ហិរញ្ញ​វត្ថុ

ធនាគារ​ជាតិ​​​ដាក់​កំហិត​អត្រាការ​ប្រាក់​កម្ចី ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ អត្រា​នេះ​នៅ​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង


ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ហាក់​បី​ដូចជា​មមាញឹក​សស្រាក់​សស្រាំ​​ជាមួយ​នឹង​ការ​កែ​ទម្រង់​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ណាស់ ដូចជា​ណែនាំ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា ឡូហ្គោ របស់​ខ្លួន ដែល​មាន​ការ​ភាន់​ច្រឡំ​ជាមួយ ​នឹង​ស្លាក​សញ្ញា​របស់​ស្ថាប័ន​រដ្ឋ។ ហើយ​ឥឡូវ​នេះ ធនាគារជាតិ​​កម្ពុជា​បាន​សម្រេច​ចិត្ត​ទម្លាក់​អតា្រ​ការ​ប្រាក់​នៅ​ត្រឹម ១៨% ក្នុង​មួយ​ឆ្នាំ នៅ​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំងអស់​​នៅ​កម្ពុជា។
រូបភាព (ហេង ភារម្យ)
ដោយ

យោង​តាម​ប្រកាស​ព័ត៌មាន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​ទម្លាក់​អត្រា​ការ​ប្រាក់​ឥណនទាន (កម្ចី) របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា ពី​ជាង ៣០% ក្នុង​មួយ​ឆ្នាំ មក​នៅ​ត្រឹម ១៨% ប៉ុណ្ណោះ ក្នុង១​ឆ្នាំ។

ការ​ទម្លាក់​អត្រា​ការ​ប្រាក់​កម្ចី​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៧ តទៅ​ជា​កំហិត។ ហើយ​ការ​ដែល​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត១៨% ក្នុង​មួយ​ឆ្នាំ​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​គោល​នយោបាយ ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ជាពិសេស ប្រជា​ពលរដ្ឋ​ក្រីក្រ ទប់ស្កាត់​បំណុល​វ័ណ្ឌ​ក និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ 

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​បាន​អះអាង​ថា ការ​ទម្លាក់​អត្រា​ការ​បា្រក់​កម្ចី​នេះ នឹង​ជួយ​ ការពារ​អតិថិជន​ពី​ការ​គិត​ការ​ប្រាក់​អត្រា​ខ្ពស់​ពេក ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព តាម​រយៈ​ការ​ផ្ដល់​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន។

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា វា​ជា​ការ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត ដែល​រដ្ឋាភិបាល​មាន​ការ​គិតគូរ​យ៉ាង​ដូច្នេះ។ 

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បញ្ជាក់​ដែរ​ថា ការ​ទម្លាក់​អត្រា​ការ​ប្រាក់​ឥណទាន (កម្ចី) នៅត្រឹម​១៨%​ក្នុង​១​ឆ្នាំ​ នៅ​តែ​មិន​ទាន់​អាច​ទាប​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ៕




អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី ប្រាប់ពី​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​បើក​សាលាឯកជន

ថ្មីៗ​នេះ លោក​ឧកញ៉ា គួច ម៉េងលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង បាន​ផ្ដល់…

ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​ពីរ​ដែល​ជំរុញ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន

ក្រុម​អ្នក​វិនិយោគ​បាន​មើល​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តការណ៍​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ជា​លក្ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ