បរិយាកាស​ធុរកិច្ចខេត្តព្រះសីហនុ

របាយការណ៍៖ អាជីវកម្មធំៗច្រើនលើសលុប នៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន


អាជីវកម្មធំៗជាច្រើនដែលកំពុងមានប្រតិបត្តិការនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្ដជាច្រើនផ្សេងទៀត គឺភាគច្រើនត្រូវបានគ្រប់គ្រងដោយជនជាតិចិន។ នេះបើតាមរបាយការណ៍ ពីស្នងការនគរបាលខេត្តព្រះសីហនុ។
កាស៊ីណូ​របស់​វិនិយោគិន​ចិន នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ។

ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​បន្ត​និរន្តរភាព​ការងារ​ ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ រក្សា​របៀប​រៀប​រយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ដែលមាន ស្នងការ​នគរបាល​ខេត្តតាមតំបន់​មាត់សមុទ្រ​ចំនួន ៣ទៀតចូលរួម គឺ ខេត្តកំពត កែប និងកោះកុង ​ដែលបានធ្វើឡើងកាលពីថ្ងៃទី ១កក្កដា ២០១៩នេះ ឯត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគបាលខេត្តព្រះសីហនុ បាន​រាយការណ៍​ដឹងថា ខេត្ត​ព្រះសីហនុ​មានភាគច្រើន​ បាន​​​វិនិយោគ និងគ្រប់គ្រង​អាជីវកម្មដោយ​​​ជនជាតិ​ចិន​ ដែល​ធ្វើ​ឲ្យ​ខេត្ត​​ព្រះសីហនុ​មាន​ការ​​រីកចម្រើន​​យ៉ាង​ឆាប់​រហ័ស​​លើ​គ្រប់​វិស័យ​ ដូច​ជា​កាស៊ីណូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយ​ដ្ឋាន​ ព្រម​ទាំង​មុខ​របរ​ផ្សេង​ៗ​ជាច្រើន​ទៀត​។ 

បើតាម​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ខេត្តព្រះសីហនុ មានសណ្ឋាគារ ​និង​ផ្ទះ​សំណាក់​​ចំនួន ​១៥​៦​កន្លែង​ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ចំនួន​ ១៥០​កន្លែង។ កាស៊ីណូ​ចំនួន​ ៦២​កន្លែង​ វិនិយោគ​ដោយ​ជន​​ជាតិចិន ​៤៨​កន្លែង។​ ក្លិប​កំសាន្ត​ ខារ៉ាអូខេ​ ៤១​កន្លែង​ គ្រប់គ្រង​ដោយ​​ជនជាតិ​ចិន។​ ហាង​ម៉ាស្សា​ចំនួន ​៤៦ កន្លែង​គ្រប់គ្រង​​ដោយ​​ជនជាតិ​ចិន។​ ភោជនីយ​ដ្ឋាន​ចំនួន ​៤៣៦ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ ៩៥%។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ នា​មួយរយៈចុងក្រោយនេះ មានការវិនិយោគ​យ៉ាងគំហុក​ពីសំណាក់​វិនិយោគិន​ចិន។

សូមចូល​អាន​រឿង​សំខាន់ៗផ្សេងៗទៀត ទាក់ទង​ខេត្តព្រះសីហនុ តាម Link ខាងក្រោមនេះ ៖ 

None



អត្ថបទបន្ទាប់


អង្គការ សង្គមស៊ីវិល អំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់ ក្នុងខេត្តព្រះសីហនុដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីសុវត្ថិភាព

តំណាងអង្គការ សង្គមស៊ីវិល នៅកម្ពុជាដែលមានចំនួន ១០០ ស្ថាប័ន បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ ដើម្…

កម្ពុជានៅតែខ្លាំងជាងឡាវ និង មីយ៉ាន់ម៉ា ក្នុងការនាំចេញទៅទីផ្សារជប៉ុន

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុននៅតែខ្លាំង។ ខ្លាំងបើគិតពីភាពជាក់ស្តែងក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៩នេះ កម្ពុជាបានធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ