សេដ្ឋកិច្ចចិន ឆ្នាំ២០២០

ធនាគារពិភពលោកកែប្រែការព្យាករសេដ្ឋកិច្ចចិន ពីធ្លាក់ -១% មកកើន ២% វិញ នៅឆ្នាំ២០២០នេះ


សេដ្ឋកិច្ចនៃប្រទេសចិន ដែលជាប្រភពផ្ទុះឡើងនូវ ការឆ្លងមេរោគកូវីដ-១៩នោះ ត្រូវបានធនាគារពិភពលោក ព្យាករជាថ្មីថា នឹងមានកំណើន ២% នៅក្នុងឆ្នាំ ២០២០នេះ ផ្ទុយពីការព្យាករកាលពីខែមិថុនាកន្លងទៅ ដែលថា សេដ្ឋកិច្ចចិន នឹងធ្លាក់ចុះ -១% នោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ

ធនាគារពិភពលោក បានបញ្ជាក់​នៅក្នុង របាយការណ៍​សេដ្ឋកិច្ច​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំខែ​តុលា ឆ្នាំ ២០២០នេះ ឲ្យបានដឹងថា​ កំណើន​នៃការ​លូតលាស់​នៃ GDP របស់​ប្រទេស​ចិន គឺត្រូវ​បានរុញ​ច្រានដោយ ការចំណាយ​របស់​រដ្ឋាភិបាល​ចិន, ការនាំចេញ​ទំនិញ មាន​ភាពរឹងម៉ាំ និង​ជាពិសេសគឺ អត្រា​ឆ្លង​មេរោគ​កូវីដ១៩ បានថយ​ចុះ​តាំងពី​ខែមីនា មកម្ល៉េះ។

យ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក បានបន្ថែមថា សេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹងកើន​ឡើងតែ ០,៩% ក្នុងឆ្នាំ ២០២០នេះ តែវាអាច​នឹងងើប​ឡើង​វិញ​បាន​ល្អ​ជាងនេះ នៅក្នុងឆ្នាំ ២០២១ខាងមុខ រហូត​ដល់ទៅ ៥% ក្នុងនោះ សេដ្ឋកិច្ចចិន ក៏រំពឹង​នឹងកើន​ឡើងដល់ ៧,៩% ផងដែរ។

ការសន្និដ្ឋាន​ដូចខាងលើនេះ គឺផ្នែកទៅលើ​ការសន្មត់ថា ការលូតលាស់​បន្តកើន​ឡើង ហើយ​សកម្មភាព​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ ប្រែក្លាយ​ទៅជា ធម្មតាវិញ និង​ជាពិសេសគឺ ការរកឃើញ​នូវ​វ៉ាក់សាំង​សម្រាប់​មេរោគ​កូវីដ​១៩នេះ។

សូមជម្រាប​បន្ថែមថា នៅក្នុង​អំឡុង​ពេល​នៃវិបត្តិ​កូវីដ១៩ បញ្ហា​ចំបង​ធំមួយ​ទៀត​នៅក្នុង​តំបន់ ដែលនៅ​តែរាំង​ស្ទះដល់ កំណើន​សេដ្ឋកិច្ច​តំបន់ គឺការ​ចំណាយ​លើជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅតែ​ស្ថិត​ក្នុង​កម្រិតទាប ដែល​បានជះ​ឥទ្ធិពល​ដល់ ការធ្វើ​ពាណិជ្ជកម្ម និងវិស័យ​ទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាកំពុងរៀបចំនាំចេញសាច់គោជាលើកដំបូង ទៅកាន់ទីផ្សារចិន

ព័ត៌មាន
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អះអាងថា ប្រទេសកម្ពុជាកំពុងរៀបចំឲ្យមានការនាំចេញសាច់គោលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកិច្ចព្រមព្រៀងពា…

ថៃ ត្រៀមក្ដោបយកឱកាសនាំចេញអង្ករប្រណីតដោយរួចពន្ធទៅកាន់ទីផ្សារអឺរ៉ុប

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនចាប់យកឱកាសនាំចេញអង្ករប្រណីត ទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពី តំបន់មួយនេះ បានអនុញ្ញាតឲ្យនាំចូលអង្ករជិត ២,៥ម៉ឺនតោន ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ