អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យទី 47 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យទី 47 ស្ថិតនៅ សាលាបឋមសិក្សានិងអនុវិទ្យាល័យពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី 4 ខែមេសា ឆ្នាំ 2025
ធនាគារ ខេប៊ីប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យទី 47 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង
ដោយ
អំពី KB PRASAC Bank

ពិធីសម្ភាធនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក លី ផល្លីន អភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌ មានប្រសាសន៍ថា បណ្ណាល័យនេះផ្តល់ឱកាស ដល់សិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំពន្លៃរបស់យើងដើម្បីអាននិងសិក្សាស្រាវជ្រាវ។ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរដែនដី សូមកោតសរសើរ ធនាគារ ខេប៊ីប្រាសាក់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហេតុនេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ត្រូវតែរួមគ្នាថែរក្សាធនធានដ៏មានតម្លៃនេះ ហើយសិស្សានុសិស្ស ត្រូវបន្តខិតខំសិក្សារៀនសូត្រដើម្បីអនាគត។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍​ថា «យើងខ្ញុំមានសេចក្តីរីករាយដែលបានផ្តល់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យពន្លៃ។ បណ្ណាល័យនេះគឺជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជាសម្រាប់ក្មួយៗក្នុងការស្រូបទាញយកដើម្បីពង្រឹងសមត្ថភាពរបស់ក្មួយៗបន្ថែមទៀត តាមរយៈការអាននិងការស្រាវជ្រាវពីសៀវភៅនានាដែលបានបំពាក់ក្នុងអគារនេះ។ លោកបន្តថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយមកដល់ពេលនេះ ធនាគារ ខេប៊ីប្រាសាក់ បានសាងសង់អគារបណ្ណល័យចំនួន 47 ខ្នងរួមទាំងអគារបណ្ណាល័យដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ លោកសង្ឃឹមថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងអាន រៀនសូត្រ ដោយប្រើប្រាស់បណ្ណាល័យដែលបានផ្តល់ជូននេះឱ្យអស់លទ្ធភាពក្នុងការពង្រឹង និងពង្រីកចំណេះដឹងរបស់ក្មួយៗ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​សាទរនិងថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ ​ខេប៊ីប្រាសាក់ រួមចំណែកក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអាននិងការសិក្សារបស់សិស្សានុសិស្ស តាមរយៈការសាងសង់អគារបណ្ណាល័យ។ បណ្ណាល័យនេះនឹងរួមចំណែកបណ្តុះធនធានមនុស្សពិតប្រាកដ ដែលជាធនធានដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសយើង។ លោកជំទាវបណ្ឌិតសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ ហើយលោកគ្រូអ្នកគ្រូត្រូវបន្តពង្រឹងសមត្ថភាពជំនាញផ្ទាល់ខ្លួនបន្ថែមទៀតតាមរយៈការធ្វើស្វ័យសិក្សាស្រាវជ្រាវដោយខ្លួនឯងដើម្បីឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះ គម្រោងបណ្ណាល័យធនាគារ ខេប៊ីប្រាសាក់ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ចំនួន​ 47 ​អគារ​គ្របដណ្តប់​​លើ​ភូមិ​ចំនួន​ 505 ​ភូមិ ​ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 110,951 ​គ្រួសារ​ ​មាន​ប្រជាជន​សរុប​ចំនួន​ 454,559 ​នៅ​ក្នុង​ 15 ​ខេត្ត ​រួម​មាន​ កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្ដាល​ ​ព្រៃវែង​ ​កំពង់ធំ​ ​សៀមរាប​ ​តាកែវ​ ​ព្រះវិហារ​ ​បាត់​ដំបង​ ​ស្វាយរៀង​ ​បន្ទាយ​មានជ័យ​ ​កែប​ ​ពោធិ៍សាត់ ត្បូងឃ្មុំ និងកំពង់ឆ្នាំង ហើយ​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 172,554 ​នាក់​។​




អត្ថបទបន្ទាប់


តើថៃ និងវៀតណាមគ្រោងលះបង់អ្វីខ្លះ ដើម្បីចរចាបញ្ចុះពន្ធគយជាមួយអាម៉េរិក?

វិធានការពន្ធលើប្រទេស និងដែនដីជាង១៨០ទូទាំងពិភពលោកត្រូវដល់ឱកាសសាននៃការអនុវត្តនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះ ខណៈមកទល់ពេលនេះមានប្រទេសជា…

ពន្ធគយរបស់លោក ត្រាំ បានចូលជាធរមាន ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែឡើងកម្តៅ

ពន្ធគយបដិការ ឬពន្ធទៅវិញទៅមក ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់លើប្រទេស និងដែនដីសរុបជាង១៨០រួមទាំងពន្ធលើទំនិញចិន១០៤% ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ