ការវិនិយោគនៅវៀតណាម

វត្តមានក្រុមហ៊ុនចិនកាន់តែច្រើន ជួយឲ្យការនាំចេញរបស់វៀតណាមរីកកាន់តែធំ!


ដោយសារតែមានក្រុមហ៊ុនចិនកាន់តែច្រើនឡើងបានរើចូលទៅក្នុងប្រទេសវៀតណាម បានជួយធ្វើឲ្យចំណែកនៃការនាំចេញរបស់ប្រទេស​ក្បែរខាងកម្ពុជាមួយនេះកាន់តែរីកកាន់តែធំឡើងៗ។ វត្តមានក្រុមហ៊ុនចិនរើចូលវៀតណាមកាន់តែច្រើននោះ គឺដោយសារតែពួកគេចង់​គេចចេញពីជម្លោះពន្ធគយរវាងអាមេរិក និងចិនដែលបានកំពុងក្លាយជាជំងឺរ៉ាំរ៉ៃមួយ​ពិបាកព្យាបាលជា។ មួយវិញទៀតនោះ គឺក្រុមហ៊ុនចិនទាំងនោះ កំពុងស្វែងរកប្រភពកម្លាំងពលកម្ម ដែលមានតម្លៃទាប។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវទីផ្សារ របស់ ក្រុមហ៊ុន Fitch Solutions ចេញផ្សាយកាលពីពេលថ្មីៗនេះ។
វត្តមានក្រុមហ៊ុនកាន់តែច្រើន ជួយឲ្យការនាំចេញរបស់វៀតណាមរីកកាន់តែធំ (រូបភាព៖ Forbes)
ដោយ

វិស័យវាយនភណ្ឌ​របស់វៀតណាម មានកំណើន​នាំចេញ​ល្អប្រសើរ បន្ទាប់ពី​ក្រុមហ៊ុន​ចិន បានផ្លាស់ប្តូរ​មូលដ្ឋាន​ផលិតកម្ម​មកកាន់​វៀតណាម ដោយសារតែ​តម្លៃពលកម្ម​នៅក្នុង​ប្រទេសចិន​បន្តកើន​ឡើងខ្ពស់។

តួយ៉ាង កាលពីឆ្នាំ ២០១៥ វៀតណាម​កាន់កាប់​ចំណែក ៥,៩% នៃការនាំចេញ​ផលិតផល​វាយនភណ្ឌ​សរុប ទូទាំង​សកលលោក​តែម្តង ហើយវាបាន​កើន​ឡើងខ្ពស់​មកដល់ ៨,៩%​ កាលពីឆ្នាំ ​២០១៩​កន្លង​ទៅ ផ្ទុយទៅវិញ ចិន ដែលធ្លាប់តែ​កាន់កាប់​ចំណែក ៣៨% ​នៃការនាំចេញ​ផលិតផល​វាយនភណ្ឌ​សរុបនោះ បានធ្លាក់​មកនៅ​ត្រឹម ២៩%​ កាលពី​ឆ្នាំ ២០១៩។

របាយការណ៍​ដដែលនេះ​ បញ្ជាក់ទៀតថា បណ្តាប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ក៏អាចទទួល​បាននូវ ឥទ្ធិពល​នេះដែរ រួមមាន​ប្រទេស​កម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម ដែលអាច​មានកំណើន​នាំចេញ​ច្រើន ក្នុងប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ។

លើសពីនេះទៅទៀត ទំនោរនៃការ​ផ្លាស់ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ចេញពី​ប្រទេស​ចិន គឺនៅតែអាច​បន្តទៅ​មុខទៀត ដោយសារតែ​ជម្លោះពាណិជ្ជកម្ម​រវាង អាមេរិក និងចិន ហើយ​វិបត្តិ​កូវីដ-១៩ ធ្វើឲ្យ​ក្រុមហ៊ុនចិន ធ្វើពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​របស់ពួកគេ។

សូមជម្រាបថា ផលិតផល​ដែលចិន​គ្រោងនឹងបង្កើន​ផលិតកម្ម នៅក្រៅ​ប្រទេស​របស់​ខ្លួននោះគឺ ផលិតផល​គ្រឿង​អេឡិចត្រូនិក ហើយវៀតណាម ក៏ជាប្រទេស​ទទួល​បានផល​ប្រយោជន៍​ច្រើនជាងគេ អំពីរឿងនេះ ជាក់ស្តែង​​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗ ដូចជា ក្រុមហ៊ុន Apple, Google, និង Microsoft ​​ជាដើម គ្រោងនឹងចាប់​ផ្តើមបើក​ផលិតកម្ម​របស់​ខ្លួន​នៅក្នុង​ឆ្នាំនេះ​ហើយ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញ លើកទឹកចិត្តឲ្យមានការចិញ្ចឹមកន្ធាយបន្ថែមទៀត ខណៈតម្រូវការ​កំពុងកើនឡើង!

ដោយមើលឃើញពីសក្ដានុពលនៃការចិញ្ចឹមកន្ធាយកំពុងមានតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញនៅពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកទឹក…

ថៃនាំចេញគ្រឿងអលង្ការកើនឡើងដល់ទៅ ១០៨% នៅ៥ខែដំបូង ឆ្នាំ២០២០

រយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ប្រទេសថៃ សម្រេចបានការនាំចេញគ្រឿងអលង្ការ និងគ្រឿងលម្អជាង ៩.៥០០លានដុល្លារអាមេរិក ដែលមានកំណើនជាង ១០៨% ធៀបនឹងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ