អាពាហ៍​ពិពាហ៍​ប្លែក​បំផុត​លើ​លោក!

អាយុ​គ្រាន់តែ​ជាតួលេខ! អាយុ​ជិត​១​សតវត្សរ៍​ទើប​ជួប​គូ​ព្រេង!


នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក មាន​អាពាហ៍​ពិពាហ៍​មួយ​ដែល​ធ្វើ​ឲ្យ​រំភើប​និង​ភ្ញាក់​ផ្អើល​ដល់​សារព័ត៌មាន​ដ៏​ធំបំផុត​របស់​អាមេរិក ឌឹ ញូវយ៉ក ថែមស៍។ នោះ​គឺ​អាពាហ៍​ពិពាហ៍​រវាង​កូន​កម្លោះ​និង​កូន​ក្រមុំ​វ័យ​ជិត​មួយ​សតវត្សរ៍។
លោក​តា​លោក​យាយ​វ័យ​ជិត​១០០​ឆ្នាំ រៀបការ​នៅ​រដ្ឋ​​ញូវយ៉ក។ រូបភាព៖ The New York Times
ដោយ

កាល​ពី​ថ្ងៃ​ទី៥ ខែសីហា នៅ​សាលាក្រុង​ Middletown ក្នុងរដ្ឋ​ញូវយ៉ក អាពាហ៍​ពិពាហ៍​មួយ​បាន​រៀបចំ​ឡើង រវាង​កូន​កម្លោះ ឈ្មោះ Alvin Mann អាយុ ៩៤​ឆ្នាំ និង​កូន​ក្រមុំ​ ឈ្មោះ Gertrude Mokotoff អាយុ ៩៨ឆ្នាំ ដោយ​មាន​ការចូលរួម​ពី​សំណាក់​មិត្ត​ភក្ដិ​​និង​សាច់ញាតិ​ប្រមាណ ៥០​នាក់ និង​មន្ត្រី​សាលាក្រុង​ ជាអធិបតី។ 

នេះ​ពិត​ជាដូច​ពាក្យ​គេថា អាយុ​គ្រាន់តែ​ជា​តួលេខ​មែន! វ័យ​ជិត​១០០​ឆ្នាំ​ហើយ ក៏​នៅ​អាច​មាន​សេ្នហា និង​រៀបការ​បាន​ដែរ!

លោកតា Mann និង​លោក​យាយ Mokotoff បាន​ជួប​គ្នា​កាល​ពី​៨ឆ្នាំ​មុន នៅ​ឯ​ទីកន្លែង​ហាត់​ប្រាណ​ក្នុង​ក្រុង ហើយ​ក៏​បាន​ណាត់​ជួប​គ្នា​ជា​រឿយៗ រហូត​ក្លាយ​ជា​គូ​ស្នេហ៍។ 

លោកតា Mann និយាយថា «អាយុ​គ្មាន​ន័យ​ទេ​ចំពោះ​ខ្ញុំ និង​ Gert (ដៃគូ​របស់​គាត់)។ អាយុ​មិនមែន​ជា​ឧបសគ្គ​ចំពោះ​យើង​ឡើយ យើង​នៅ​តែ​ធ្វើ​នូវ​អ្វីដែល​យើង​ចង់​ធ្វើ»។ 

ប៉ុន្តែ ទាំង​លោក​តា ទាំង​លោក​យាយ សុទ្ធតែ​ជា​បុរស​ពោះ​ម៉ាយ និងស្ត្រី​មេម៉ាយ​ដោយសារ​ប្រពន្ធ​ ប្ដី​ស្លាប់​ចោល ហើយ​គេ​រំពឹងថា អាពាហ៍​ពិពាហ៍​នេះ គឺ​ជា​ស្នេហា​ចុង​ក្រោយ​បង្អស់​ហើយ​​របស់​ពួកគាត់​ទាំង​ពីរ​នាក់​៕




អត្ថបទបន្ទាប់


គោលការណ៍​ទាំង​១០​ដើម្បីភាព​​ជោគជ័យ​របស់​​លោក ជែក ម៉ា

លោក​ ជែក ម៉ា បាន​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក​ដោយ​មាន​ទឹក​ប្រាក់​តែ​២​ម៉ឺន​ដុល្លារ​ ដែល​បាន​មក​ពី​ប្រពន្ធ​និង​មិត្ត​ភក្តិ​ខ្លះ តែ​ពេ…

វិស័យ​សំខាន់ៗ​៤​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់

ប្រទេស​កម្ពុជា​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឲ្យ​រហ័ស​នាមថា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី» ដោយសារ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ