ទីផ្សារមាស

ឡាវដាក់ក្ដីសង្ឃឹមលើការជួញដូរមាស ខណៈសេដ្ឋកិច្ចខ្លួនកំពុងផុងក្នុងវិបត្តិកាន់តែជ្រៅ


ស្របពេលសេដ្ឋកិច្ចជាតិ កំពុងជាប់ផុងក្នុងវិបត្តិកាន់តែជ្រៅ ឡាវ ដែលជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមិនជាប់នឹងសមុទ្រ និងមានប្រជាជនប្រមាណជិត៨លាននាក់ គ្រោងដាក់ឱ្យដំណើរការពេញលេញនូវធនាគារមាសថ្មីរបស់ខ្លួននៅខែវិច្ឆិកា ក្រោយនេះ ដើម្បីជំរុញការជួញដូរមាស និងការវិនិយោគយ៉ាងសកម្មឈានទៅរកការដោះស្រាយបញ្ហាកង្វះរូបិយប័ណ្ណអន្តរជាតិធំៗដូចជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តំានជប៉ុន Nikkei Asia។
ទីផ្សារមាស
ដោយ

ប្រទេសឡាវ គ្រោងដាក់ឱ្យដំណើរការពេញលេញនូវធនាគារមាសថ្មីរបស់ខ្លួននៅខែវិច្ឆិកា ក្រោយនេះ។ ធនាគារមាសដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊ែង (Lao Bullion Bank) ហៅកាត់ថា LBB ខាងលើនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុនក្នុងស្រុកមានឈ្មោះថា PTL Holding។

ធនាគារមាស LBB បានចាប់ផ្ដើមដំណើរកាមួយផ្នែក រួមទាំងការលក់មាស និងការទទួលប្រាក់បញ្ញើផងកាលពីអំឡុងចុងខែកញ្ញា ហើយការជួញដូរមាស ការវិភាគភាពសុទ្ធនៃមាស និងប្រតិបត្តិការផ្សេងៗទៀតនឹងចាប់ផ្តើមនៅខែវិច្ឆិកា ក្រោយនេះ។ ធនាគារនេះមានគោលដៅធ្វើយ៉ាងណាបំពេញឱ្យបានតាមស្តង់ដាជួញដូរមាសដែលកំណត់ដោយសមាគមឧស្សាហកម្មមាសអន្តរជាតិ និងដើម្បីច្រៀតចូលទៅកាន់ទីផ្សារពិភពលោក។

រដ្ឋាភិបាលឡាវ បានសម្រេចបង្កើតធនាគារមាសនេះឡើងដើម្បីយកមាសធ្វើជាមធ្យោបាយមួយដើម្បីកសាងទុនបម្រុងជាមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងរក្សាស្ថិរភាពតម្លៃលុយគីប ដែលជារូបិយប័ណ្ណជាតិ​។

យោងតាមលោកស្រី វឌ្ឍានា ដាឡាឡយ (Vathana Dalaloy) ទេសាភិបាលធនាគារកណ្តាល​ឡាវបានឱ្យដឹងថា ប្រតិបត្តិការធនាគារដែលពាក់ព័ន្ធនឹងមាសបម្រុងប្រមាណពី៥០០តោនទៅ១ពាន់តោនរបស់ប្រទេសឡាវ នឹងជួយធ្វើឱ្យប្រព័ន្ធសារពើពន្ធ និងហិរញ្ញវត្ថុរបស់ឡាវមានស្ថិរភាព។

សូមបញ្ជាក់ថា ប្រទេសឡាវពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈ និងស្បៀងអាហារ ហើយបានជួបវិបត្តិមូលធនហូរចេញក្រៅប្រទេសយ៉ាងច្រើនចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសឡាវ មានទំហំតិចតួចត្រឹមតែ១,៨ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ គិតត្រឹមខែមិថុនា ដែលល្មមគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃទំនិញនាំចូលបានត្រឹមតែប្រមាណ២ខែប៉ុណ្ណោះ ដែលនេះគឺជាហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ជាតិទាំងមូល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF ព្រមានថា ពិភពលោកមិនទាន់គេចផុតពីភាពតានតឹង និងសម្ពាធនៃការកើនឡើងថ្លៃចំណាយលើការរស់នៅនៅឡើយទេ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងនៅក្នុងរបាយការណ៍ព្យាករមួយថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយនឹងមិនមានភាពល្អប្រសើរជាងឆ្នាំន…

ព្រះសង្ឃថៃ ជាច្រើនអង្គធ្លាក់ចូលក្នុងអន្ទាក់គម្រោងវិនិយោគ ចាញ់.បោកលុយអស់រាប់សិបលានដុល្លារអាម៉េរិក

ការិយាល័យជាតិ ព្រះពុទ្ធសាសនាថៃ (NOB) ទទួលបានការណែនាំពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីឱ្យបើកការស៊ើបអង្កេតលើគម្រោងវិនិយោគផនហ្ស៊ី ឬពីរ៉ាមីតមួយដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ