អត្ថបទពាណិជ្ជកម្ម

ធនាគារ KB Kookmin Bank ប្រគល់អគារបណ្ណាល័យមួយខ្នងជូន សាលាបឋមសិក្សានិងអនុវិទ្យាល័យ ដំណាក់អំពិល


ខេត្តកណ្តាល៖ ធនាគារ KB Kookmin Bank ដែលជាធនាគារឈានមុខគេនៅប្រទេសកូរ៉េ និងជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីប្រគល់ទទួលអគារបណ្ណាល័យ១ខ្នងជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យដំណាក់អំពិល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ធនាគារ KB Kookmin Bank ប្រគល់អគារបណ្ណាល័យមួយខ្នងជូន សាលាបឋមសិក្សានិងអនុវិទ្យាល័យ ដំណាក់អំពិល
ដោយ
អំពី KB PRASAC Bank

អគារបណ្ណាល័យនេះប្រសូតឡើងពីការឧបត្ថម្ភរបស់បុគ្គលិកធនាគារ គូកមីន សហគមន៍ និងដៃគូពាក់ព័ន្ធ ព្រមជាមួយនឹងការចូលរួមបញ្ចប់សាងសង់ដោយផ្ទាល់ពីបុគ្គលិកធនាគារ គូកមីន ប្រមាណជាជាង 30 នាក់។

ក្រៅពីការចូលរួមដោយក្រុមស្ម័គ្រចិត្តនៃបុគ្គលិកធនាគារ គូកមីន ក្នុងការបង្កើនសោភណភាពបណ្ណាល័យ និងសាលារៀន តាមរយៈការលាបថ្នាំពណ៌ និងគូរគំនូរលើជញ្ជាំង ក្រុមការងារនេះក៏បានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយរៀបចំឱ្យមានការលេងល្បែងប្រពៃណីកូរ៉េ ដូចជា ទាត់សី (Jegichagi) និង បោះព្រួញ (Tuho) ជាដើម។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំ​ ធនាគារ ខេប៊ីប្រាសាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធដែលបានឧបត្ថម្ភការសាងសង់បណ្ណាល័យនៅសាលាដំណាក់អំពិលនេះ។ ការសាងសង់បញ្ចប់ដោយជោគជ័យ និងការប្រគល់ទទួលអគារបណ្ណាល័យ នេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំ និងការគាំទ្រសហគមន៍នៅកម្ពុជា។ លោកក៏សង្ឃឹមផងដែរថា សិស្សានុសិស្ស នឹងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់លទ្ធភាពក្នុងការទាញយកចំណេះវិជ្ជាពីការអានសៀវភៅ និងការសិក្សាស្រាវជ្រាវនានា ដើម្បីជាប្រយោជន៍សម្រាប់អនាគត ព្រមទាំងចូលរួមក្នុងការថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ។

ថ្នាក់ដឹកនាំរបស់ធនាគារ KB Kookmin Bank បានមានប្រសាសន៍ថា «យើងសង្ឃឹមថាប្រជាជន និងយុវជនកម្ពុជា នឹងរីករាយនឹងឱកាសទទួលបានចំណេះដឹង និងការសិក្សានៅក្នុងបណ្ណាល័យ KB ដើម្បីទទួលបានបទពិសោធន៍អំពីពិភពលោកកាន់តែទូលំទូលាយតាមរយៈសៀវភៅ និងបង្កើនសុបិននិងក្តីសង្ឃឹម»។

គួរកត់សម្គាល់ថា ធនាគារ KB Kookmin Bank ក៏ធ្លាប់បានឧបត្ថម្ភក្នុងកិច្ចការងារសង្គមនៅកម្ពុជារួមមាន ការសាងសង់អគារបណ្ណាល័យ ការឧបត្ថម្ភការព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជា ការចូលរួមឧបត្ថម្ភថវិកាជូនមូលនិធិអាហារូបករណ៍សម្តេចតេជោ ជាដើម។




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ដែលជាបងធំអាស៊ាន គ្រោងចូលជាសមាជិកធនាគារអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយប្លុកប្រទេស BRICS

ឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន គ្រោងចូលជាសមាជិករបស់ធនាគារអភិវឌ្ឍន៍ថ្មី ហៅកាត់ថា NDB ជាធនាគារពហុជាតិសាសន៍ដ៏ធំមួយដែ…

ភ្លើងឆេះព្រៃនៅតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ពុំបានធ្វើឱ្យប៉ះពាល់ដល់ពលករខ្មែរនោះទេ

ប្រទេសកូរ៉េខាងត្បូង បានជួបបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ខណៈហេដ្ឋារចនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ