ទីផ្សារអចលនទ្រព្យ​ក្នុងប្រទេសចិន

ក្រុមហ៊ុនអចលនទ្រព្យនៅចិនបន្តបិទទ្វារកាន់តែច្រើន ខណៈថ្មីៗនេះមាន ៣០០ ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារ


តាមសេចក្ដីប្រកាសនៅលើបណ្ដាញអនឡាញរបស់តុលាការប្រជាជនចិន បានឲ្យដឹងថា នៅឆ្នាំ២០១៨ កន្លងទៅមានក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសចិន ប្រមាណ ៦០ភាគរយ នៃក្រុមហ៊ុនអចលនទ្រព្យសរុបបានបិទទ្វារ។ ហើយកាលពីសប្ដាហ៍មុននេះដែរ ក៏មានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ប្រមាណ ជិត៣០០ ក្រុមហ៊ុនបានដកខ្លួនចេញពីទីផ្សារ។ នេះបើតាមការចេញផ្សាយពីបណ្ដាញសារព័ត៌មានចិន CCTV។
ក្រុមហ៊ុនអចលទ្រព្យនៅចិនបន្តបិទទ្វារកាន់តែច្រើន ខណៈថ្មីៗនេះមាន ៣០០ ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារ (រូបភាព៖ https://www.ubs.com)
ដោយ

ប្រភពព័ត៌មាន​បាន​បញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យ​ភាគច្រើន​ដែល​ក្ស័យធន បិទទ្វារនោះ គឺជាក្រុមហ៊ុន​ខ្នាតតូច និងមធ្យម ដែលមាន​មូលដ្ឋាន​នៅ​ក្នុងទីក្រុង​ថ្នាក់ទី៣ និងទី៤ នៃប្រទេសចិន។

តាមរយៈសារព័ត៌មានចិន CCTV អ្នកជំនាញ​ម្នាក់​បានបង្ហាញពីក្ដីរំពឹងថា ទីផ្សារអចលនទ្រព្យ​នៅក្នុងទីក្រុង​ថ្នាក់ទាប​ក្នុងប្រទេសចិន នឹងប្រឈម​នឹងសម្ពោធ​ធ្លាក់ចុះ​កាន់តែខ្លាំង​នៅ​ឆមាសទី២​ឆ្នាំនេះ ហើយ​ក៏មាន​អ្នកអភិវឌ្ឍន៍​មួយចំនួន​បាន​ផ្ដោត​ការចាប់អារម្មណ៍​របស់ពួកគេ ចេញពីទីក្រុង​ថ្នាក់ទាប ទៅកាន់ទីក្រុងថ្នាក់ទី១ និងទី២វិញ។ 

លោក Aubrey Qu អ្នកស្រាវជ្រាវ និងវិភាគ នៃក្រុមហ៊ុន CBRE ក្នុងប្រទេសចិន បាននិយាយ​យ៉ាង​ដូច្នេះថា «ដោយសារតែមាន​ការកំណត់​នូវ​កំណើន​ចំនួន​ប្រជាជន និង​ផ្ទះសម្បែង ទីក្រុងថ្នាក់ទី៣ និងថ្នាក់ទី៤ អាចប្រឈមនឹង​ការលំបាក​កាន់តែខ្លាំង នៅក្នុង​ចរន្ដ​ទិញលក់ និងតម្លៃ។ តាមទិន្នន័យ​ដែលចងក្រង​ដោយស្ថាប័ន​CREIS ឲ្យដឹងថា ប្រតិបត្តិការ​ទិញលក់​អចលនទ្រព្យ​ជាន់ផ្ទាល់ដី នៅក្នុង​ទីក្រុង​ចំនួន​៣០០ មានការថយចុះ​ប្រមាណ ១,៥%។ តែយ៉ាងណា យើង​ពិតជាភ្ញាក់ផ្អើល ដែលរកឃើញថា ប្រតិបត្តិការទិញលក់ដី ក្នុងទីក្រុង​សំខាន់ៗ​ទាំង១០ នៅទូទាំងប្រទេស បានកើនឡើងដល់ ៦០% ជាមួយនឹង​ទំហំដី ៧០ លាន​ម៉ែត្រការ៉េ។ នេះសបញ្ជាក់ថា តម្លៃ និង​ប្រតិបត្តិការទិញលក់ ក្នុង​ទិក្រុងថ្នាក់ទី១ និងទី២ នឹងនៅតែ​មានភាពអំណោយផល​ដដែល»។ 

បន្ថែមពីលើ​ការ​រួញតូច​នៃតម្រូវការ​ពីទីក្រុង​ថ្នាក់ទាប វិស័យអចលនទ្រព្យ ក្នុងប្រទេសចិន ត្រូវបាន​ប៉ះទង្គិច​ដោយ​គោលនយោបាយ​ហិរញ្ញវត្ថុ​តឹងរឹង ដែលគោលនយោបាយនេះ គឺ​បាន​ធ្វើឲ្យ​អ្នកអភិវឌ្ឍន៍​កាន់តែលំបាក​ក្នុងការ​ទទួលបាន​កម្ចី​ហិរញ្ញវត្ថុ។

ក្នុងខែមេសាកន្លងទៅ មាន​ទីក្រុងមួយចំនួន បាន​ដាក់កម្រិតបន្ថែម​លើការ​ទិញលំនៅដ្ឋានស្នាក់នៅរួម ឬហៅថា អាផាតមិន ដោយសង្កត់ធ្ងន់ថា លំនៅដ្ឋាន​គឺសម្រាប់​ការរស់នៅ មិនមែន​សម្រាប់ការទិញ​ដើម្បីឆ្លៀតឱកាស​ដើម្បីលក់ចំណេញនោះទេ។

ការដាក់កម្រិតតឹងរឹង​ពីសំណាក់រដ្ឋាភិបាលចិន​ទាំងនេះ បានធ្វើឲ្យ​ទីផ្សារអចលនទ្រព្យ​ដែលធ្លាប់តែ​ក្ដៅដូចទឹកកំពុងពុះ បែរមកត្រជាក់វិញ។

ប្រភពព័ត៌មាន​ឲ្យដឹងទៀតថា ប្រតិបត្តិការទិញដីធ្លី នៅក្នុង​៦ខែ​ឆ្នាំនេះ បានធ្លាក់ចុះ ២៧% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ហើយ​ប្រតិបត្តិការ​នៃទំហំទឹកប្រាក់សរុប​ក៏បាន​ធ្លាក់ចុះ ២៧% ដូចគ្នា​ដែរ។ 

«ទីផ្សារអចលនទ្រព្យ​ខ្នាតតូច មានការ​ថមថយ​ល្បឿន​ ដោយសារតែមាន​គោលនយោបាយ​​រឹតបន្តឹង ហើយការពង្រីកខ្លួន​នៃអចលនទ្រព្យ​ពាណីជ្ជកម្ម ក៏មាន​ល្បឿនយឺតដែរ។ ទាំងអស់នេះ គឺដោយសារតែ​បរិយកាស​ជារួម។ ជាឧទាហរណ៍ ទីផ្សារ​ការជួលការិយាល័យ​ចែករំលែក (Shared Offices) និងការជួល​អាផាតមិនរយៈពេលវែង​ នាពេលនេះ គឺបាន​ថមថយ​កម្ដៅហើយ។ ប្រសិនបើ​គោលនយោបាយ​រូបិយវត្ថុ និងសារពើពន្ធ ត្រូវបាន​បន្ធូរបន្ថយ​នៅឆមាសទី២ នោះ អាចផ្ដល់ឱកាសកាន់តែច្រើន​សម្រាប់​សហគ្រិន»។ នេះបើតាម​ការបញ្ជាក់ពីលោក Yan Yuejin ប្រធានផ្នែក​ ស្រាវជ្រាវ​នៃ​វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ E-house ប្រទេសចិន៕

None



អត្ថបទបន្ទាប់


របាយការណ៍៖ ចំណូលបុគ្គលិកធនាគារនៅវៀតណាម ជាមធ្យមចន្លោះពីជាង ៨០០ ទៅ១.៣០០ ដុល្លារក្នុងមួយខែ

បើទោះបីជាស្ថិតិអំពីប្រាក់ចំណូលបុគ្គលិកធនាគារនៅវៀតណាមនេះ មិនបានឆ្លុះបញ្ចាំងពីប្រាក់ចំណូលនៃបុគ្គលិកម្នាក់ៗក៏ដោយ ក៏ប៉ុន្ដែ របាយការណ៍ហិរញ្…

វៀតណាមវិនិយោគនៅកម្ពុជា ប្រមាណ ៣៩ លានដុល្លារ នៅ៧ខែ ឆ្នាំនេះ

គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ ប្រទេសវៀតណាម បានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក នៃការវិនិយោគទៅក្រៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ