វិបត្តិកូវីដ-១៩នៅភូមា

ក្រោយធ្លាក់ខ្លួនកាន់តែជ្រៅក្នុងវិបត្តិកូវីដ-១៩ របបសឹកភូមាចាប់ផ្ដើមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ


របបសឹកភូមាក្រោមការដឹកនាំរបស់ឧត្តមសេនីយ មីន អ៊ុងឡាំង កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស ដែលកំពុងខិតទៅរកសភាពកាន់តែធ្ងន់ធ្ងរទៅៗ ទាំងក្នុងវិបត្តិសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោយធ្លាក់ខ្លួនកាន់តែជ្រៅក្នុងវិបត្តិកូវីដ-១៩ របបសឹកភូមាចាប់ផ្ដើមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ
ដោយ

ឧត្តមសេនីយ មីន អ៊ុ​ង​ឡាំង​បាន​អំពាវនាវ ឲ្យ​ប្រទេស​ដែល​លោក​ហៅ​ថា ប្រទេស​ជា​មិត្ត រួម​មាន​ប្រទេស​នៅ​តំបន់​អាស៊ាន និង ប្រទេស​ធំ​ៗ​នានា រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​។ ក្នុង​ន័យ​នេះ មេដឹកនាំ​របប​សឹក​ភូមា​ទំនងជា​ចង់​ឲ្យ​ប្រទេស​ទាំងនោះ​ជួយ​ដល់​ប្រទេស​ភូមា ក្នុង​ការ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​ភូមា​កំពុង​តែ​ផុងខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​ដែល​ចាប់ផ្តើម​រាលដាល​ខ្លាំង​តាំងពី​ខែមិថុនា មក​។

មេដឹកនាំ​យោធា​ភូមា​រូប​នេះ បាន​បន្ត​លើក​ឡើង​ពី​គោលបំណង​ចង់​បង្កើន​សន្ទុះ​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ខ្លួន តាម​រយៈ​វ៉ាក់សាំង​ដែល​ទទួល​បាន​ពី​ជំនួយ និង វ៉ាក់សាំង​ដែល​ផលិត​នៅ​ក្នុងស្រុក​តាម​រយៈ​ការ​គាំទ្រ​ពី​ប្រទេស​រុ​ស្សី​។ មេដឹកនាំ​រូប​នេះ ក៏​បាន​បង្ហើប​ពី​ការ​ចង់​ស្នើ​សុំ​ថវិកា​ពី​អាស៊ាន​ដើម្បី​យក​មក​ប្រើប្រាស់​ផង​ដែរ​។

កន្លង​មក​ជា​រឿយ​ៗ ភូមា​តែង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​នាម​ជា​ជំនួយ ពី​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ​។ រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ពលរដ្ឋ​ភូមា​ប្រមាណ​៣%​ប៉ុណ្ណោះ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ទីភ្នាក់ងារ Reuters ។

វិបត្តិ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ភូមា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ក្រោយ​ពលរដ្ឋ​ភូមា​កាន់តែ​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវការ​បំពង់​អុកស៊ីហ្សែន​ជា​ចាំបាច់​។ បើ​យោង​តាម​ការ​ចុះ​ផ្សារ​ដោយសារ​ព័ត៌មាន Myanmar Now កាលពី​ចុង​ស​ប្តា​ហ៍​មុន មាន​ពលរដ្ឋ​៨​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ដោយសារ​តែ​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី​មួយ​នេះ មាន​តែ​បំពង់​អុក​ស៊ី​សែន​តែ​មិន​មាន​ខ្យល់​អុកស៊ីហ្សែន​។

ភូមា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ៗ ក្នុង​រង្វង់​ជា​មធ្យម ៧​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ និង​ស្លាប់​ជា​ច្រើន​រយ​នាក់​ទៀត​ក្នុង​មួយ​ថ្ងៃ​ៗ​។ ជាក់ស្តែង គិត​ត្រឹម​២៤​ម៉ោង​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង ៣០០​នាក់ ដែល​ភាគច្រើន គឺ​ស្លាប់​ដោយសារ​គ្មាន​បំពង់​អុកស៊ីហ្សែន​សម្រាប់​ជំនួយ​ដល់​ការ​ដកដង្ហើម​។

សូម​ជម្រាប​ថា ប្រទេស​ភូមា​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរ​ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហារ​ដោយ​យោធា កាលពីដើម​ខែកុម្ភៈ​មក ស្រប​ពេល​ដែល​ចលនា​បាតុកម្ម ក៏​មិន​បាន​កម្រើក​ឡើង​វិញទៀត​ដែរ​ចាប់តាំងពី​មានការ​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​ខ្លាំង កាលពី​ខែមិថុនា​មក​៕

None



អត្ថបទបន្ទាប់


កសិករនៅខេត្តកំពង់ចាមព្រួយចិត្ត ក្រោយសត្វគោឆ្លងជំងឺដុំពកស្បែកជាបន្ដបន្ទាប់

ប្រជាកសិករនៅក្នុងភូមិកណ្ដាលកោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ខេមបូណូមីសថា សត្វគោក្របីរបស់ពួកគាត់បានកើតនូវជំងឺម្យ៉ា…

ថៃនៅតែជំនះបន្ដបើកកោះភូកេត និងកោះផ្សេងៗទៀត ទោះបីកូវីដ-១៩កំពុងលុកលុយខ្លាំង

ទោះបីជារលកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃកំពុងបក់បោកខ្លាំង រួមទាំងការឆ្លងរីករាលថ្មីនៅកោះភូកេតក៏ដោយ ក៏គម្រោងបើកកោះភូកេតទទួលទេសចរបរទេសនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ