បញ្ហា​ Covid-19

ក្រុមអ្នកបច្ចេកវិទ្យាកូនខ្មែរ មានគំនិតបង្កើតប្រព័ន្ធគ្រប់គ្រង និងតាមដាន Covid-19 កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល


អ្នកជំនាញផ្នែកបច្ចេកវិទ្យា កូនខ្មែរមួយក្រុម ដែលមានមនសិការ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនៃ មេរោគ កូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនៅលើពិភពលោកផងដែរនោះ កំពុងស្វែងរកការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និង អង្គការពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតកម្មវិធីកុំព្យូទ័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតមួយ ដើម្បីធ្វើការគ្រប់គ្រង និងតាមដានអ្នកជំងឺ ឬអ្នកដែលប្រឈមមុខនឹងមេរោគកូវីដ១៩ ដោយស្វ័យប្រវត្តិ។
ក្រុមអ្នកបច្ចេកវិទ្យាកូនខ្មែរ មានគំនិតបង្កើតប្រព័ន្ធគ្រប់គ្រង និងតាមដាន Covid-19 កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល
ដោយ

បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​នេះ កម្មវិធី​វៃឆ្លាត​នេះ គឺ​មាន​សមត្ថភាព និង​អត្ថប្រយោជន៍​ដូច​ខាងក្រោម​៖

១. ចំពោះ​ក្រសួងសុខាភិបាល និង​អង្គការ​ពាក់ព័ន្ធ កម្មវិធី​កុំព្យូទ័រ​នេះ​ជួយ​សម្រួល​ក្រសួងសុខាភិបាល និង​អង្គការ​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង និង​តាមដាន​អ្នក​ដែល​ប្រឈម​មុខ​នឹង​ជំងឺ​កូ​វី​ដ​១៩ យ៉ាង​ងាយស្រួល និង​ស្វ័យប្រវត្តិ​។ ជា​ឧទាហរណ៍ ប្រសិនបើ​គេ​រក​ឃើញ​ថា មាន​មនុស្ស​ម្នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩  នោះ​ក្រសួង និង​អង្គការ​ពាក់ព័ន្ធ អាច​ដឹង​ដោយ​ស្វ័យប្រវត្តិ​តាម​រយ​:​ប្រព័ន្ធ​កុំព្យូទ័រ នូវ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​។ ដូច្នេះ​ហើយ ក្រសួងសុខាភិបាល​អាច​ទាក់ទង​ទៅ​កាន់​អ្នក​ប្រឈម​ទាំងនោះ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​ការ​រីក​រាលដាល​ទៅ​អ្នក​ដទៃ​។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត ក្រសួង និង​អង្គការ​ពាក់ព័ន្ធ​ក៏​អាច​ផ្ញើ​សារ​អប់រំ និង​ក្រើនរម្លឹក​ដល់​មនុស្ស​គ្រប់​គ្នា​តាម​រយ​:​ប្រព័ន្ធ​កុំព្យូទ័រ​ផង​នេះ​ដែរ​។ 

២. ចំពោះ​មនុស្ស​ទូទៅ មនុស្ស​ទូទៅ​តម្រូវ​ឲ្យ​មានកម្ម​វិធី​ទូរស័ព្ទ​មួយ ដែល​កម្មវិធី​នេះ មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា ទទួល​បាន​នូវ​ព​ត៌​មាន​ដែល​ជឿ​ទុកចិត្ត​ពី​សំណាក់​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង ទទួល​បានការ​ព្យាបាល​ទាន់​ពេលវេលា​។ សូម​បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ​នេះ​នឹង​ប្រាប់​ទៅ​អ្នក​ប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ស្វែងរក​ការ​ព្យាបាល​ជំងឺ​បន្ទាន់​មួយ​ប្រសិនបើ​អ្នក​ប្រើប្រាស់​រូប​នេះ មានការ​ប្រាស្រ័យ​ទាក់ទង ឬ​បាន​នៅ​ជិត​នឹង​អ្នកជំងឺ​។

បន្ថែម​ពីលើ​នេះ​ទៅ​ទៀត មនុស្ស​ទូទៅ​អាច​រាយការណ៍​អំពី​អាកា​រៈ​ផ្ទាល់ខ្លួន​ប្រសិនបើ​សង្ស័យ​ថា មាន​មេរោគ​កូ​វី​ដ​១៩ តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​នេះ បន្ទាប់​មក​ក្រសួង​ពាក់ព័ន្ធ​នឹង​ធ្វើការ​ទាក់ទង​ពិនិត្យ​រក​មេរោគ​ជាដើម​។

ក្រុម​អ្នកជំនាញ​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀត​ថា គំនិត និង​កម្មវិធី​ដែល​បាន​រៀបរាប់​ខាងលើ​ពិតជា​អាច​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង និង​តាមដាន​ជំងឺ​កូ​វី​ដ​១៩  យ៉ាង​មាន​ប្រសិទ្ធភាព ហើយក៍​អាច​ជួយ​ស្តា​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​។ 

ទោះ​យ៉ាងណា ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ អាច​លេច​ចេញ​ជា​រូបរាង​ឡើង គេ​ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួង ឬ​អង្គការ​ពាក់ព័ន្ធ​ទាំងអស់​។

តំណាង ក្រុម​ជំនាញ​បច្ចេកវិទ្យា​មួយ​រូប បាន​អះអាង​ដែរ​ថា «​ពួក​យើង​ពិតជា​មាន​ជំនឿ​ចិត្ត​ថា​អាច​ធ្វើ​វា​បាន ប៉ុន្ដែ វា​ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​។ ព្រោះ​យើង​មិន​អាច​បង្ខំ​ឲ្យ​អ្នក​ឆ្លង​ជំងឺ ឬ​អ្នក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មេរោគ ត្រូវ​ប្រើ​កម្មវិធី​របស់​យើង ដោយ​គ្មាន​ការ​អនុញ្ញាត​ពី រាជរដ្ឋាភិបាល ឬ​ក្រសួងសុខាភិបាល​នោះ​ទេ​។​»

អ្នកជំនាញ​រូប​នេះ បញ្ជាក់​ទៀត​ថា ពួក​គេ​អាច​អភិវឌ្ឍ​កម្មវិធី​នេះ​ឡើង ដោយ​ប្រើប្រាស់​វេលា​តែ​១​ស​ប្ដា​ហ៍​ប៉ុណ្ណោះ ក្នុង​នោះ វិស្វករ​ជំនាញ​ខាង​បច្ចេកវិទ្យា​ទាំងនោះ សុទ្ធ​សឹង​ជា​កូន​ខ្មែរ​ទាំងអស់​។

ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា សម្រាប់​ទុន​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នេះ គឺ​មិនមែន​ជា​បញ្ហា​សម្រាប់​ពួក​គេ​ទេ ពួក​គេ​អាច​ចំណាយ​ដោយ​ខ្លួនឯង អ្វី​ដែល​សំខាន់​បំផុត គឺ​ពួក​គេ​ចង់​ជួយ​សង្គម ដែល​កំពុង​មាន​បញ្ហា​។ ពួក​គេ ជឿជាក់​ថា នេះ​ក៏​ជា​ពេលវេលា​មួយ​សម្រាប់​ការ​បង្ហាញ​ពី សមត្ថភាព របស់​វិស្វករ​បច្ចេកវិទ្យា​កូន​ខ្មែរ ទៅ​កាន់​ប្រជាជន​ខ្មែរ ក៏​ដូច​ជា ពិភពលោក​ផង​ដែរ​។

ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​ទាំងនោះ គឺ​មក​ពី​ក្រុម Kroma Team ដែល​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី ទូរស័ព្ទ​ដៃ Kroma និង មក​ពី Beedemy ដែល​ជា​ក្រុម​សិក្សា​ស៊ីជម្រៅ ក្នុង​បច្ចេកវិទ្យា AI៕
None



អត្ថបទបន្ទាប់


សម្តេចតេជោបញ្ជាអោយបិទKTV និងរោងភាពយន្តទូទាំងប្រទេស

ក្រសួងសុខាភិបាលបានចេញលិខិតមួយ ដើម្បីជាជូនការដំណឹងដល់ក្រសួងទេសចរណ៍ និងអាជ្ញាធររាជធានីខេត្ត ដើម្បីបិទKTV និងរោងភាពយន្តនៅទូទាំងប្រទេស ច…

Covid-19 ធ្វើឲ្យ​ចំណូល​វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ធ្លាក់ចុះ ៨០% និងកំពុងស្វែងរកអន្តរាគមន៍បន្ថែមពីរដ្ឋ

សេដ្ឋកិច្ចកម្ពុជា មិនខុសពីប្រទេសជាច្រើនផ្សេងទៀត នៅក្នុងពិភពលោកនោះទេ គឺ បាននិងកំពុងត្រូវបានញ៉ាំញីដោយបញ្ហាមេរោគឆ្លង Covid-19។ ក្នុងនោះ វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ