Advertisement
វិស័យ​សំណង់

ហ្វីលីពីនត្រៀមដាក់ពន្ធគយលើការនាំចូលស៊ីម៉ងត៍ពីវៀតណាម


ហ្វីលីពីន មានតម្រូវការនាំចូលស៊ីម៉ងត៍ យ៉ាងច្រើន ដោយភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម ហើយនិន្នាការនេះ បានជំរុញឲ្យរដ្ឋាភិបាលហ្វីលីពីន នឹងកំណត់ដាក់ពន្ធគយលើផលិតផលវត្ថុធាតុដើមសម្រាប់សំណង់ ដែលវាត្រូវបានគេមើលឃើញថា គឺជាការការពារឧស្សាហកម្មក្នុងស្រុក ពីភាពប្រកួតប្រជែងដែលមានតម្លៃថោកជាង។
ហ្វីលីពីនត្រៀមដាក់ពន្ធគយលើការនាំចូលស៊ីម៉ងត៍ពីវៀតណាម (រូបភាព៖ http://fiinpro.com)
ដោយ
Advertisement

តាមការចុះផ្សាយ​ដោយ​សារព័ត៌មាន Asian Nikkei Review របស់ជប៉ុន បាន​ឲ្យដឹងថា ទីក្រុង​ម៉ានីល កាលពីថ្ងៃទី ៣ កញ្ញាកន្លង​ទៅនេះ ប្រកាសថា ខ្លួននឹង​អនុវត្ត​វិធានការ​ដកហូត​យកពន្ធគយ​នេះ សម្រាប់​រយៈពេល​៣ឆ្នាំ។

សម្រាប់​ឆ្នាំទី១ ពន្ធគយ តម្លៃ ២៥០ ប៉េសូ (៤,៨ ដុល្លារអាមេរិក) នឹងត្រូវ​ដាក់ទៅ​លើ​ស៊ីម៉ងត៍​នាំចូល​ក្នុង​មួយតោន។ បន្ទាប់មក​នៅឆ្នាំទី២ នឹងធ្លាក់​មកនៅ ២២៥ ប៉េសូ និង ឆ្នាំទី៣ នៅសល់ ២០០ ប៉េសូ។ នេះបើតាម​ទិន្នន័យដែល សារព័ត៌មាន Asian Nikkei Review ទទួលបានពី នាយកដ្ឋាន​ពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។ 

វិធានការនេះ នឹងត្រូវ​ត្រួតពិនិត្យ​រាល់ឆ្នាំ ហើយនឹងត្រូវ​ចូលជាធរមាន នៅរយៈពេល​១៥ ថ្ងៃ បន្ទាប់ពីមាន​ការប្រកាស​ព័ត៌មាន។

តម្រូវការ​ស៊ីម៉ងត៍ បាន​កើនឡើង​ ខណៈដែល​លោកប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានជំរុញ​កម្មវិធី​ “Build, Build, Build” មានន័យជា​ភាសាខ្មែរថា​ “សង់ សង់ សង់” សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែលកម្មវិធីនេះ មានតម្លៃទឹកប្រាក់​រហូតដល់ ១៨០ ពាន់​លាន​ដុល្លារអាមេរិក។ គម្រោងកម្មវិធី​នេះ ត្រូវបាន លោក Duterte មើលឃើញថា នឹង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត​ចូលក្នុងប្រទេស​ហ្វីលីពីន និងបង្កើតការងារ​ថ្មីៗ​កាន់តែច្រើន​ផងដែរ។ 

ដោយលើកឡើង​ពីការខូចខាត​សក្ដានុពល​ចំពោះ​វិស័យ​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក ប្រទេសហ្វីលីពីន កាលពីឆ្នាំមុននេះ បាន​ចាប់ផ្ដើម​បើកការ​ស៊ើបអង្កេត​លើកំណើន​នៃ​ការ​នាំចូល​ស៊ីម៉ងត៍ ដែលកើន​ឡើង​ដល់ ៣លាន​តោន នៅឆ្នាំ២០១៧ ខណៈដែលកាលពី​ឆ្នាំ២០១៣ មានតែ ៣.៦០០ តោន​ប៉ុណ្ណោះ។ ក្នុងនោះ ស៊ីម៉ងត៍ ប្រហែល​៧៥% ត្រូវបាននាំចូល​មកពី​វៀតណាម ១៨% នាំពីចិន និង​៨%នាំពីថៃ។

ហ្វីលីពីន បាន​ដាក់ពន្ធបណ្ដោះ​អាសន្ន​ចំនួន ២១០ ប៉េសូ សម្រាប់​រយៈពេល ២០០​ថ្ងៃ កាលពី​ដើមឆ្នាំនេះ ដើម្បី​ការពារ​អ្នកវិនិយោគ​ក្នុងស្រុក ដែល​មានអាជីវកម្ម​ត្រូវបាន​រងការប៉ះទង្គិច ដោយសារតែ​កំណើន​នៃការ​នាំចូល​ស៊ីម៉ងត៍។ រោងចក្រ​ផលិត​ក្នុងស្រុកធំៗ រួមមាន រោងចក្រ​ Mexico’s Cemex, Switzerlan’s Holcim និងង japan’s Taiheiyo។ រីឯ រោងចក្រ​ Ramon Ang’s Eagle Cement ក៏ជា​រោងចក្រ​ក្នុងស្រុក​សំខាន់មួយ​ផងដែរ។

ប្រទេសវៀតណាម បានព្រមាន​កាលពីខែ​មិថុនា​កន្លងទៅថា វិធានការ​ការពារនេះ គឺជាការរំលោភ​លើច្បាប់​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្មានឈ្មោះផ្សារទំនើប Parkson ទេ! នឹងមានតែ Phnom Penh Mega Mall ប៉ុណ្ណោះ ដែលត្រៀមបើក នៅត្រីមាសទី ៣ ឆ្នាំ ២០២០

ព័ត៌មាន
អគារដែលមានរចនាបថមើលទៅស្រដៀងនឹងសម្បុកឃ្មុំដែលស្ថិតនៅខាងកើតគល់ស្ពានអាកាសតិចណូ ដែលមហាជនស្គាល់ថា ជាអគារផ្សារទំនើប Parkson Mall នោះ នឹ...

រដ្ឋថៃ ផ្ដល់កម្ចីការប្រាក់ទាបជាងទីផ្សារ សង្គ្រោះដល់ SMEs ដែលរងគ្រោះដោយសារទឹកជំនន់

ព័ត៌មាន
ក្រសួងឧស្សាហកម្ម ថៃ បានដាក់ចេញនូវកម្ចីការប្រាក់ទាបក្រោមទីផ្សារ ដែលវាជាវិធានការបន្ទាន់មួយ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ប្រមាណ៤២៣...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ