មេរបបយោធាថា ស្ថានការជម្លោះគឺស្ថិតក្រោមការគ្រប់គ្រងជាធម្មតា

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាអួតប្រាប់លោកពូទីនថា ស្ថានភាពវឹកវរនៅក្នុងប្រទេសខ្លួន គឺកំពុងស្ថិតក្រោមការគ្រប់គ្រងបាន


មេដឹកនាំរបបយោធាបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាថ្មីទៀត នៅសប្ដាហ៍នេះ និងបានជួបជាមួយកំពូលមេដឹកនាំរុស្ស៊ីលោកពូទីនផងដែរ ដែលវាជាបង្ហាញនូវភាពល្អូកល្អើនរវាងប្រទេសដែលរងទណ្ឌកម្មផ្ទួនៗពីលោកខាងលិចទាំងពីរនេះ។ នៅក្នុងជំនួបទល់មុខជាមួយនឹងលោកពូទីន នៅទីក្រុងវ៉្លាឌីវ៉ូស្ដុក ប្រទេសុរ្ស៊ី នៅពីថ្ងៃទី ៧ ខែកញ្ញា លោកមីង អោងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានអួតប្រាប់ថា ស្ថានការជម្លោះវឹកវរនៅក្នុងប្រទេសរបស់ខ្លួននាពេលនេះ គឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបាន។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាអួតប្រាប់លោកពូទីនថា ស្ថានភាពវឹកវរនៅក្នុងប្រទេសខ្លួន គឺកំពុងស្ថិតក្រោមការគ្រប់គ្រងបា

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏បានសាទរចំពោះទំនាក់ទំនងប្រកបដោយ «ភាពវិជ្ជមាន» ជាមួយប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

លោក ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាជាមួយលោក មីង អោងឡាំង​ កាលពីថ្ងៃទី ៧ ខែកញ្ញាថា «មីយ៉ាន់ម៉ាគឺជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់រុស្សីនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺកំពុងវិវត្តទៅរកភាពវិជ្ជមាន»។

ជាមួយគ្នានេះ លោក មីង អោងឡាំង បានប្រាប់លោក ពូទីន​ វិញថា «លោកពិតកោតសរសើរលោក ពូទីនណាស់ ដែលបានធ្វើឲ្យប្រទេសរុស្សី​ជាប្រទេសលេខមួយ​លើលោក ដែលគ្រប់គ្រង និងរៀបចំស្ថិរភាពអន្តរជាតិ​ឡើងវិញ»។

មែនទែនទៅ ប្រទេសរុស្សី​​ និងមីយ៉ាន់ម៉ាដែលដឹកនាំដោយ​របបយោធា បាននិងកំពុងចូលជិតគ្នាកាន់តែខ្លាំងឡើងៗ ទាំងលើទំនាក់ទំនងការទូត និងយោធា ខណៈដែលទីក្រុងម៉ស្គូ និងទីក្រុងនៃពីដោកំពុងរងទណ្ឌកម្មពីប្រទេសលោកខាងលិចយ៉ាងខ្លាំងស្ទើរ​ដកខ្លួនពុំរួចនោះ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា​បាននិយាយវេទិកាសេដ្ឋកិច្ចបូព៌ានោះដែរថា «វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្រោមការគ្រប់គ្រងបាន ហើយរបបយោធានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីរៀបចំការបោះឆ្នោតនៅ​ឆ្នាំក្រោយ ដូចដែលបានគ្រោងទុកដែលគ្មានការជ្រៀតជ្រែកពីបរទេសឡើយ»។

គេនៅចាំថា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង ណៃពីដោ នៅដើមខែសីហាកន្លងទៅ​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់​របបយោធា​ក្នុងការរក្សា «ស្ថិរភាព» ប្រទេស និងរៀបចំការបោះឆ្នោតជាតិនៅ​ឆ្នាំក្រោយនេះផងដែរ។

ទោះជាបែបនេះក្តី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានមិនឲ្យសហគមន៍​អន្តរជាតិគាំទ្រ «ការបោះឆ្នោតក្លែងក្លាយ» របស់របបយោធាមីយ៉ាន់ម៉ា​នោះទេ។

ជាមួយគ្នានេះ ការវិភាគដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយក្រុមប្រឹក្សាពិសេស​សម្រាប់មីយ៉ាន់ម៉ា ដែលជាក្រុមអ្នកជំនាញ​អន្តរជាតិឯករាជ្យ​បានសន្និដ្ឋានថា របបយោធាមានការគ្រប់គ្រង​ឲ្យមានស្ថិរភាពក្នុង​ប្រទេសត្រឹមតែ១៧%ប៉ុណ្ណោះ នៃទឹកដីក្នុងប្រទេសទាំងមូល ដោយក្រៅពីនោះ គឺជាតំនប់គ្មានស្ថិរភាព និងត្រូវបានវាយទន្ទ្រានពីសំណាក់​ក្រុមបះបោរ ដែលគាំទ្ររដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ាតែម្តង៕




អត្ថបទបន្ទាប់


CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

ផ្សារមូលបត្រកម្ពុជា(CSX)បានឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលកំពុងប្រតិបត្តិការរថ…

ម៉ូស្គូព្រមានបិទការនាំចូលថាមពលគ្រប់ប្រភេទទៅអឺរ៉ុប បើប្លុកនេះធ្វើតាមគំរូវិធានការG7 កំណត់តម្លៃឧស្ម័នរុស្ស៊ី

ក្រោយមើលឃើញយន្តការរបស់ក្រុមប្រទេស G7 នៅថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុបមានបំណងចង់យកគំរូតាមយន្តការកំណត់តម្លៃថាមពលឧស្ម័នរបស់រុស្ស៊ីលើទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ