កូវីដ១៩នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ខណៈអ្នកជាសះស្បើយមាន៣២នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៣២នាក់។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជាថ្ងៃទី១៣ មីនា ២០២១។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៣៥​នាក់​នោះ មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន​៣៣​នាក់ និង​២នាក់ទៀត ជា​អ្នកដំណើរពីបរទេស ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​៣២​នាក់​។

សម្រាប់​អ្នក​វិជ្ជមាន​ទាំង ៣៣​នាក់ដែលជាករណីឆ្លងក្នុងសហគមន៍ មាន១៥ករណីរកឃើញនៅខេត្តព្រះសីហនុ ១៤ករណីនៅរាជធានីភ្នំពេញ ២ករណីនៅសៀមរាប និង ២ករណីទៀតរកឃើញនៅខេត្តកណ្តាល។  

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ១៧៨៨​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៩៩៩ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៧៨៣ ​នាក់​ ស្លាប់​ចំនួន៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់

ព័ត៌មាន
ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។ ជាក់ស្ដែង ព្រឹត្…

ឧកញ៉ា កែវ មុំ៖ ក្រុមហ៊ុននំស្រួយលីលី បាត់ចំណូលដល់៤០% ព្រោះតែបញ្ហាកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនឯកជនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍សហគមន៍លើកទី៣ដែលត្រូវបានគេចាត់ទុកថា ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍សហគមន៍២លើកមុនទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ