ថាមពលនុយក្លេអ៊ែ

រោងចក្រនុយក្លេអ៊ែជប៉ុនដែលធំបំផុតនៅលើពិភពលោក អាចនឹងដំណើរការឡើងវិញ


និយ័តករថាមពលនុយក្លេអ៊ែរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានដកបម្រាមប្រតិបត្តិការ ដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwa zaki-Kariwa) ដ៏ធំបំផុតរបស់ក្រុមហ៊ុនថាមពល Tokyo Electric Power (Tepco) កាលពី២ឆ្នាំមុនដោយបានបើកផ្លូវឱ្យក្រុមហ៊ុននេះ អាចបន្តដំណើរការឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលនុយក្លេអ៊ែ
ដោយ

ក្រុមហ៊ុន Tepco ពិតជាអន្ទះសាយ៉ាងខ្លាំងចង់ធ្វើឱ្យរោងចក្រថាមពលបរមាណូដ៏ធំបំផុតរបស់ពិភពលោកមួយនេះដំណើរការឡើង ដើម្បីកាត់បន្ថយការចំណាយប្រតិបត្តិការ ប៉ុន្តែការបន្តដំណើរការឡើងវិញ គឺត្រូវរង់ចាំការអនុម័តយល់ព្រមពីអាជ្ញាធរក្នុងតំបន់ជាប់មាត់ឆ្នេរ នីហ្គាតា (Niigata) ជាមុនសិន ទើបអាចសម្រេចជាផ្លូវការបាន។

រោងចក្រថាមពលនុយក្លេអ៊ែដែលអាចផ្ដល់ថាមពលជាង៨ពាន់មេហ្គាវ៉ាត់នេះ ត្រូវបានបិទដំណើរការចាប់តាំងពីរង្វង់ឆ្នាំ២០១១ ជាពេលដែលកើតមានគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដែលបានជំរុញឱ្យបិទដំណើរការរោងចក្រថាមពលនុយក្លេអ៊ែទាំងអស់នៅក្នុងប្រទេសជប៉ុន លើកលែងតែរោងចក្រ កាស៊ីវ៉ាហ្សាគី (Kashiwazaki) តែមួយប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការបាន។

ប៉ុន្តែនៅក្នុងឆ្នាំ២០២១ អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែ (NRA) ក៏បានរារាំងក្រុមហ៊ុន Tepco មិនឱ្យបន្តដំណើរការរបស់រោងចក្រនេះជាបន្តទៀត ដោយសារតែការរំលោភបំពានសុវត្ថិភាពរួមទាំងការខកខានមិនបានការពារវត្ថុធាតុដើមនុយក្លេអ៊ែ និងកំហុសឆ្គងមួយចំនួនទៀតពាក់ព័ន្ធនឹងការបណ្ដោយឱ្យបុគ្គលិកចូលទៅតំបន់ហាមឃាត់ក្នុងរោងចក្រនេះដោយគ្មានការអនុញ្ញាតផងដែរ។

ដោយមើលឃើញពីភាពប្រសើរឡើងវិញនៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពហើយនោះ អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែ (NRA) នៅថ្ងៃពុធនេះ ក៏បានសម្រេចដកបទបញ្ជាហាមឃាត់ ដែលបានដាក់ទៅលើក្រុមហ៊ុន Tepco ដោយបានអនុញ្ញាតឱ្យក្រុមហ៊ុននេះ អាចបន្តដំណើរការឆ្ពោះទៅរកការចាប់ផ្ដើមដំណើរការរោងចក្រថាមពលនេះឡើងវិញ។ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការចាប់ផ្ដើមដំណើរការឡើងវិញនៅឡើយទេ។

តាមពិតទៅ អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែ (NRA) បានបង្ហើបឱ្យដឹងតាំងតែពីដើមខែនេះមកម្ល៉េះថា ខ្លួននឹងពិចារណាដកបម្រាមប្រតិបត្តិការលើរបស់ក្រុមហ៊ុន Tepco បន្ទាប់ពីបានត្រួតពិនិត្យនៅនឹងកន្លែងផ្ទាល់ និងបានជួបជាមួយប្រធានក្រុមហ៊ុននេះរួចហើយ ហើយគ្រាន់តែទទួលបានភ្លើងខៀវពីអាជ្ញាធរនេះភ្លាម គេបានឃើញសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងតែម្ដង។

បើតាមទីភ្នាក់ងារព័ត៌មាន Financial Time បានបង្ហាញថា កាលពីថ្ងៃពុធ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tepco បានកើនឡើងជិត២% ឈានដល់៧៣៥យេន ឬប្រហែលជាង៥ដុល្លារក្នុងមួយហ៊ុន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ប្រទេសថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណានៅឆ្នាំក្រោយ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា ប្រទេសថៃ នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីរបស់ខ្លួននៅខែមករា ខា…

បុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង៦ម៉ឺននាក់ត្រូវបានផ្អាកពីការងារនៅឆ្នាំ២០២៣ តើវាជាបញ្ហាដ៏អាក្រក់សម្រាប់ពិភពលោកឬ?

ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំ ដែលវិស័យធនាគារ និងហិរញ្ញវត្ថុនៅទូទាំងពិភពលោកបានហែលឆ្លងនៅពេលវេលាដ៏អាក្រក់បំផុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ