សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៩

ទេសាភិបាលធនាគារជាតិ៖ ២០១៩ជាឆ្នាំដែលពិភពលោកជួបបញ្ហាច្រើន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាល្អ


នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ជាឆ្នាំដែលមានបាតុភាពតវ៉ានិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ដូចជានៅតំបន់អឺរ៉ុប អាមេរិកឡាទីន អាស៊ី និងមជ្ឈឹមបូព៌ា ដែលបានបង្កភាពមិនច្បាស់លាស់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។
ទេសាភិបាលធនាគារជាតិ៖ ២០១៩ជាឆ្នាំដែលពិភពលោកជួបបញ្ហាច្រើន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាល្អ (រូបភាព៖ ហ្វេសប៊ុក​ធនាគារជាតិ)

ទេសាភិបាលធនាគារជាតិបន្តថា នេះក៏ព្រោះតែ ភាពតានតឹង​ផ្នែកពាណិជ្ជកម្ម​រវាងសហរដ្ឋ​អាមេរិក​និងចិន ក៏បានបន្ត​អូសបន្លាយ ស្របពេល​ដែលការចាកចេញ​របស់ចក្រភព​អង់គ្លេស​ពីសហភាពអឺរ៉ុប (Brexit) មិនទាន់សម្រេច​បានកិច្ចព្រមព្រៀង​ជាក់លាក់​នៅឡើយ។ បញ្ហាទាំងនេះបាន​ធ្វើឱ្យប៉ះពាល់ដល់​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និងការវិនិយោគ ដែលបានធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថមថយមកនៅ​កម្រិត​ទាបជាងគេ ចាប់តាំង​ពីវិបត្តិហិរញ្ញវត្ថុ​ពិភពលោកមក។

ដើម្បីជំរុញសកម្មភាព​សេដ្ឋកិច្ច ប្រទេសនានា​បានពឹងផ្អែក​កាន់តែខ្លាំង​លើការប្រើប្រាស់​និងវិនិយោគ​ក្នុងស្រុក​និងតំបន់ ជាមួយនឹង​ការពង្រឹង​ស្ថិរភាព​និងភាពធន់​នៃសេដ្ឋកិច្ច ដែលអាចប្រឈម​នឹងការប៉ះទង្គិចពីខាងក្រៅ ដោយសារភាព​មិនច្បាស់លាស់​នៃសេដ្ឋកិច្ច​ពិភពលោក។ នេះជាការបញ្ជាក់​របស់​ឯកឧត្តម ជា ចាន់តូ។

ឯកឧត្តមបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ​ធនាគារកណ្តាល​បានដើរតួនាទី​ដ៏សំខាន់ ក្នុងការគាំទ្រ​កំណើន​និងពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច ដោយបានអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ តាមរយៈ​ការបន្ទាប​អត្រាការប្រាក់​គោល ឬការចាក់បញ្ចូល​ទុនទៅ​ក្នុងទីផ្សារ ក្នុងពេល​ដែលអតិផរណា​ស្ថិតក្នុង​កម្រិតទាប​នៅឡើយ។

ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​បានលើកឡើងថា វិស័យធនាគារ​របស់ប្រទេស​កម្ពុជា​កំពុងរីកចម្រើន​ក្នុងអត្រា​មួយដែលល្អ ហើយបាននិង​កំពុងចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ អភិវឌ្ឍ​ហិរញ្ញវត្ថុ​របស់ប្រជាជន​កម្ពុជា​លើកស្ទួយ​កម្រិត​ជីវភាព និងកាត់បន្ថយ​ភាពក្រីក្រ។

សេដ្ឋកិច្ចកម្ពុជា​បានបន្តរក្សា​កំណើន ​៧,១% ដែលជាអត្រាខ្ពស់​ជាងគេ​ក្នុងបណ្តា​ប្រទេស​អាស៊ាន​ជាមួយនឹងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​រឹងមាំ ទោះបីជាបាន​ប្រឈម​នឹងហានិភ័យ​មួយចំនួនក៏ដោយ។

អត្រាអតិផរណា​មានកម្រិតទាប​ហើយអត្រា​ប្ដូរប្រាក់​មានស្ថិរភាព​ល្អប្រសើរ ស្របពេលដែល​សេដ្ឋកិច្ច​ទទួលបាន​កំណើនរឹងមាំ​នៃលំហូរ​មូលធន​ដែលបានជំរុញ​ដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាព​សេដ្ឋកិច្ចនានា។ លំហូរមូលធនក៏បានគាំទ្រ​ទុនបម្រុង​អន្តរជាតិ​ឱ្យកើនឡើង​ជាលំដាប់​ក្នុងកម្រិតខ្ពស់ ដែលបានរួមចំណែក​រក្សាជំនឿទុកចិត្ត​មកលើភាពធន់​នៃសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធធនាគារ​នៅកម្ពុជា​ត្រូវបានធ្វើ​ទំនើបកម្មជាលំដាប់ ស្របពេល​ដែលបច្ចេកវិទ្យា​ហិរញ្ញវត្ថុបានវិវត្ត​យ៉ាងឆាប់រហ័ស ជាពិសេស​នៅក្នុងប្រព័ន្ធទូទាត់ ដែលធ្វើឱ្យការផ្តល់​សេវាហិរញ្ញវត្ថុ​កាន់តែមាន​ភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។

ហើយជាការឆ្លើយតប​នឹងការរីកចម្រើន​វិស័យសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ក៏បានពង្រឹង​យន្តការ​បង្ការ និងទប់ស្កាត់​ប្រតិបត្តិការ​សម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្មផងដែរ។

None



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ រំពឹងសម្រេចបាន ២,៨% ក្នុងឆ្នាំ២០២០នេះ

ក្រោយពីឆ្លងកាត់ភាពចុះទន់ខ្សោយនៃសេដ្ឋកិច្ចសកលលោក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលបានធ្វើឲ្យប្រទេសថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ម្តងហើយម្តងទៀតព…

ទំហំពាណិជ្ជកម្មរវាង វៀតណាម និងចិន សម្រេចបានជាង ១១៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩

ប្រទេសវៀតណាម បានសម្រេចទំហំពាណិជ្ជកម្មជាមួយនឹង ប្រទេសចិន ប្រមាណ ១១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាមនាំទំនិញចេញទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ