វីឡាទោលម៉ូតថ្មី 2 ប្រភេទ ក្នុងបុរី អាម៉ូរី 7មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមាន វីឡាឃ្វីន និង វីឡាឃ្វីន មេរ៉ា ដែលសាងសង់ឡើងជាសហគមន៍ អភិជនទាន់សម័យបែបលំហែដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។ វីឡាឃ្វីនម៉ូតថ្មីទាំង2នេះ ផ្ដល់ជូននូវរចនាបទខាងក្រៅតាមបែបអឺរ៉ុប ដោយផ្តោតលើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹកយ៉ាងទំនើបបានទៀតផង។
ដោយឡែក រចនាបទខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមាន បន្ទប់ជួបជុំគ្រួសារធំទូលាយ បន្ទប់ទទួលទានអាហារដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត បន្ទប់គេងមានបង្អួចធំៗផ្តល់ពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់ មាន វេរ៉េនដា ដែលអាចសម្រាកជួបជុំគ្រួសារ និង ស្រូបយកខ្យល់អាកាស រឺក៏អាចតុបតែងជាសួនច្បារលំហែលើលំហ ចំនែកឯបន្ទប់ទឹកវិញរិតតែឡូយ ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗប្រកបដោយគុណភាពខ្ពស់ ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់ បុរីអាម៉ូរី7មករា បានគិតគូរយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។ គ្រប់ប្រភេទគេហដ្នានទាំងអស់ ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ ដែលផ្តល់អោយសមាជិកគ្រួសារនូវបទពិសោធន៏រស់នៅបែបលំហែកម្សាន្ដ ដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។
បុរីអាម៉ូរី7មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ស្របទៅតាមបទដ្ឋានជាតិ និង អន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ពីបញ្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាសរស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថីធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និង ខ្លោងទ្វារចនាឡើងឥតខ្ចោះ ជូនទៅដល់អតិថិជន។
អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ ហើយអតិថិជនអាចបង់រំលស់រយៈពេល ២ឆ្នាំ ដោយគ្មានការប្រាក់ទៀតផង។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរសព្ទ័ 078 / 092 90 9999 ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬ តេឡេក្រាម ឆាណែល Amory Property Development ឬ អាចអញ្ជើញមក សាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់របស់យើងខ្ញុំ ៕