ផ្សារម៉ាក្រូ បើក​សាខា​ទី២ នៅ​សៀមរាប

មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​​ផ្សារ​ម៉ាក្រូ​សាខា​ទី២​នៅ​សៀមរាប​សប្តាហ៍​ក្រោយ


រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នូវ​ដំណើរការ​បើក​ប្រតិបត្តិការ​អាជីវកម្ម ផ្សារ Makro ទី១ (ផ្សារ ម៉ាក្រូ) នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​មក​ពី​ប្រទេស​ថៃ កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ ក្រុមហ៊ុន​រួម​ទុន ខ្មែរ-​ថៃ មួយ​នេះ គ្រោង​នឹង​បើក​ដំណើរការ​អាជីវកម្ម ផ្សារ​ម៉ាក្រូ សាខាទី២ ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប សប្តាហ៍​ក្រោយ​នេះ​ហើយ។
ដោយ

បើយោង​តាម​លិខិត​កម្មវិធី​ផ្លូវការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ផ្សារ​ម៉ាក្រូ សាខា​ទី២ នេះ នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ការចូលរួម​ពី​គណៈអធិបតី សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​​ការពារ​ជាតិ រួមទាំង​គណៈគ្រប់គ្រង​ផ្សារ​ម៉ាក្រូ និង​អ្នក​ជំនួញ​ល្បីៗ​ជា​ច្រើន​រួប​ទៀត។

សូម​ជម្រាប​ផង​ដែរ​ថា ផ្សារ​ម៉ាក្រូ គឺ​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ ជា​ការ​បោះទុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់​កាប់​ភាគហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែល​គ្រប់គ្រង​កាន់​កាប់​ដោយ​មហាសេដ្ឋី​លេខ១ របស់​ប្រទេស​ថៃ គឺ​លោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៧០​ភាគរយ។

ផ្សារ ម៉ាក្រូ ដែល​បើក​ក្រោម​ស្លាក​ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​រវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់​ថៃ។ ផ្សារ​នេះ ស្តុក​លក់​ទំនិញ​បោះដុំ​រហូត​ដល់​ជាង ១​ម៉ឺន​មុខ ហើយ​ផ្សារ​នេះ ត្រូវគេ​មើល​ឃើញ​ថា នឹង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ សម្រាប់​វិស័យ​លក់​រាយ​នៅ​កម្ពុជា។

ជារៀង​រាល់​ឆ្នាំ ថៃ​បាន​ធ្វើការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា តាមរយៈ​ការ​នាំចូល​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា ហើយ​តាម​ការសង្កេត ពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​ប្រើប្រាស់​ផលិត​ផល​ថៃ ដោយ​បាន​អះអាង​ថា ផលិតផល​ថៃ​មាន​គុណភាព​ល្អ​និង​មាន​តម្លៃ​សមរម្យ។ ហើយ​កម្ពុជា គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​របស់​ថៃ។

នា​ពេល​កន្លង​មក ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ ឲ្យ​បាន​ដល់ ១៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០ ខាង​មុខ៕

None



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី រួម​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មក​ពី​អាមេរិក

ឧកញ៉ា សៀ ឫទ្ធី ដែល​សាធារណជន​ទទួល​ស្គាល់​ថា ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក និង​ជាពិសេស លេច​ធ្លោ​នៅ…

មជ្ឈមណ្ឌល​​កម្សាន្ត​ផាកវ៉េ នឹង​ត្រូវ​វាយ​កម្ទេច​ចោល! លា​អ្នក​ទាំង​អស់​គ្នា​ឆាប់ៗ​នេះ!

បើ​និយាយ​ពី​ជាង​២០​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ គឺ​ជា​ទីកន្លែង​ដ៏​ពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ