អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្តឹងឧទ្ធរណ៍សំណុំរឿងពុករលួយ

តើលោក រ៉ាហ្សាក់ អាចឆ្លងផុតការជំនុំជំរះបណ្ដឹងឧទ្ទរណ៍ដែរឬយ៉ាងណា?


តុលាការសហព័ន្ធម៉ាឡេស៊ីកាលពីដើមសប្តាហ៍នេះ បានបើកសវនាការបណ្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ដែលត្រូវបានកាត់ទោសកាលពីឆ្នាំ២០២០ ជុំវិញការពាក់ព័ន្ធរបស់លោកក្នុងសំណុំរឿងពុករលួយ កេងបន្លំលុយរដ្ឋចេញពីមូលនិធិអភិវឌ្ឍ Malaysia Development Berhad ឬហៅកាត់ថា 1MDB។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក ណាជីព រ៉ាហ្សាក់ (Najib Razak) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបភាព៖ Xinhua
ដោយ

គេ​នៅ​ចាំ​បាន​ថា កាលពី​ខែកក្កដា​ឆ្នាំ​ម​២០២០ សាលាដំបូង​នៃ​តុលាការ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី បាន​កាត់ទោស​លោក រ៉ា​ហ្សា​ក់ ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ចំនួន ៧​ដែល​នៅ​ក្នុង​នោះ​មាន​១ ជា​បទចោទប្រកាន់​រំលោភ​អំណាច​។ បទចោទប្រកាន់​៣​ទៀត ផ្តោត​ទៅ​លើ​បទឧក្រិដ្ឋ រំលោភសេចក្តីទុកចិត្ត និង​បទចោទប្រកាន់​ចំនួន​៣​ចុង​ក្រោយ គឺ​ការ​លាង​កខ្វក់ ពាក់ព័ន្ធ​នឹង​ការ​លួច​យក​ថវិកា​វិនិយោគ​របស់​មូលនិធិ​អភិវឌ្ឍ 1MDB របស់​រដ្ឋ​។

ពាក់ព័ន្ធ​នឹង​ការ​លួច​យក​ថវិកា​វិនិយោគ​របស់​មូលនិធិ​អភិវឌ្ឍន៍ 1MDB លោក​រ៉ា​ហ្សា​ក់​ជាប់ចោទ​ច្រើន​ករណី ក្នុង​នោះ​បទ​ចោទ​ធំ គឺ​ករណី​លួច​បង្វែរ​ប្រាក់​ចេញពី​មូលនិធិ​អ​ភី​វឌ្ឍន៍​ម៉ា​ឡេ​ស៊ី ទៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់​លោក ដែល​មាន​ទឹកប្រាក់​ដ៏​មហាសាល​ជាង ៥០០​លាន​ដុល្លារ នៅ​ក្នុង​ពេល​លោក​នៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ ២០១៤​។

យ៉ាងណាមិញ លោក ណា​ជីប​រ៉ា​ហ្សា​ក់ នៅ​តែ​អះអាង​ថា​លោក​ជា​មនុស្ស​ស្អាតស្អំ ដោយ​បាន​លើក​ឡើង​ថា លោក​ត្រូវ​បាន​គេ​ទម្លាក់​កំហុស ដោយ​អ្នកជំនាញ​ហិរញ្ញវត្ថុ​របស់​លោក​ម្នាក់​ឈ្មោះ Jho Low និង មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​នៃ​មូលនិធិ​រដ្ឋ 1MDB ដើម្បី​ឲ្យ​គេ​ជឿជាក់​ថា លុយ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់​លោក​នោះ ជា​ថវិកា​ដែល​លោក​បាន​កិបកេង​។

នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​៥​មីនា នៅ​ចំពោះ​មុខ​តុលាការ​ឧទ្ធរណ៍ លោក​ណា​ជីប​រ៉ា​ហ្សា​ក់ បាន​ច្រានចោល ការ​ចោទប្រកាន់​មក​លើ​លោក​ជា​ថ្មី​ម្តងទៀត​។

យ៉ាងណាមិញ ប្រសិនបើ​ការ​តវ៉ា​ក្តី​របស់​លោក​លើក​នេះ មិន​បាន​ទទួល​ជ័យ​ជំនះ​ទេ លោក​នឹង​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ ១២​ឆ្នាំ បូក​រួម​នឹង​ការ​ក្ស័យធន​ដោយសារ​តែ​សំណង​ដ៏​សម្បើម​ប្រមាណ​៤០០​លាន​ដុល្លារ​អាម​រិ​ក ដែល​គេ​ចោទ​ថា​លោក​បាន​លេប​យក​នោះ ហើយ​ដែល​តុលាការ​ធ្លាប់​បាន​បញ្ជា​ឲ្យ​លោក​សង​ត្រលប់​មក​រដ្ឋ​វិញ​ផង​ដែរ​។

លោក រ៉ា​ហ្សា​ក់ ក៏​នឹង​ប្រឈម​មុខ​នឹង​ការ​បញ្ចប់​អាជីព​ជា​អ្នកនយោបាយ​របស់​លោក​ផង​ដែរ ដោយសារ​លោក​អាច​នឹង​បាត់បង់​អាសនៈ​ជា​សមាជិក​សភា ហើយនឹង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​បាន​ទៀត​ឡើយ​៕

None



អត្ថបទបន្ទាប់


IMF ព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែខ្ពស់ក្រោយមើលឃើញការស្ទុះឡើងខ្លាំងនៃសេដ្ឋកិច្ចអាមេរិកនិងចិន

ដោយសារតែមានចលនានៃយុទ្ធនាការចាក់វ៉ាក់សាំងកាន់តែច្រើន ជាពិសេសការផលិតវ៉ាក់សាំងកាន់តែច្រើន បូករួមទាំងគោលនយោបាយរបស់ប្រទេសមហាអំណាចធំៗច…

ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកចិន ស្ទុះងើបឡើងខ្លាំង នៅអំឡុងពិធីបុណ្យសែនឆេងម៉េង

វិស័យឧស្សាហកម្មក្នុងស្រុករបស់ចិន បានបង្ហាញពីការស្ទុះងើបឡើងវិញខ្លាំង ពិសេសនៅអំឡុងរយៈពេល៣ថ្ងៃ នៃបុណ្យឈីងមីញនៅក្នុងប្រទេសចិន ដែលខ្មែរយើងជាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ