
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ចំនួនអ្នកដោនឡូត អេស៊ីលីដាម៉ូបាល ប្រើ បានកើនឡើងយ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមុខងារ ឬប្រតិបត្តិការទាំងអស់នៅក្នុង អេស៊ីលីដាម៉ូបាល ដាក់ឲ្យអតិថិជនប្រើប្រាស់ដោយមិនគិតថ្លៃទេ ។ មួយវិញទៀត អេស៊ីលីដាម៉ូបាល បានធ្វើទំនើបកម្មនិងបន្ថែមមុខងារកាន់តែសម្បូរបែប និងងាយស្រួលប្រើថែមទៀត ។
អ្នកនាង ស្រ៊ី សីហា ជាបុគ្គលិកក្រុមហ៊ុននិងជាមេផ្ទះ បានឲ្យដឹងថា អ្នកនាងប្រើប្រាស់ អេស៊ីលីដាម៉ូបាល សម្រាប់ការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអ៊ីនធើណិតប្រចាំខែ ក៏ដូចជាទូទាត់ថ្លៃទិញទំនិញនៅតាមហាង ឬផ្សារទំនើប តាមរយៈ ស្កេន QR code ។

អ្នកនាង សីហា បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំប្រើ អេស៊ីលីដាម៉ូបាល ជាទម្លាប់ទៅហើយ ពេលចេញពីធ្វើការ ចូលម៉ាតទិញម្ហូប គឺខ្ញុំទូទាត់តាម ស្កេន QR Code អេស៊ីលីដាម៉ូបាល ជានិច្ចកាល ព្រោះងាយស្រួល មិនបាច់ពិបាករឿងរាប់លុយ ឬអាប់លុយអី ។ ម្យ៉ាងទៀត យើងកាត់បន្ថយការប៉ះពាល់ផ្ទាល់ក្រដាសលុយ ដែលអាចចម្លងរោគផ្សេងៗជាយថាហេតុ ។»
អ្នកនាងបានទាញហេតុផលបញ្ជាក់បន្ថែមដូច្នេះថា «ដូចជា ការទៅទិញអីវ៉ាន់ ទៅផ្ទេរលុយ យើងទៅជួបអ្នកលក់ អ្នកទិញ អ្នកផ្ញើ ដៃយើងកាន់ក្រដាសប្រាក់ហុចឲ្យគ្នាទៅវិញទៅមក ដៃកាន់សម្ភារៈដែលមិនបានធ្វើអនាម័យ លុយដែលផ្ញើទៅ ត្រូវបានក្រុមគ្រួសារចេញពីផ្ទះទៅបើកយក គាត់មានហានិភ័យជួបជាមួយមនុស្សខាងក្រៅ ជាដើម នេះជាការព្រួយបារម្ភពីការឆ្លងកូវីដ ១៩ ។ បើយើងមានអេប (app) នេះប្រើប្រាស់ យើងកាត់បន្ថយការជួបមនុស្ស ការជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដែលអាចការពារបានហានិភ័យផ្សេងៗមួយកម្រិតធំផងដែរ ។»
លោកអ្នកនាងអាចទាញយក (download) កម្មវិធី អេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ដោយខ្លួនឯង បានភ្លាមៗ ៕
