អត្ថបទក្រុមហ៊ុន

ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាលពិតជាងាយស្រួល និងរហ័សបំផុត


ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណីលោកអ្នកពិបាកក្នុងការអនុវត្តបង់ថ្លៃសំរាមនេះ លោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់អេស៊ីលីម៉ូបាល ដែលមានភាពងាយងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។
ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាលពិតជាងាយស្រួល និងរហ័សបំផុត
ដោយ

អេស៊ីលីដាម៉ូបាលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋសម័យថ្មីដែលមួយថ្ងៃៗ​ជាប់រវល់ការងារ ឬមុខជំនួញច្រើន ដោយមិនមានពេលវេលាទៅបង់ថ្លៃសេវាផ្សេងៗដូចជាថ្លៃទឹក ភ្លើងនិងវិក្កយបត្រផ្សេងៗជាពិសេសថ្លៃសំរាមប្រចាំខែតែម្ដង។ ប៉ុន្ដែ នៅពេលនេះ ជាមួយនឹងការប្រើប្រាស់​អេស៊ីលីម៉ូបាល​កិច្ចការទាំងនេះ គឺកាន់តែងាយស្រួលដូចបកចេកអ៊ីចឹង។

តើត្រូវធ្វើដូចម្ដេច ដើម្បីបង់ថ្លៃសំរាម​តាមអេស៊ីលីដាម៉ូបាល?

សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញអាចបង់ថ្លៃប្រមូលសំរាមប្រចាំខែតាមអេស៊ីលីដាម៉ូបាល ដោយគ្រាន់តែចុចលើម៉ឺនុយបង់ប្រាក់/ PAYMENT រួចជ្រើសរើសរដ្ឋាករស្វ័យតគ្រប់គ្រងសំរាមនិងសំណល់ រឹងភ.ព/PHNOM PENH SOLID WASTE MANAGEMANT AUTHORTHY។

បន្ទាប់មក ជ្រើសរើសគណនីកាត់ប្រាក់ចេញ,បញ្ចូលលេខវិក្កយប័ត្រដូចលេខវិក្កយប័ត្រអគ្គិសនីកម្ពុជា។ប្រព័ន្ធនឹងបង្ហាញពីចំនួនត្រូវបង់ដោយស្វ័យប្រវត្តិ។ចុចប៊ូតុងយល់ព្រម/OK។ផ្ទៀងផ្ទាត់ឈ្មោះនិងទឹកប្រាក់ត្រូវបង់រួចចុចយល់ព្រម/CONFIRMជាការស្រេច។

លោកអ្នកអាចបង់ថ្លៃប្រមូលសំរាមរាជធានីភ្នំពេញរៀងរាល់ខែចាប់ពីថ្ងៃទី១១ដល់១៥។

ដើម្បីជម្រាបច្បាប់ពីវិធីសាស្ត្របង់ថ្លៃសំរាមតាមអេស៊ីលីដាម៉ូបាល សូមទស្សនាវីដេអូខាងក្រោមនេះ




អត្ថបទបន្ទាប់


បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារអត្ថប្រយោជន៍ការងារបន្ថែម

សហជីពអង់គ្លេសបាននិយាយក្នុងថ្ងៃទី ៣១ ខែ សីហាថា បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងនឹងធ្វើកូដកម្មរយៈពេល ២៤ ម៉ោងទូទាំងប្រទេសតែម្ដង ចា…

ធនាគារអេស៊ីលីដានឹងពង្រីកការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសអាស៊ានផ្សេងទៀត បន្ទាប់ពីប្រទេសថៃ

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មក្នុងស្រុកដំបូងគេ ដែលបានអនុវត្តមធ្យោបាយទូទាត់ឆ្លងដែនតាមកូដ QR នៅប្រទេសថៃនោះ បានបង្ហាញពីការប្ដេជ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ