ដំណើរការផ្សារឌីជីថល

ក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យដំណើរការផ្សារឌីជីថលនៅដើមតុលា ដើម្បីជំរុញទីផ្សារផលិតផលខ្មែរ


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា ស្ថិតក្នុងបរិបទកូវីដ-១៩ បញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូច-មធ្យម មិនមានលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លូនឡើយ។ ដូច្នេះ ក្រសួងពាណិជ្ជកម្ម ត្រៀមនឹងដាក់ដំណើការផ្សារឌីជីថល ខេមបូឌាត្រេដ នៅដើមខែតុលាឆ្នាំ២០២១នេះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលខ្មែរ បង្កើតឱកាសទីផ្សារក្នុងស្រុក និងជំរុញការនាំចេញផលិតផល ទៅក្រៅប្រទេសផងដែរ។
កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល

ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួម​មួយ ក្នុង​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា និង​ព​ង្រើ​ក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បាន​ដាក់​ដំណើរការ​សាកល្បង ផ្សារ​អេ​ឡិច​ត្រូ​និក​ខេ​ម​បូ​ឌា​ត្រេ​ដ សម្រាប់​ការ​ចុះ​ឈ្មោះ​បឋម ចាប់ពី​ពាក់កណ្តាល ខែមិថុនា ឆ្នាំ​២០២១​។ បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ឆ្លាស់​វេ​ង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ដាក់​ដំណើរការ​ផ្សារ​ឌី​ជី​ថ​ល​នេះ​ផ្លូវការ នៅ​ដើម ខែតុលា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​សទៀត​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ បញ្ហា​ប្រឈម​សម្រាប់​សហគ្រាស​ធុន​តូច​-​មធ្យម មិន​មាន​លទ្ធភាព​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លូ​ន​។ ដូច្នេះ ឯកឧត្តម ប៉ែន សុ​វិជាតិ ជឿជាក់​ថា ការ​ដំណើរការ​នៃ​គម្រោង​ផ្សារ​ឌី​ជី​ថ​ល នា​ពេល​ខាង​មុខ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ផលិតផល​ខ្មែរ បង្កើត​ឱកាស​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល ទៅ​ក្រៅប្រទេស​ផង​ដែរ​។

បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ បច្ចុប្បន្ន មាន​សហគ្រាស​ធុន​តូច​-​មធ្យម ចំនួន​១៦​ហើយ ដែល​បាន​ចុះ​ឈ្មោះ ដើម្បី​លក់​ផលិតផល​របស់​ខ្លួន នៅ​លើ​ផ្សារ​ឌី​ជី​ថ​ល​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ ហើយ​ក៏​មាន​សហគ្រាស ជា​បន្តបន្ទាប់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​។ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ ផ្សារ​អេ​ឡិច​ត្រូ​និក ខេ​ម​បូ​ឌា​ត្រេ​ដ អាច​ដំណើរការ​នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ខាង​មុខ​។ 

ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ពិតមែន តែ​ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មិន​មាន​កត្តា​រាំងស្ទះ អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ លើកលែង​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម​តែ​ប៉ុណ្ណោះ ដែល​កន្លង​មក កម្ពុជា មានការ​កកស្ទះ​ផលិតផល​កសិកម្ម ដូច​ជា ស្រូវ និង​ផ្លែ​មៀន​ប៉ៃលិន ដែល​មិន​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ​បាន​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងកសិកម្ម៖ ប្រទេសកាន់តែអភិវឌ្ឍន៍ជឿនលឿន ការអភិវឌ្ឍវិស័យកសិកម្មនឹងថមថយចុះ

ព័ត៌មាន
មហាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជាឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធីបានអះអាងថា កាលណាប្រទេសមានការអភិវឌ្ឍកាន់តែជឿនលឿន នោះការអភិវឌ្ឍនៅក្នុងវិស័យកសិ…

សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖អង្គការពាណិជ្ជកម្មពិភពលោកសើរើសំណុំរឿងកូតានាំចូលគ្រាប់ធញ្ញជាតិឡើងវិញ

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញ នូវវិវាទដែលអូសបន្លាយអស់ពេលជាយូរមកហើយ រវាងចិននិងសហរដ្ឋអាមេរិកស្តីពីការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ