ជនអន្តោប្រវេសន៍

ជនអន្តោប្រវេសន៍អាស៊ីរាប់លាននាក់ ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក កំពុងភ័យខ្លាចចំពោះវិធានការបណ្ដេញរបស់លោក ដូណាល់ ត្រាំ


ទិន្នន័យបានបង្ហាញថា ជនអន្តោប្រវេសន៍អាស៊ីប្រមាណ១,៧លាននាក់ បានរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយខុសច្បាប់ គិតត្រឹមឆ្នាំ២០២២ ដោយកើនឡើង៣០% បើធៀបនឹងឆ្នាំ២០១៦ ហើយពេលនេះពួកគេកំពុងភ័យខ្លាចចំពោះវិធានការដ៏ក្ដៅគគុករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ទ្រង់ទ្រាយធំមិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ជនអន្តោប្រវេសន៍
ដោយ

បុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ សាមូអែល (Samuel) វ័យ៤២ឆ្នាំ បានរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ​ទោះបីជាលោកបានរៀបការជាមួយពលរដ្ឋអាម៉េរិក និងបើកអាជីវកម្មរកស៊ីនៅទីនោះយ៉ាងណាក្ដី ក៏លោកនៅតែខ្វះឋានៈជាពលរដ្ឋស្របច្បាប់។ ការវិលត្រលប់មកកាន់អំណាចជាថ្មីរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ដូចជា សាមូអែល (Samuel) ជាដើមកាន់តែមានការភ័យខ្លាច ខណៈដែលលោកប្រកាសដាក់ចេញវិធានការក្ដៅឱ្យបណ្ដេញជនអន្តោប្រវេសន៍ខុសចេញទ្រង់ទ្រាយធំចេញពីទឹកដីសហរដ្ឋអាម៉េរិក។

ទិន្នន័យបង្ហាញថា ប្រជាជនឥណ្ឌា បានក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកច្រើនជាងគេបំផុតក្នុងចំនួនរហូតដល់ទៅ៧២ម៉ឺន៥ពាន់នាក់ បន្ទាប់មកប្រជាជនចិនជាប់ចំណាត់ថ្នាក់លេខ២ ដែលមានចំនួន៣៧ម៉ឺន៥ពាន់នាក់ និងចំណាត់ថ្នាក់លេខ៣ គឺប្រជាជនហ្វីលីពីន ដែលមានចំនួន១៣ម៉ឺននាក់។

គិតមកទល់ពេលនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបណ្ដេញជនអន្តោប្រវេសន៍ប្រមាណ៧.៤០០នាក់ ចេញពីទឹកដីសហរដ្ឋអាម៉េរិកហើយ ដោយប្រើជើងហោះហើរយោធាដើម្បីបញ្ជូនពួកគេត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដូចជា ប្រទេសឥណ្ឌា និងប្រទេសចិន ជាដើម។

ការចាប់ខ្លួនជនអន្តោប្រវេសន៍បានកើនឡើងយ៉ាងគំហុក ដោយក្នុងមួយថ្ងៃមានចំនួនរហូតដល់ទៅប្រមាណ១ពាន់នាក់ឯណោះចាប់តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មក។

សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើការងារក្នុងវិស័យដូចជាសំណង់ កសិកម្ម និងបដិសណ្ឋារកិច្ចជាដើម ហើយច្បាស់ណាស់ថា ការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំបែបនេះ នឹងធ្វើឱ្យឧស្សាហកម្មទាំងនេះជួបការរអាក់រអួល ឬរាំងស្ទះដោយសារខ្វះមនុស្សធ្វើការ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក បង្ហាញផែនការពង្រីកការវិនិយោគលើបច្ចេកវិទ្យា AI ដ៏មហិមានៅឆ្នាំនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក្រុមហ៊ុន Mi…

វៀតណាមកំពុងប្រុងជើងការ ដើម្បីឆ្លើយតបនឹងលទ្ធភាពនៃការផ្ទុះសង្គ្រាមពាណិជ្ជកម្មពិភពលោក

ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តវិវត្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បានជំរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ