អំពី​​មហាសេដ្ឋី​វៀតណាម នៅលើ​បញ្ជី​របស់ទស្សនាវដ្ដី Forbes

នៅវៀតណាម ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ភាគ​ច្រើន​បាន​ថមថយ​​ចុះ លើកលែង​តែ​មហា​សេដ្ឋីនី​ម្នាក់​នេះប៉ុណ្ណោះ!


បញ្ជីឈ្មោះមហា​សេដ្ឋីលើ Forbes ចេញផ្សាយខែមីនា ឆ្នាំ​២០២០ បាន​បង្ហាញពី​ការ​ថមថយចុះ​នៃ​ទ្រព្យ​សម្បត្តិ​​​មហា​សេដ្ឋី​វៀតណាម ខណៈនាយិកា​ប្រតិបត្តិ Vietjet តែម្នាក់​គត់​ដែលមាន​ទ្រព្យ​សម្បត្តិ​កើនឡើង។
លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet។
ដោយ

មហាសេដ្ឋី​ភាគ​ច្រើន​នៅ​ប្រទេស​​វៀតណាម​បានថមថយ​​​​ចុះ​នូវ​តម្លៃ​សរុប​នៃ​ទ្រព្យសម្បត្តិរបស់ខ្លួនក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​នេះ ប៉ុន្តែ លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ស្ថិត​ក្នុង​ស្ថានភាព​ពិសេស​ជាង​គេ។ 

គិតត្រឹម​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​២០២០ ទស្សនាវដ្តី​ដ៏​ល្បី Forbes បាន​កត់ត្រា​ការប្រែប្រួល​ទៅ​លើ​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ ៥​នាក់​របស់​ប្រទេស​វៀតណាម។ ជាមួយគ្នានេះ ព័ត៌មាន​ល្អ​តែ​មួយ​បាន​កើត​ឡើង​សម្រាប់​តែ​មហាសេដ្ឋី​តែ​ម្នាក់​ប៉ុណ្ណោះ លោកស្រី Nguyen Thi Phuong ក្រោយពី​តម្លៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោកស្រី បាន​កើន​ឡើង ធៀប​ទៅ​នឹង​រយៈពេល​​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ​មុន។ 

ប៉ុន្តែ អ្នក​ផ្សេង​ទៀត​ដែល​ស្ថិត​​នៅ​លើ​​បញ្ជី​ឈ្មោះ​មហាសេដ្ឋីរបស់ Forbes បាន​ធ្លាក់​ចុះ​បន្តិច។ ទ្រព្យសម្បត្តិ​សរុប​របស់​លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុន Vingroup បាន​ស្ថិត​ក្នុង​ចំនួន​ជា​ទឹក​ប្រាក់ ៦,៦​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ពោល​គឺ​ធ្លាក់​ចុះ​ចំនួន ១,២​ពាន់​លាន​ដុល្លារអាមេរិក បើធៀប​ទៅ​នឹង​ឆ្នាំ​មុន។ បើទោះបី​ធ្លាក់​ចុះ​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំងអស់​របស់​វៀតណាម​ក៏​ដោយ ប៉ុន្តែ លោក Vuong នៅតែជា​មហាសេដ្ឋី​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​វៀតណាម នៅលើ​តារាង​ថ្មី​ចុង​ក្រោយ​បំផុត ដែល​​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី Forbes ដដែល។ 

ទ្រព្យ​សម្បត្តិ​សរុប​របស់​លោកស្រី Nguyen Thi Phuong Thao បាន​កើន​ឡើង​ចំនួន ០,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅ​នឹង​ខែ​មីនា ឆ្នាំ២០១៩ ពោលគឺ​កើន​ដល់​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ស្របពេល​ជាមួយ​គ្នា​នេះ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក Tran Ba Duong ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម Truong Hai Auto បាន​ធ្លាក់​ចុះ​ចំនួន ០,២ពាន់​លាន​ដុល្លារ​អាមេរិក មក​នៅ​ត្រឹម ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ទ្រព្យ​សម្បត្តិ​របស់​លោក Ho Hung Anh ប្រធាន​ក្រុមហ៊ុន Techcombank ក៏បាន​ធ្លាក់​ចុះ​ចំនួន ០,៦​ពាន់​លាន​ដុល្លារ​អាមេរិក មក​នៅ​ត្រឹម ១,១​ពាន់​លាន​ដុល្លារ​អាមេរិក ផងដែរ។ ទ្រព្យសម្បត្តិ​សរុប​របស់​លោក Nguyen Dang Quang និង​ក្រុម​គ្រួសារ​របស់​លោក ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Masan Group បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ១​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ប៉ុន្តែ បើទោះបី​មាន​ការធ្លាក់ចុះ​បែប​នេះ​ក៏​ដោយ ប៉ុន្តែ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោកស្រី Nguyen Thi Phuong Thao បាន​កើន​ឡើង​ចំនួន ០,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅ​នឹង​ខែ​មីនា ឆ្នាំ២០១៩ ពោលគឺ​កើន​ដល់​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ទ្រព្យសម្បត្តិ​របស់​លោកស្រី Thao បាន​កើន​ឡើង បើទោះបី​រង​នូវ​ផល​ប៉ះពាល់​ដ៏​ចម្បង​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ដែល​កើត​មាន​នៅ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ក៏​ដោយ។ បើទោះបី​លោកស្រី Thao ជាម្ចាស់​កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ក៏​ដោយ ប៉ុន្តែ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋីនី​ដំបូង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រឹងមាំ។ ការដាក់​ចំណាត់​ថ្នាក់​មហាសេដ្ឋី​របស់​ទស្សនាវដ្តី Forbes ក៏ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ផងដែរ នៅពេល​ដែល​ធ្វើការ​វិភាគ​ទៅ​លើ​ទ្រព្យ​សម្បត្តិ​សរុប​របស់​បុគ្គល​នីមួយៗ។ 

រឿង​រ៉ាវ​ទាក់ទង​នឹង​មហាសេដ្ឋី និង​ទស្សនវិស័យ​សេដ្ឋកិច្ច

បើយោង​ទៅ​តាម​ទស្សនាវដ្តី Forbes វៀតណាម គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ៦ នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ឈ្មោះ​មហាសេដ្ឋី​ច្រើន​ជាង​គេ​នៅ​លើ​តារាង​បញ្ជី​ទូទាំង​ពិភពលោក។ ប៉ុន្តែ ទោះបីជាយ៉ាងណា មហាសេដ្ឋី​មាន​ប្រាក់​រាប់​លាន​ដុល្លារ​របស់​វៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណោមប្រទេស​ទាំង ៦ ក្នុង​តំបន់​អាស៊ាន បើផ្អែក​ទៅ​លើ​ទាំង​បរិមាណ និង​តម្លៃ​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំង​៥​នាក់​របស់​វៀតណាម ក្នុងឆ្នាំ២០១៩ មាន​ចំនួន ១៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក។ 

បើក្រឡេក​មើល​ប្រទេស​ជិត​ខាង​វិញ ថៃ​មាន​មហា​សេដ្ឋី​ចំនួន ៣១នាក់ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៩៤,៨ពាន់​លាន​ដុល្លារ​អាមេរិក (ច្រើន​ជាង​វៀតណាម​ជិត ៧ដង)។ ម៉ាឡេស៊ី មាន​មហាសេដ្ឋី​ចំនួន ១៣​នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ៦១,៦​ពាន់​លាន​ដុល្លារ​អាមេរិក ស្របពេល​ដែល​ហ្វីលីពីន មាន​មហាសេដ្ឋី ១៧​នាក់ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​សរុប ៤៧,៧​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ក្នុងនាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​បំផុត​ក្នុង​ពិភពលោក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​អង្កេត​ជា​ច្រើន​ជឿជាក់​ថា វៀតណាម​នឹង​មាន​មហា​សេដ្ឋី​កាន់តែ​ច្រើន​ក្នុង​ពេល​ឆាប់ៗ។ ការកើនឡើង​មហាសេដ្ឋី និង​អាជីវកម្ម​របស់​ពួកគេ បាន​ចូល​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​វៀតណាម៕ 




អត្ថបទបន្ទាប់


ព្រះបរមរាជវាំង នឹងត្រូវផ្អាកមិនឲ្យភ្ញៀវចូលទស្សនាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩

ព្រះបរមរាជវាំង បានចេញសេចក្តីជូនដំណឹងមួយ សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ ដោយមិនទាន់អាចកំណ…

មុននឹងទិញអាល់កុលលាងដៃ សូមអានការណែនាំនេះពីក្រសួងពាណិជ្ជកម្ម!

ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋទាំងអស់ កំពុងតែត្រូវការចាំបាច់នូវផលិតផលអាល់កុល ប្រើប្រាស់សម្រាប់លាងសំអាតដៃ និងដើម្បីដើម្បីសម្លាប់មេរោគ ពិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ