ប្រទេសអ៊ីស្រាអែល

ទីបំផុតអ៊ីស្រាអែល និងបោះឆ្នោតរំលាយសភានៅសប្ដាហ៍ក្រោយនេះ ខណៈតំណែងនាយករដ្ឋមន្ត្រីក៏នឹងត្រូវផ្លាស់ប្ដូរដែរ


សមាជិកសភាប្រទេសអ៊ីស្រាអែលនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយនេះដើម្បីរំលាយសភាដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតលើកទី៥របស់ប្រទេសនេះ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ណាហ្វតាលី បេនណិត (Naftali Bennett) មិនអាចទប់ទល់នឹងការឡើងសម្ពាធកាន់តែខ្លាំងពីសំណាក់ក្រុមអ្នកនយោបាយចម្រុះ ដែលបានដាក់មកលើអំណាចដ៏ផុយស្រួយរបស់លោកតទៅទៀតបាន។ នេះបើតាមទីភ្នាក់ងាររ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសលោក យ៉ៃ ឡាភីត (Yair Lapid) ជាដៃគូរបស់លោកក្នុងសម្ព័ន្ធភាពនៃក្រុមប្រឆាំង ដែលបានបញ្ចប់អំណាចរបស់អតីតនាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីឆ្នាំមុន
ដោយ

លោក បេន​ណិ​ត នឹង​ដកខ្លួន​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី ជាមួយនឹង​ការ​ជំនួស​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក យ៉ៃ ឡា​ភី​ត (Yair Lapid) ជា​ដៃគូ​របស់​លោក​ក្នុង​សម្ព័ន្ធភាព​នៃ​ក្រុមប្រឆាំង ដែល​បាន​បញ្ចប់​អំណាច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ឆ្នាំ​មុន ក្រោយ​ពេល​លោក នេ​តាន់​យ៉ា​ហ៊ូ កាន់​អំណាច​អស់​រយៈពេល ១២ ឆ្នាំ​។

លោក ឡា​ភី​ត ជា​អតីត​អ្នក​សារព័ត៌មាន​ដែល​ដឹកនាំ​គណបក្ស​ធំ​ជាងគេ​នៅ​ក្នុង​ក្រុម​សម្ព័ន្ធ​នោះ​នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​រហូត​ដល់​មានការ​បោះ​ឆ្នោត​ថ្មី ហើយ​លោក បេន​ណិ​ត​បាន​និយាយ​តាម​ទូរទស្សន៍​ជាមួយ​លោក ឡា​ភី​ត ថា ពួក​គាត់​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល នៅ​ពេលវេលា​មួយ​ដែល​មិន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​ដោយ​ស្វែង​យល់​ពី​ស្ថានភាព​នេះ គឺ​ពួក​គេ​បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​សម្រាប់​អ៊ី​ស្រា​អែ​ល​។

ការ​បោះ​ឆ្នោត​រំលាយ​សភា​អ៊ី​ស្រា​អែ​ល​គ្រោង​នឹង​ធ្វើ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ឡា​ភី​ត នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ជំនួស​លោក​បេន​ណិ​ត​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​នាំពាក្យ​របស់​លោក បេន​ណិ​ត​។

ការ​ប្រកាស​ពី​ការ​បោះ​ឆ្នោត​រំលាយ​សភា​នេះ បាន​កើតឡើង​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​ដំណើរ​ទស្សនកិច្ច​តាម​ការ​គ្រោងទុក​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden ទៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ដែល​អ៊ី​ស្រា​អែ​ល​នេះ គឺ​បាន​និង​កំពុង​ពឹងផ្អែក​លើ​អា​មេ​រិ​ក​យ៉ាង​ខ្លាំង ដើម្បី​ជួយ​បង្កើន​ទំនាក់ទំនង​សន្តិសុខ​ក្នុង​តំបន់ ទប់ទល់​នឹង​សត្រូវ​ដ៏​យូរ​ឆ្នាំ​របស់​ខ្លួន គឺ​ប្រទេស​អ៊ី​រ៉​ង់​។

ការ​រំលាយ​សភា​នេះ​បាន​កើតឡើង​ក្រោយ​ពី​សម្ព័ន្ធភាព​មាន ៨ គណបក្ស​រួម​ទាំង​គណបក្ស​ស្ដាំ​និយម សេរីនិយម និង​អា​រ៉ាប់​និយម​នោះ មានការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ​លើ​សំណួរ​ជា​ច្រើន រាប់​ចាប់ពី​បញ្ហា​សាសនា​រហូត​ដល់​បញ្ហា​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​ធ្វើ​ឱ្យ​សមាជិក​មួយ​ចំនួន​តូច​បាន​សម្រេចចិត្ត​ដើរ​ចេញពី​សម្ព័ន្ធភាព ដែល​កំពុង​កាន់​អំណាច​នៅ​អ៊ី​ស្រា​អែ​ល​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ី​ស្រា​អែ​ល​លោក បេន​នី ហ្កា​ន (Benny Gantz) ប្រធាន​គណបក្ស​កណ្តាល​និយម​មួយ​នៅ​ក្នុង​ក្រុមចម្រុះ​នេះ បាន​និយាយ​ថា លោក​គិត​ថា រដ្ឋាភិបាល​បាន​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ​កាលពី​ឆ្នាំ​មុន ហើយ​វា​ជា​រឿង​ដ៏​អាម៉ាស់​បំផុត​មួយ​ដែល​ប្រទេស​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ថ្មី​បែប​នេះ ប៉ុន្តែ​ពួក​គេ​នឹង​បន្តការងារ​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋាភិបាលបណ្ដោះអាសន្ន​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

ពាក់ព័ន្ធ​នឹង​កាលបរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ជា​ថ្មី​នេះ គឺ​មិន​ទាន់​ប្រកាស​នៅឡើយ​ទេ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​ស្រា​អែ​ល​បាន​រាយការណ៍​ថា​វា​ទំនងជា​នឹង​ធ្វើ​នៅ​ក្នុង​ខែតុលា​ឆ្នាំ​នេះ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ត្រូវស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្តវិញ ខណៈដែលគម្រោងមានទុ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ៖ បំណុលសាធារណៈ៨៨% នៃGDPរបស់ឡាវ នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន

រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវលោក បុនឆំ អ៊ូបុនផាសឿត (Bounchom Oubonpaseuth) បានបញ្ជាក់ប្រាប់សមាជិកសភាថា បំណុលសាធារណៈរបស់ប្រទេសឡាវ ដែលកើនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ