ក្រុមហ៊ុន Meta

ក្រុមហ៊ុន Meta បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅប្រទេសកម្ពុជាទាក់ទងនឹងការកំណត់ឯកជនភាព


ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook នៅថ្ងៃទី១០ ខែមិថុនា បានដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលមិនធ្លាប់មានរបស់ខ្លួន ដើម្បីដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាពអនឡាញ និងលុបបំបាត់ការយល់ខុស ក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដោយប្រមូលផ្តុំសិល្បករ វិចិត្រករនិងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក"។
ក្រុមហ៊ុន Meta បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅប្រទេសកម្ពុជាទាក់ទងនឹងការកំណត់ឯកជនភាព

គោលបំណងនៃយុទ្ធនាការនេះគឺចូលរួមលើកម្ពស់និងអប់រំដល់អ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមនៅកម្ពុជា ឲ្យស្វែងយល់អំពីអត្ថប្រយោជន៍នៃការរក្សាឯកជនភាពនៅពេលប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ពីព្រោះថាវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រីប្រាស់។

គេហទំព័រ "ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាព មានភាពខុសគ្នារាប់ចាប់ពី «ឯកជនខ្លាំង» រហូតដល់ «បើកចំហខ្លាំង» (គ្មានការលាក់បាំង)។អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជនតាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័រ បានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រូតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិតផងដែរ។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាសនេះពន្យល់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ចំពោះការក្លាយជាភ្លែតហ្វមដែលផ្ដោតលើឯកជនភាព ដោយឯកជនភាពមានសារៈសំខាន់ចំពោះរបៀបដែលគំរូអាជីវកម្មរបស់ក្រុមហ៊ុន Meta ដំណើរការ។ លោក ហេង ភក្តី មានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta លោកមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជា និងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta ក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ ក្នុងគោលបំណងពង្រឹងបន្ថែមទៅលើការយល់ដឹងក្នុងការប្រីប្រាស់។

ជាមួយគ្នានេះ អ្នកនាង Arianne T, Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីនេះតាមរយៈវីដេអូខលពីប្រទេសសិង្ហបុរីផងដែរ ដោយអ្នកនាង បានមានប្រសាសន៍ថា ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត យើងកំពុងដាក់ដំណើរការយុទ្ធនាការ «ប្រូហ្វាលអ្នក ផ្ទះអ្នក» នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពី ឧបករណ៍ឯកជនភាពផ្សេងៗ ដែលមាននៅលើភ្លែតហ្វូមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព៕

None



អត្ថបទបន្ទាប់


ពិសេសមែនគ្រាន់តែបើកប្រាក់ពីអ្នកផ្ញើពីក្រៅប្រទេស ទូទាំងពិភពលោក តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល អតិថិននឹងទទួលបានគូប៉ុង BROWN Coffee 3.5$ ភ្លាមៗ

រីករាយជាមួយនឹងការផ្តល់គូប៉ុងជាច្រើនដល់អតិថិជនជនដែលទទួលប្រាក់ផ្ទេរពីសាច់ញាតិ បងប្អូន តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល ចា…

ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំមួយ ទទួលយកការទូទាត់តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interacti…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ