ក្រោយពីឱសថព្យាបាលកូវីដ១៩ នេះផលិតបានជោគជ័យ ភ្នាក់ងាររបស់ក្រុមហ៊ុន Merck នៅក្នុងប្រទេសជប៉ុនបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មដើម្បីទទួលបានការយល់ព្រមក្នុងការនាំចេញថ្នាំគ្រាប់នេះទៅប្រទេសជប៉ុននៅដើមឆ្នាំ ២០២២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ជប៉ុនមួយឈ្មោះ MSD កំពុងធ្វើការដើម្បីនាំយកឱសថ ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Merck ដើម្បីប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។ នាយកតំណាងក្រុមហ៊ុនជប៉ុន MSD បាននិយាយថា ក្រុមហ៊ុនកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សលើការអភិវឌ្ឍឱសថដើម្បីអាចឱ្យពលរដ្ឋប្រើបាននៅតាមផ្ទះ។ សូមជម្រាបថាក្រុមហ៊ុននេះកំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុនលើកិច្ចសន្យាផ្គត់ផ្គង់ឱសថនេះផងដែរ។
ក្រុមហ៊ុន Merck និងក្រុមហ៊ុនដៃគូរបស់ខ្លួន បាននិយាយនៅដើមសប្តាហ៍នេះថា ពួកគេបានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ថ្នាំគ្រាប់ប្រភេទនេះ សម្រាប់ការព្យាបាលកូវីដ១៩។
នៅក្នុងការសាកល្បងជាសកលដំណាក់កាលទី ៣ របស់ក្រុមហ៊ុន Merck បានទទួលទិន្នន័យពីមនុស្ស ៧៧៥ នាក់ បានបង្ហាញថា ឱសថនេះជួយកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ និង អាចកាត់បន្ថយការស្លាប់បានប្រហែល ៥០% បើធៀបទៅនឹងអ្នកដែលបានប្រើថ្នាំប្រភេទ placebo ដែលជាថ្នាំម្យ៉ាងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាធូរស្បើយក្រោយប្រើប្រាស់។ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ជប៉ុនមួយឈ្មោះ MSD កំពុងធ្វើការដើម្បីនាំយកឱសថ ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Merck ដើម្បីប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។ នាយកតំណាងក្រុមហ៊ុនជប៉ុន MSD បាននិយាយថា ក្រុមហ៊ុនកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សលើការអភិវឌ្ឍឱសថដើម្បីអាចឱ្យពលរដ្ឋប្រើបាននៅតាមផ្ទះ។ សូមជម្រាបថាក្រុមហ៊ុននេះកំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុនលើកិច្ចសន្យាផ្គត់ផ្គង់ឱសថនេះផងដែរ។
ក្រុមហ៊ុន Merck និងក្រុមហ៊ុនដៃគូរបស់ខ្លួន បាននិយាយនៅដើមសប្តាហ៍នេះថា ពួកគេបានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ថ្នាំគ្រាប់ប្រភេទនេះ សម្រាប់ការព្យាបាលកូវីដ១៩។
នៅក្នុងការសាកល្បងជាសកលដំណាក់កាលទី ៣ របស់ក្រុមហ៊ុន Merck បានទទួលទិន្នន័យពីមនុស្ស ៧៧៥ នាក់ បានបង្ហាញថា ឱសថនេះជួយកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ និង អាចកាត់បន្ថយការស្លាប់បានប្រហែល ៥០% បើធៀបទៅនឹងអ្នកដែលបានប្រើថ្នាំប្រភេទ placebo ដែលជាថ្នាំម្យ៉ាងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាធូរស្បើយក្រោយប្រើប្រាស់៕អត្ថបទ៖ ស៊ើង និមល់