សហគ្រិនភាព

សហគ្រិនខ្មែរ និង AmCham សហការគ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិននៅកម្ពុជា


សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពការងារសម្រាប់សហគ្រិននិងធុនតូចនិងមធ្យមនៅកម្ពុជា ។

នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅ សណ្ឋាគារ ROSEWOOD PHNOM PENH មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននិងសហគ្រាសធុនតូចនិងមធ្យម ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និង លោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ អនុស្សរណៈយោគយល់គ្នានេះ នឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្ពោះទៅរកភាពរស់រវើក និងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ។

សហគ្រិនខ្មែរ និង AmCham សហការគ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិននៅកម្ពុជា

អនុស្សរណៈយោគយល់គ្នានេះបានភ្ចាប់មកជាមួយ កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ការរៀបចំបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា ការផ្គូផ្គងអាជីវកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ប្រកួតប្រជែង និងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹងសមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។

សហគ្រិនខ្មែរ និង AmCham សហការគ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិននៅកម្ពុជា

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ភាពជាដៃគូទីផ្សារវាងសហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការគាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។ ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។

សហគ្រិនខ្មែរ និង AmCham សហការគ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិននៅកម្ពុជា

ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham) លោក អាន់តូនីហ្គាលីយ៉ាណូ បានមានប្រសាសន៍ថា “យើងទទួលយកឱកាសនេះដើម្បីរួបរួមជាមួយសហគ្រិនខ្មែរក្នុងការផ្តល់នូវធនធានជំនាញ និងបណ្តាញដើម្បីអភិវឌ្ឍ ដើម្បីជំរុញទីផ្សារអាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការគាំទ្រដល់ការចាប់ផ្តើមធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម។ យើងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែក ក្នុងការគាំទ្រដល់ សមាជិក សហគមន៍ពាណិជ្ជកម្ម ទីផ្សាពាណិជ្ជកម្ម និងប្រទេសរបស់យើង” ។


អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ព័ត៌មានបន្ថែមអាចរកបាននៅ:

Website:   https://khmerenterprise.info/home
Facebook: https://www.facebook.com/ke.khmerenterprise/ 
LinkedIn:  https://www.linkedin.com/company/khmer-enterprise/


អំពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា

បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) គាំទ្រគាំទ្រនិងលើកកម្ពស់កិច្ចសហការវិស័យសាធារណៈនិងឯកជនដែលឆ្ពោះទៅមុខដែលរួមចំណែកដល់ការរីកចម្រើនក្នុងតំបន់និងពិភពលោកនៃបរិយាកាសធុរកិច្ចកម្ពុជាការអភិវឌ្ឍវិជ្ជាជីវៈនិងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលចូលរួមចំណែកដល់ សមិទ្ធផលនៃកំណើនសេដ្ឋកិច្ចដ៏សម្បូបែប។

ព័ត៌មានបន្ថែមអាចរកបាននៅ: 

Website:   https://amchamcambodia.net/
Facebook: https://www.facebook.com/AmChamCam/
LinkedIn:  https://www.linkedin.com/company/american-chamber-of-commerce-in-cambodia/




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជិត៩៤%ហើយ នៃផែនការចាក់វ៉ាក់សាំង១០លាននាក់

ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជាហាក់មានសន្ទុះពីមួយថ្ងៃទៅមួយថៃ្ង ដោយគិតចាប់តាំងពីការបើកនូវយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាជ…

ជិតភ្ជុំហើយ! ផ្ទេរ​ប្រាក់ទៅ​ឲ្យ​សាច់ញាតិតាម អេស៊ីលីដាម៉ូបាល ​ស្រួល រហ័សទាន់ចិត្ត​និង​មិន​អស់​ថ្លៃសេវា!

បុណ្យ​ប្រពៃណី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ហើយ លោក​អ្នក​ដែល​​ចង់​ផ្ញើ​ប្រាក់​​ជួន​ឪពុកម្តាយ​ឬ​សាច់ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ