បើតាមលិខិតរបស់មន្ទីរកសិកម្មខេត្តកំពត ការណែនាំមិនឲ្យសម្លាប់សត្វយកសាច់នៅរៀងរាល់ថ្ងៃសីលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ទៅដល់វិស័យព្រះពុទ្ធសាសនាឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ អាស្រ័យហេតុនេះ ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ឲ្យមានប្រសិទ្ធភាព មន្ទីរ កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ស្នើឲ្យមានការចូលរួមសហការជាមួយក្រសួងពាក់ព័ន្ធទាំងអស់រៀបចំផ្សព្វផ្សាយទៅកាន់អាជីវកម្មពិឃាតសត្វ និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ ដោយមិនមានការអនុញ្ញាតឲ្យមានការពិឃាតសត្វនៅថ្ងៃសីលបន្តទៀតនោះឡើយ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
សូមជម្រាបថានៅក្នុងករណីអាជីវករប្រកបអាជីវកម្មពិឃាតសត្វនិងម្ចាស់សត្តឃាត ដ្ឋានណាមួយមិនអនុវត្តតាមការណែនាំនេះទេ មន្ទីរនឹងចាត់វិធានការទៅតាមនីតិវិធី ច្បាប់ដោយតឹងរឹងបំផុត៕