អាមេរិកព្រមានបន្ថែមពន្ធបើចិនមិនធ្វើតាមសន្យា

អាមេរិកព្រមានដំឡើងពន្ធបន្ថែមបើចិនមិនព្រមគោរពតាមកិច្ចព្រមព្រៀងដំណោះពាណិជ្ជកម្មដំណាក់កាលទីមួយ


ក្រឡេកមកមើលរឿងរ៉ាវ អាមេរិកព្រមានបន្ថែមពន្ធ បើចិនមិនធ្វើតាមសន្យា ! សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាលើការតម្លើងពន្ធគយថ្មីៗលើទំនិញរបស់ប្រទេសចិន ប្រសិនបើកិច្ចពិភាក្សាបញ្ចុះបញ្ចូលឲ្យទីក្រុងប៉េកាំងអនុវត្តតាមការកិច្ចព្រមព្រៀងដំណោះស្រាយពាណិជ្ជកម្មតំណាក់កាលទី១ត្រូវបរាជ័យ។ អាមេរិកកំពុងព្យាយាមចរចាជាមួយចិន ធ្វើយ៉ាងណាឲ្យទីក្រុងប៉េកាំង ព្រមអនុវត្តតាមការសន្យា ក្នុងការទិញទំនិញបន្ថែមពីអាមេរិករួមមាន ថាមពល និងសេវាកម្មនានា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ហេតុអ្វីចិននៅស្ងៀមចំពោះវិបត្តិនៅអ៊ុយក្រែន?
ដោយ

របាយការណ៍​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក បង្ហាញ​ឲ្យ​ឃើញ​ថា ចិន​មិន​បាន​បញ្ជា​ទិញ​ទំនិញ​ពី​សហរដ្ឋអាមេរិក ស្រប​តាម​ចំនួន​ដែល​គេ​បាន​យល់​ស្រប​រវាង​គ្នា​ក្នុង កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​មួយ កាលពី​ជំនាន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នោះ​ទេ​។ 

គេ​នៅ​ចាំ​បាន​ថា​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​សម្រេច​បាន​កិច្ចព្រមព្រៀង​ដំណោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ចំនួន​ពីរ ដែល​គេ​ស្គាល់​ថា ជា​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២​។ មែនទែន​ទៅ មិន​ត្រឹមតែ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​មួយ​នោះ​ទេ ដែល​ចិន​មិន​បាន​អនុលោម​តាម សូ​ម្បី​តែ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​២​ក៏​ចិន មិន​បាន​អនុវត្ត​ឲ្យ​គ្រប់​ជ្រុង​ជ្រ​យ​ផង​ដែរ​។

កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ដែល​តម្រូវ​ឲ្យ​ប៉េ​កាំ​ង​បញ្ជា​ទិញ​ទំនិញ​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ ២០២០ និង​២០២១​។ ក្នុង​នោះ គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ ២០២១ ចិន​សម្រេច​តាម​កិច្ចព្រមព្រៀង ដោយ​បញ្ជា​ទិញ​ទំនិញ​អា​មេ​រិ​ក បាន​តែ​៦០%​នៃ​ផែនការ​ប៉ុណ្ណោះ​។

បញ្ហា​នេះ​ត្រូវ​បាន​ភាគី​អា​មេ​រិ​ក​ប្រតិកម្ម​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​ធ្លាប់​មានការ​ឆ្លើយ​តប​ឡើយ​ពី​ក្រុង​ប៉េ​កាំ​ង​នោះ​ទេ ទើបតែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន លោក កៅ ហ្វេ​ង (Gao Feng) បាន​ធ្វើការ​ឆ្លើយ​តប​ថា សហរដ្ឋអាមេរិក​គួរតែ​លុប​ចោល​ពន្ធគយ​លើ​ទំនិញ​ចិន​ឲ្យ​អស់​ទៅ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទៅ​ថ្ងៃ​អនាគត​។

យ៉ាងណាមិញ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ឌិន ធ្លាប់​បាន​អះអាង​រួច​ហើយ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​មិន​ដក​រនាំង​ពន្ធគយ​ពី​ប្រទេស​ចិន​លឿន​ពេក​ឡើយ ពិសេស​នៅ​ពេល​ចិន មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​សន្យា​បែប​នេះ​។

ទោះបីជា​បែប​នេះ​ក្តី គេ​មិន​ទាន់​អាច​ដឹង​បាន​ថា តើ​បំណង​ចង់​បន្ថែម​ពន្ធ​លើ​ទំនិញ​ចិន​នេះ នឹង​ត្រូវ​ដាក់​ចេញ​នៅ​ពេល​ណា ឬ​ដាក់​នៅ​លើ​ផលិតផល​អ្វី​នោះ​ទេ ខណៈ​ដែល​អ្នកនាំពាក្យ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​បដិសេធ​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ចំពោះ​រឿង​នេះ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនEvergrande៖ អាផាតមិន៦០ម៉ឺនយូនីតនឹងត្រូវផ្តល់ឲ្យអតិថិជនក្នុងឆ្នាំ២០២២នេះ និងគ្មានឡើយការលក់ឡៃឡុង

ចាប់តាំងពី Evergrande ផ្តើមធ្លាក់ខ្លួនក្នុងរណ្តៅបំណុលមានតម្លៃរាប់រយពាន់លានដុល្លារកាលពីខែសីហាឆ្នាំ២០២១ ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនដ៏ធំមួយ…

វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ

វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។ ប្រទេសវៀតណាម កំពុងចាប់ផ្ដើមសម្រួចយុទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ