សន្និសីទ​ធុរកិច្ច-​រៀន​ធ្វើ​ជំនួញ

យុទ្ធសាស្រ្ដ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន​នឹង​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច!


ប្រសិន​បើ​អ្នក​នៅ​ក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រជួល​ចង់​ចេញ​រកស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូចជា​ងាយ​ណាស់ បើក​ភ្លាម​ជោគជ័យ​ភ្លាម រក​លុយ​បាន​ធូរៗ អ្នក​អាច​នឹង​ប្រហែល​ជា​កំពុង​តែ​មើល​ឃើញ​តែ​មួយ​ជ្រុង ឬ​មើល​ឃើញ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ។
សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​ជំនួញ កាលពីឆ្នាំ​២០១៦។ ឆ្នាំ​នេះ សន្និសីទ​ធុរកិច្ច​លើក​ទីពីរ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៩ តុលា ២០១៧។
ដោយ

ដូចនេះ ប្រសិន​បើ​អ្នក​ស្រលាញ់​ការ​រកស៊ី​និង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន “សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​ជំនួញ” នឹង​ផ្តល់​គំនិត​ល្អៗ​ព័ត៌មាន​សំខាន់​និង​បទ​ពិសោធន៍​ជាក់​ស្តែង​ដែល​សហគ្រិន​ធ្លាប់​បាន​ឆ្លង​កាត់ នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។

សន្និសីទ​ធុរកិច្ច​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​នេះ​នឹង​ផ្តោត​សំខាន់ៗ​ទៅ​លើ​ការ​ជំរុញ​សហគ្រិនភាព​ដើម្បី​ឲ្យ​យុវជន​និង​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ការ​រកស៊ី​អាច​ចាប់​ផ្ដើម​អាជីវកម្ម ជាពិសេស ផ្ដោត​ទៅ​លើ​ការ​បង្កើន​ជំនាញ និង​បង្កើន​អត្រា​ជោគជ័យ​ឲ្យ​បាន​ច្រើន​ជាង​មុន ពោល​គឺ​បង្កើន​ជំនាញ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្រ្ដ​បែប​ណា​ដើម្បី​ត្រៀម​លក្ខណៈ ឬ​រៀបចំ​ខ្លួន​ឲ្យ​រួចរាល់​ក្នុង​ការ​ក្លាយ​ជា​សហគ្រិន​និង​ត្រូវ​យល់​ដឹង​ពី​ចំណុច​មួយ​ចំនួន​ដែល​នាំ​ឲ្យ​យើង​បរាជ័យ។ 

សន្និសីទ​ធុរកិច្ច ‹រៀន​ធ្វើ​ជំនួញ› នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​ស្រលាញ់​ការ​រកស៊ី​និង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន និស្សិត និង​អ្នក​ជំនួញ​ថ្មី​ថ្មោង ចូលរួម​ស្ដាប់​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​អ្នក​រកស៊ី​ដែល​មាន​ពិសោធន៍ និង​ជោគជ័យ​រួច​ហើយ ព្រមទាំង​សួរ​សំណួរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម និង​គន្លឹះ​នានា​ដែល​អាច​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់​អាជីវកម្ម។ 

ជាមួយ​​គ្នា​នេះ​ផង​ដែរ សន្និសីទ​ធុរកិច្ច​ដ៏​ធំ​នេះ​មាន​ការ​ចូលរួម​ពី​សហគ្រិន​១២​រូប ដែល​សុទ្ធសឹង​ជា​បុគ្គល​ដែល​បាន​ចាប់​ផ្តើម​ជំនួញ​ពី​ចំណុច​សូន្យ ឬ​ក៏​បាន​កែប្រែ​ជំនួញ​លក្ខណៈ​គ្រួសារ​ឲ្យ​ក្លាយ​ជា​ជំនួញ​ស្តង់ដារ មាន​ភា​ព​នាំមុខ​នៅ​កម្ពុជា ព្រមទាំង​បង្កើត​យីហោ​(brand)​ដ៏​រឹង​មាំ និង​ស្តង់ដារ​គុណភាព​នៅ​ក្នុង​វិស័យ​រៀងៗ​ខ្លួន។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា សន្និសីទ​“រៀន​ធ្វើ​ជំ​នួញ” នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ តុលា ២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ចាប់ពី​ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ សំបុត្រ​ចូល​រួម​តម្លៃ 6$ នៅ​មុន​ថ្ងៃ 29 តុលា និង 7$ នៅ​ថ្ងៃ​២៩ តុលា។

ទំនាក់ទំនងទិញសំបុត្រតាមភ្នាក់ងារនៅតាមសកលវិទ្យាល័យ៖

PUC 070 848 171, IFL 086 71 25 33, 096 67 07 063, 096 38 38 566, 070 425 654, ACE 016 555 003, 077 59 59 90, BIU 093 374 537, 092 264 219, 078 947496, CJCC 098 414 717, ITC 069 738 728, 093 392520, Beltei 069 727 228, RUPP 086 66 35 49, Norton 012 235 843, SITEC 010 44 64 62, RUFA 098 884 106, NIB 010 463 798

ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរស័ព្ទលេខ 012 230 140 / 010 911 776 ។ www.businessconference-anussa.com




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី អ្នក​ជំនួញ​ជើង​ខ្លាំង​ក្នុង​ការ​​កៀរគរ​វិនិយោគ​ពី​បរទេស

ឧកញ៉ា សៀ ឫទ្ធី ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្ត…

កាសែត​ឌឹ​ខេមបូឌា​ដេលី​ចាប់​ផ្តើម​ចេញ​ផ្សាយ​​ឡើង​វិញ​ ប៉ុន្តែ​អនឡាញ​!

កាសែត ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​ថា ខ្លួន​​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ឡើង​វិញ ហើយ​តាម​អនឡាញ ដោយ​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ