សម្ដេចធិបតី ហ៊ុន ម៉ាណែត

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងទៅរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណជាង៥០០លានដុល្លារលើការវិនិយោគទៅលើវិស័យសុខាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដោយ

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា វិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេអស់រយៈពេល៤០ឆ្នាំមកនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០២៣ រដ្ឋបានបង្កើនថវិកាប្រមាណ៥៧៣លានដុល្លារក្នុងការវិនិយោគទៅលើសុខាភិបាល។ បន្ថែមពីនោះ រាជរដ្ឋាភិបាលក៏បានវិនិយោគពាក់ព័ន្ធនឹងការចំណាយទៅលើការគាំពារសង្គមផ្សេងៗទៀត ដែលមានទឹកប្រាក់សរុបប្រមាណជាង៩០០ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ៤លាន៧សែននាក់។

សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិនបើបង្កើនការធ្វើទំនើបកម្មសេវាសុខាភិបាល ប៉ុន្តែពលរដ្ឋទទួលមិនបាន ក៏គ្មានតម្លៃនោះដែរ ហើយការធ្វើទំនើបកម្មសុខាភិបាលនេះ គឺត្រូវរុញឱ្យដល់ទីជនបទ ពោលគឺត្រូវធ្វើយ៉ាងណាគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលជាមួយតម្លៃសមរម្យ ទើបវាជារឿងចាំបាច់។ សម្តេចធិបតីបានបន្ថែមថា តាមតាមរយៈផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលបានដាក់ចេញនេះ គឺបានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមានការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឲ្យបាន៨០% នៃពលរដ្ឋសរុប, ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោច៨០%, និងការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាថ្ងៃនេះ គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ពិសេសពាក់ព័ន្ធការគាំពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតែម្តង៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


លោក Srettha មានពេល១៥ថ្ងៃ ដើម្បីការពារកៅអីនាយករដ្ឋមន្ត្រី ក្រោយតុលាការធម្មនុញថៃទទួលញ្ញាតិពីសមាជិកព្រឹទ្ធសភា ដែលស្នើឲ្យដកតំណែង

តើលោកស្រ៊ីថា អាចនឹងរក្សាកៅអីនាយករដ្ឋមន្ត្រីថៃបានដែរ ឬទេ ក្រោយពេលតុលាការធម្មនុញថៃ នៅថ្ងៃទី ២៣ឧសភានេះ បានទទួលយកញ្ញត្តិពីសមាជិកព្រឹទ្ធសភាចំ…

សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការ និងលុបបំបាត់ក្មេងទំនើងដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម

នៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញមានសកម្មភាពក្រុមក្មេងទំនើងបង្កការអុកឡុក និងប្រើអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ដែលកំពុងតែបង្កើតជាបាតុភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ