កសិដ្ឋាន​គោទឹកដោះ

កសិដ្ឋានផលិតទឹកដោះគោ MOMO Farm គ្រោងនាំចូលគោ ១.០០០ ក្បាលបន្ថែមទៀត នៅឆ្នាំក្រោយ


កសិដ្ឋានផលិតទឹកដោះគោ ធំដំបូងគេមួយនៅកម្ពុជា គ្រោងនឹងនាំចូលគោទឹកដោះពីក្រៅប្រទេស ប្រមាណ ១ពាន់ក្បាល បន្ថែមទៀត ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់លើទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ខណៈដែលបច្ចុប្បន្ន កសិដ្ឋាននេះ មានគោ ប្រមាណ ២០០ ក្បាល។
កសិដ្ឋានផលិតទឹកដោះគោ MOMO Farm គ្រោងនាំចូលគោ ១.០០០ ក្បាលបន្ថែមទៀត នៅឆ្នាំក្រោយ
ដោយ

លោក ខេននី ម្ចាស់កសិដ្ឋានម៉ូម៉ូ ហ្វាម (MOMO FARM) បានឲ្យ​​ដឹងថា លោកបាន​ចាប់ផ្តើម​មុខរបរ​​នេះកាល​ពីអំឡុង​ឆ្នាំ២០១៦ បើគិត​គឺ ជិត​៣ឆ្នាំហើយ ដោយផ្តើម​ចេញពី​សត្វ​គោ​ចំនួន​ជាង ១០​ក្បាល ខណៈសព្វថ្ងៃកសិដ្ឋាន​មាន​សត្វគោ​​ប្រមាណ​ជាង ២០០ក្បាល​ហើយ សរុបទាំង​កូនគោ មេគោ និងគោ​ឈ្មោល។ លោកបាន​បន្ថែមថា បន្ទាប់ពី​​ក្រុមហ៊ុន​ផលិត​ទឹកស្រស់​របស់​លោកបាន​ទទួល​អាជ្ញាបណ្ណ​ពីក្រសួង​កសិកម្ម ​និងពាណិជ្ជកម្ម​រួចមក លោក​​មានគម្រោង​នឹង​ពង្រីក​​កសិដ្ឋាន​​​បន្ថែមទៀត ដោយនៅ​​ឆ្នាំក្រោយ​លោក នឹងនាំចូល​សត្វគោ ១.០០០​ក្បាល​​បន្ថែម​ទៀត​មក​កាន់​ប្រទេសកម្ពុជា។

មានចំងាយ​​ប្រមាណ​​ជិត៤​គីឡូម៉ែត​ពីរាជធានីភ្នំពេញ ដោយត្រូវធ្វើ​ឆ្លងកាត់​កំពង់​ចម្លង​ភ្នំពេញ-អរិយក្សត្រ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ស្រស់​ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អរិយក្សត្រ ឃុំអរិយក្សត្រ​ ស្រុកល្វាឯម ខេត្តកណ្តាល។ តាម​ពិត​កសិដ្ឋាន​ផលិត​ទឹកដោះគោ​ស្រស់​នេះទើប តែបានផ្លាស់ប្តូរ​ទី​តាំង​ពីក្រុង​តាខ្មៅ មកកាន់​តំបន់​អរិយក្សត្រ​នេះ បាន​ប្រហែល​៧ខែ​ប៉ុណ្ណោះ ដោយសារតែ​​ទីតាំង​​ចាស់​មាន​ទំហំ​តូចពេក ហើយទីតាំង​ថ្មីនេះ មានទំហំ​ដល់​ទៅ​​៦ហិកតា។

បើតាម​ការឲ្យ​ដឹង​ពីខេននី កសិដ្ឋាន​ផលិត​ទឹក​ដោះគោ​ស្រស់​នឹងបើក​សម្ភោធ​ជាផ្លូវការ​ក្នុងអំឡុង​ចុងខែ​មីនា គឺបន្ទាប់​កសិដ្ឋាន​នេះរៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធរួចរាល់ ហើយ​លោកមាន​គម្រោង​នឹងពង្រីក​​កសិដ្ឋាន​បន្ថែមទៀត ដោយ​អាចនឹង​នាំចូល​គោ​រាប់ពាន់​​ ម៉ឺនក្បាល​បន្ថែម ដែលលោក​សង្ឃឹមថា កសិដ្ឋាន​នេះ​​អាចនឹងក្លាយ​ជាកសិដ្ឋាន ដែលផលិត​ទឹកដោះគោ​ស្រស់​ធំជាងគេ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងអាច​ផ្តល់​​ការ​ងារ​បានយ៉ាង​ដល់ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ការលើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​ថែម​ទៀតផង។​

កសិដ្ឋាន​ ម៉ូម៉ូ ហ្វាម មិនតែ​​បានរួមចំណែក​ក្នុងការ​​កាត់បន្ថយការ​នាំចូល​ទឹកដោះគោ​ស្រស់​ពី​ក្រៅ​ប្រទេស​ ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បាន​រួមចំណែក​ក្នុងការ​កាត់ប​ន្ថយ​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ផងដែរ តាមរយៈ​ផ្ដល់​នូវការ​ងារ និងបទពិសោធន៍​ល្អ​​សម្រាប់​​ប្រជាពលរដ្ឋ​។ 

ជាក់ស្ដែង បុគ្គលិក​​​ផ្នែក​​​ដាក់ចំណី និងផ្នែក​យក​​ទឹកដោះគោ​​នៃកសិដ្ឋាន​ម៉ូម៉ូ ហ្វាម២​រូប បានឲ្យ​ដឹងដែរថា ការងារ​​នៅ​ទីនេះ​អាចផ្តល់​​ប្រាក់​ចំណូល​​ឲ្យ​ពួកគាត់​​បាន​សមរម្យ​ក្នុងការ​ផ្គត់ផ្គង់​​ជីវភាព​​ប្រចាំថ្ងៃ​បាន ដោយមិន​​ចាំបាច់​​ចំណាក​​ស្រុក​​ទៅ​ធ្វើការ​ស្រុក​គេ។

None



អត្ថបទបន្ទាប់


មហាសេដ្ឋី ពុង ឃាវសែ គ្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ

ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ពិភព​ជំនួ…

ទំនប់វារីអគ្គិសនី សេសានក្រោម ២ នឹងជួយឲ្យតម្លៃអគ្គិសនីកម្ពុជា អាចប្រកួតប្រជែងបាន កម្រិតណា?

បើនិយាយដល់ កត្តាប្រឈមក្នុងវិស័យផលិតកែច្នៃនៅកម្ពុជា តម្លៃថាមពលអគ្គិសនី គឺជាចំណុចក្ដៅមួយ ក្នុងចំណោមចំណុចក្ដៅជាច្រើនផ្សេងទៀត ដែលត្រូវបានអ្នកជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ