីរុស​ទម្រង់​ថ្មី​នេះ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា មាន​គ្រោះថ្នាក់​ជាង និង​ឆ្លង​លឿន​ជាង​មេរោគ​ទម្រង់​ដើម​របស់​វា ហើយ​ថែម​ទាំង​អាច​មាន​សមត្ថភាព​យកឈ្នះ​លើ​វ៉ាក់សាំង​មួយ​ចំនួន​ថែម​ទៀត​ផង​។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​បណ្តាល​ឲ្យ​វា​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ពាសពេញ​ពិភពលោក​។

សូម​បញ្ជាក់​ថា ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ច្រើន​លំដាប់​ទី​២​នៅ​ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ក្រោយ​ពី​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ១​ពាន់​៤​រយ​លាន​នាក់​មួយ​នេះ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​ក្នុង​រង្វង់ ៣៥​ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជាក់ស្តែង គ្រាន់តែ​នៅ​ថ្ងៃ​ទី​១២​ខែឧសភា មាន​ពលរដ្ឋ​ឥណ្ឌា​ជាង ៤​ពាន់​នាក់​បាន​ស្លាប់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​ថ្មី​មួយ​សម្រាប់​ទិន្នន័យ​ក្នុង​ខែឧសភា​នេះ​។

គួរ​ជម្រាប​ជូន​ដែរ​ថា មិន​ថា​តែ​ប្រទេស​នៅ​ក្បែរ​ខាង​ឥណ្ឌា ឬ​ប្រទេស​ក្នុង​តំបន់​អាស៊ី​នោះ​ទេ ដែល​កំពុង​ព្រួយបារម្ភ​ពី​វីរុស​បំប្លែង​ថ្មី​ដ៏​កាច​សាហាវ​មួយ​នេះ​។ បច្ចុប្បន្ន​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ក៏​បាន​និង​កំពុង​ឈឺក្បាល​ខ្លាំង​ណាស់​ដែរ ជាក់ស្តែង នៅ​អា​ល្លឺ​ម៉​ង់​មាន​កាលពី​ថ្ងៃ​ម្សិលមិញ ត្រឹម​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​៥​ពាន់ និង​ស្លាប់​ជិត​៣០០​នាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ភ្នាក់ងារ​ព័ត៌មាន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាក្លាយជាទិសដៅវិនិយោគទី២ របស់វៀតណាមបន្ទាប់ពីអាមេរិក

ព័ត៌មាន
ប្រទេសកម្ពុជា បានក្លាយជាទិសដៅវិនិយោគលំដាប់ទី២ របស់ប្រទេសវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក ដោយគិតក្នុងរយៈពេល ៤ខែ ដំបូងនៅឆ្នាំ២០២១នេះ ប្រ...

អឺរ៉ុបនឹងបើកឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដក្នុងតំបន់ឡើងវិញហើយនៅរដូវក្ដៅនេះ

ព័ត៌មាន
អឺរ៉ុបមានជំនឿចិត្តខ្ពស់ ក្នុងការបើកឲ្យមានការធ្វើដំណើរកម្សាន្ដក្នុងតំបន់អឺរ៉ុបនៅរដូវក្ដៅនេះ។ គណៈកម្មការអឺរ៉ុប រំពឹងថា នឹងបញ្ចប់ការងារដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ