តាមការឲ្យដឹងពីក្រុមហ៊ុន Khmer Foundation Appraisal ការបើកផ្ទះល្វែងដំបូងនេះ គឹបើកលក់បន្ទាប់ពីមានការបុកគ្រឹះបុរីរួចរាល់ ដោយមានចំនួនផ្ទះល្វែងមាន ១៦៨ ល្វែង ដែលការលក់ក៏មានការបញ្ជុះតម្លៃពិសេស ១.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់អតិថិជន២៧នាក់ដំបូងផងដែរ។
គម្រោងបុរីកៀនស្វាយផាក គឺជាគម្រោងដំបូងរបស់ក្រុមហ៊ុនថ្មី KFA Property Co,.Ltd របស់លោកឧកញ៉ា នួន រិទ្ធី ដោយអភិវឌ្ឍនៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការ៉េ ដោយបច្ចុប្បនេះ គម្រោងនេះ កំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំងដាក់សម្ភារ ផ្លូវ សួនច្បារមួយចំនួនផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងខ្លះៗពីលោកឧកញ៉ា នួន រិទ្ធី លក្ខណៈអំណោយផលមួយទៀត សម្រាប់គម្រោងកៀនស្វាយ ផាក គឺ ដោយសារតែឆាប់ៗនេះ អាជ្ញាធរនឹងតម្រូវឲ្យឃ្លាំងធំៗ រោងចក្រសហគ្រាស និងយានដ្ឋានខ្នាតធំ ត្រូវរុះរើទៅកាន់តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីក្រុង។ មួយវិញទៀត ចំងាយពីទីតាំងសាងសង់គម្រោងនេះ មកកាន់រាជធានីភ្នំពេញ មានចំងាយប្រមាណតែជាង ២៤គីឡូម៉ែត្រប៉ុណ្ណោះ ដូច នេះអតិថិជនដែលធ្វើដំណើរចំណាយពេលធ្វើដំណើរតែ ១០ ទៅ១៥នាទីតែប៉ុណ្ណោះ៕