
ក្នុងលិខិត របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា បុរសជប៉ុន ដែលផ្ទុកខូវិដ ១៩ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា ពីអាកាសយានដ្ឋានខេត្តសៀមរាប ឆ្ពោះទៅទីក្រុងហូជីមិញប្រទេសវៀតណាម និងបានបន្ដដំណើរទៅកាន់ប្រទេសជប៉ុន។
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុន ដែលមិនបង្ហាញអត្តសញ្ញាណនោះ គឺបានរស់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន ៥ថ្ងៃ ដោយ បានចូលមកកម្ពុជា នៅថ្ងៃទី ២៨ ខែ កុម្ភៈ និង ចាកចេញពីអាកាសយន្តដ្ឋានខេត្តសៀមរាប នៅថ្ងៃទី ៣ ខែមីនា។
នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជានេះ បុរសជនជាតិជប៉ុន មានវ័យជាង ៤០ឆ្នាំរូបនេះ ក៍បានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យនៅកម្ពុជាដែរ នៅថ្ងៃទី ០៣ មីនា តែមិនបានបង្ហាញឈ្មោះមន្ទីរពេទ្យនោះទេ។
បើតាមការបញ្ជាក់ក្នុងលិខិតដដែលនេះ បុរសជនជាតិជប៉ុន ដែលមានឆ្លងវីរុស Covid-19 នេះ គឺគាត់មានអាការៈមិនសូវស្រួលខ្លួននៅថ្ងៃទី ២១ កុម្ភៈ អំឡុងពេលគាត់នៅក្នុងប្រទេសហ្វីលីពីន។