ការអប់រំ-សាលាគំរូ

រដ្ឋមន្ត្រីក្រសួង​អប់រំ ជំរុញឲ្យគ្រប់ខេត្ត​បង្កើត​សាលាគំរូ «សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»


ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកសុខភាពជាកត្តាសំខាន់ក្នុងការកំណត់ភាពចេះដឹងរបស់សិស្ស។ ទន្ទឹងនឹងនេះ ក្រសួងក៏ជំរុញឲ្យសាលាគ្រប់រាជធានីខេត្តយកចិត្តទុកដាក់លើបញ្ហាសុខភាពនេះ តាមរយៈបង្កើតសាលាគំរូក្នុងការអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ហង់ជួន ណារ៉ុន ជំរុញឲ្យគ្រប់ខេត្ត បង្កើតសាលាគំរូ«សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»
ដោយ

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន និងកីឡា បាន​សម្រេច​ជ្រើសរើស​យក​សាលា​​បឋម​សិក្សា​ចតុមុខ​ធ្វើជាសាលា​គំរូ​ក្នុងការ​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​គ្រប់ជ្រុង​ជ្រោយ​ប្រចាំ​រាជធានី​ភ្នំពេញ។ ព្រោះសាលា​ចតុមុខ​ជាសាលា​ប្រវត្តិសាស្ត្រ ដែលបាន​បើក​បវេសនកាល​សិក្សា​មុនគេ​នៅឆ្នាំ ១៩៧៩ នៅ​រាជធានី​ភ្នំពេញ។ ម្យ៉ាងសាលានេះ បានបំពេញ​គ្រប់​លក្ខខណ្ឌ​កំណត់​របស់​ក្រសួងអប់រំ។

«យើងបានសហការ​ជាមួយ​សកលវិទ្យាល័យ​កាកាវ៉ា​នៅប្រទេស​ជប៉ុន ដើម្បី​អនុវត្ត​សាកល្បង​នូវគម្រោង​​សុខភាព​សិក្សា​នៅ​ខេត្ត​កណ្តាល ស្រុក​កណ្តាលស្ទឹង។ តាមរយៈ​​

បទពិសោធន៍នេះ យើង​បានបង្កើត​ឲ្យ​មាន​ជាស្តង់ដារ​មួយ​ជា​សាលាគំរូ ហើយបាន​សម្រេច​យកសាលា​​ចតុមុខនេះ ជាសាលាគំរូ»។ នេះជាការ​លើកឡើង​របស់​ឯកឧត្តម ហង់ជួន ណារ៉ុន។

ឯកឧត្តម ហង់ជួន ណារ៉ុន ជំរុញឲ្យគ្រប់ខេត្ត បង្កើតសាលាគំរូ«សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡារូបនេះ ជំរុញឲ្យ​គ្រប់​រាជធានី​ខេត្ត​បង្កើត​សាសា​គំរូនេះឲ្យបានគ្រប់ៗ​គ្នា ដើម្បីលើក​កម្ពស់​សុខភាព និងការ​សិក្សា​របស់​សិស្ស​នៅតាម​មូលដ្ឋាន។ ព្រោះ​ឯកឧត្តម ចាត់ទុក សុខភាព​ គឺជាកត្តា​កំណត់​ក្នុងការ​សិក្សា​របស់សិស្ស។

«ប្រសិនបើក្មេង​មានជំងឺ និងកាយ​សម្បទាន​មិនរឹងមាំ គឺមិន​អាចរៀនសូត្រ​ពូកែ​បាននោះទេ។ កាលណា​ឈឺច្រើន វានឹង​ប៉ះពាល់​ដល់​ការវិវត្ត​ខួរក្បាល ហើយវា​ធ្វើឲ្យ​ក្មេង​រៀន​មិន​ពូកែទេ»។ នេះជា​ការយល់​ឃើញ​របស់​ឯកឧត្តម ហង់ជួន ណារ៉ុន។

​ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើង​ពី​លក្ខខណ្ឌ​មួយចំនួន ដើម្បី​អាចក្លាយ​ជា​សាលា​គំរូ​នៃកម្មវិធី​សុខ​ភាពសិក្សា​គ្រប់ជ្រុង​ជ្រោយ។ ដើម្បីអាច​ក្លាយជា​សាលាគំរូ ​សាលា​នីមួយៗ​ត្រូវមាន​បង្កើត​គណៈកម្មការ​វាយតម្លៃ​ ដែលមាន​ការចូលរួម​ពីអាជ្ញាធរ ឪពុកម្តាយសិស្ស  តំណាង​អ្នក​លក់ដូរ​ក្នុងសាលា គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូជាដើម។ 

ឯកឧត្តម ហង់ជួន ណារ៉ុន ជំរុញឲ្យគ្រប់ខេត្ត បង្កើតសាលាគំរូ«សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»

បន្ថែមលើនេះ ត្រូវមានបន្ទប់​សុខភាព​ដែលមាន​បំពាក់​ឧបករណ៍​​ និងថ្នាំផ្សេងៗសម្រាប់​ជួយសង្គ្រោះ និង​ពិនិត្យសុខភាព​ជាប្រចាំ​ដល់​សិស្ស, ត្រូវមាន​ការចូលរួមពី​មណ្ឌល​សុខភាព ដើម្បី​ត្រួតពិនិត្យ​សុវត្ថិភាព​អនាម័យ និងសុវត្ថិភាព​ចំណីអាហារ, ត្រូវរៀបចំ​ឲ្យមាន​បង្គន់​អនាម័យ​​​ កន្លែងលាងដៃ, រៀបចំ​សណ្តាប់ បរិស្ថាន​ក្នុង​បរិវេណ​សាលាឲ្យមាន​របៀបរៀបរយ និងរៀបចំ​កម្មវិធី​សិក្សា​ឲ្យមាន​ប្រសិទ្ធិភាពជាដើម៕ 

None



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបាន​ជាង ៧ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៣%

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាងត្រឹមតែជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្…

ឆ្នាំ២០២១ បុរី ប៉េង ហួត ចាប់ផ្ដើម​សាងសង់​គម្រោងថ្មី​បែប​អេកូ​ធម្មជាតិ ៣បន្ថែមទៀត

កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ